សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន​ទាំង ៣ នៅ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា​បាន។

តាម​រយៈ​សេចក្ដី​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ NPIC បាន​ឱ្យ​ដឹង​ថា វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា​នឹង​រៀប​ចំ​ការ​ប្រឡង​ជ្រើស​រើស​និស្សិត​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន ៣ រួម​មាន ៖ ជំនាញ​បច្ចេកវិទ្យា​បន្សីលោហៈ (Machining Technology) ចំនួន ១៥០ (សិក្សា​ពេញ​ម៉ោង) , ជំនាញ​សរសេរ​កម្មវិធី (Programming) ចំនួន ១២០ នាក់ និង​ជំនាញ​បណ្ដាញ​ព័ត៌មាន​វិទ្យា ចំនួន ១២០ នាក់ ។

សម្រាប់​លក្ខខណ្ឌ​នៃ​ការ​ប្រឡង​ជ្រើស​រើស ជា​សិស្ស​បាន​ប្រឡង​ជាប់ ឬ​ធ្លាក់​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ (ជាប់​ឬ​ធ្លាក់​ថ្នាក់​ទី១២) ឬ សញ្ញាប័ត្រ​​ដែល​មាន​តម្លៃ​សមមូល និង​ជា​សិស្ស​ប្រឡង​ជាប់​សញ្ញាប័ត្រ​បច្ចេកទេស និង​វិជ្ជា​ជីវៈ​កម្រិត​៣ ឬ​សញ្ញាប័ត្រ​ដែល​មាន​តម្លៃ​សមមូល។

កាល​បរិច្ឆេទ​នៃ​ការ​ទទួល​ពាក្យ​ប្រឡង​ជ្រើស​រើស​ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​រហូត​ដល់​ថ្ងៃ​ទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២៦។ ទីតាំង​ទទួល​ពាក្យ​គឺ​ស្ថិត​នៅ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា (NPIC)៕

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា