សិស្សទី១២ ដែលពូកែមុខវិជ្ជា គណិតវិទ្យា រូបនិងគីមី អាចរៀនជំនាញទាំង៧នេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សិស្សទី១២ ដែលពូកែមុខវិជ្ជា គណិតវិទ្យា រូបនិងគីមី អាចរៀនជំនាញទាំង៧នេះ

សិស្សទី១២ ដែលពូកែមុខវិជ្ជា គណិតវិទ្យា រូបនិងគីមី អាចរៀនជំនាញទាំង៧នេះ

កាន់តែងាយស្រួលសម្រាប់សិស្សទី១២ ខាង​ក្រោម​នេះ​ជា​ជំនាញទាំង​ ៧ សក្ដិសម​សម្រាប់​អ្នកដែល​ពូកែ​លើ​មុខ​វិជ្ជា គណិតវិទ្យា រូប​វិទ្យា និង​គីមីវិទ្យា ​​ណែនាំ​ដោយ​សៀវភៅ​មគ្គទេសក៍​សម្រាប់​ជ្រើស​រើស​គ្រឹះស្ថានសិក្សា​ និង​មុខ​ជំនាញ​បន្ត​ការ​សិក្សា​នៅ​កម្រិត​ឧត្ដមសិក្សា។

Advertisement

ទី១. មុខ​ជំនាញ វិស្វកម្ម​ធនធាន​ទឹក និង​ហេដ្ឋារចនាសម្ព័ន្ធ​ជន​បទ

+ ជំនាញ​នេះ​ការ​សិក្សា​មាន​រយៈពេល ៥ ឆ្នាំ យ៉ាង​តិច ១២០ ក្រេឌីត។

+ ក្រោយ​បញ្ចប់​ការ​សិក្សា​ចំណេះដឹង​ដែល​និស្សិត​ទទួល​បាន៖

  • យល់​ដឹង​ពី​ការ​សិក្សា​របប​ទឹក​លើ​ដី​និង​ក្រោម​ដី សំណង់​ធារាសាស្ត្រ និង​ប្រព័ន្ធ​ស្រោចស្រព
  • យល់​ដឹង​ពី​ជលវិទ្យា ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត ការ​រំដោះ​ទឹក​កខ្វក់ ឋាន​លេខា ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​អភិវឌ្ឍ​ជន​បទ
  • យល់​ដឹង​ពី​ការ​គ្រប់​គ្រង​ធនធាន​ទឹក ការ​សម្រប​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ
  • យល់​ដឹង​ពី​ការ​គ្រប់គ្រង​សំណល់​រាវ​និង​រឹង និង​បរិស្ថាន

+ អង្គភាព ឬ​មូលដ្ឋាន​ដែល​និស្សិត​អាច​បម្រើការ​ក្រោយ​បញ្ចប់​ការ​សិក្សា៖ ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម , ក្រសួង​បរិស្ថាន, ក្រសួង​អភិវឌ្ឍ​ជន​បទ , ក្រុម​ហ៊ុន និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា

ទី២. មុខ​ជំនាញ វិស្វកម្ម​ឧស្សាហកម្ម និង​មេកានិច

+ ជំនាញ​នេះ​ការ​សិក្សា​មាន​រយៈពេល ៥ ឆ្នាំ យ៉ាង​តិច ១២០ ក្រេឌីត។

+ ក្រោយ​បញ្ចប់​ការ​សិក្សា​ចំណេះដឹង​ដែល​និស្សិត​ទទួល​បាន៖

  • យល់​ដឹង​ពី​មេកានិច​នៃ​អង្គធាតុ​រឹង និង​វិទ្យាសាស្ត្រ​នៃ​សម្ភារៈ
  • យល់​ដឹង​ពី​ភាព​ធន់​នៃ​សម្ភារៈ ការ​ច្នៃ​សម្ភារៈ ផលិតកម្ម​មេកានិច និង​មាត្រាសាស្ត្រ
  • យល់​ដឹង​ពី​ការ​សិក្សា​គម្រោង និង​ប្លង់​ម៉ូទ័រ​ចំហេះ​ក្នុង
  • យល់​ដឹង​ពី​មេកានិច​អង្គធាតុ​រាវ ទែរមិច​និង​ទែរម៉ូឌីណាមិច ម៉ាស៊ីន បរិក្ខារ​ត្រជាក់​ស្វ័យប្រវត្តិកម្ម និង​អេឡិចត្រូនិក
  • យល់​ដឹង​ពី​ការ​រៀប​ចំ​និង​ការ​គ្រប់គ្រង​សហគ្រាស

+ អង្គភាព ឬ​មូលដ្ឋាន​ដែល​និស្សិត​អាច​បម្រើការ​ក្រោយ​បញ្ចប់​ការ​សិក្សា៖ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម , តាម​បណ្ដា​ក្រុមហ៊ុន អង្គការ និង​តាម​ស្ថាប័ន​ផ្សេងៗ

ទី៣. មុខ​ជំនាញ​វិស្វកម្ម​ធនធាន​រ៉ែ និង​ភូគព្ភសាស្ត្រ

+ ជំនាញ​នេះ​ការ​សិក្សា​មាន​រយៈពេល ៥ ឆ្នាំ យ៉ាង​តិច ១២០ ក្រេឌីត។

+ ក្រោយ​បញ្ចប់​ការ​សិក្សា​ចំណេះដឹង​ដែល​និស្សិត​ទទួល​បាន៖

  • យល់​ដឹង​ពី​មេកានិច​ដី មេកានិច​ថ្ម ការ​គណនា​គ្រឹះ​សំណង់ លំនឹង​របស់​ជម្រាល និង​ជញ្ជាំង​ទប់​ដី
  • យល់​ដឹង​ពី​ភូគព្ភសាស្ត្រ ការ​រុករក​រ៉ែ ការដ្ឋាន​ថ្ម ការ​សិក្សា​គម្រោង​អាជីវកម្ម​រ៉ែ
  • យល់​ដឹង​ពី​គីមី​ភូគព្ភ​វិទ្យា ភូគព្ភសាស្ត្រ​ប្រេង និង​ឧស្ម័ន

+ អង្គភាព ឬ​មូលដ្ឋាន​ដែល​និស្សិត​អាច​បម្រើការ​ក្រោយ​បញ្ចប់​ការ​សិក្សា៖ ក្រសួង​រ៉ែ និង​ថាមពល, ក្រុមហ៊ុន​ផលិត​ស៊ីម៉ងត៍ ក្រុមហ៊ុន​សិក្សា​ឬ​អាជីវកម្ម​រ៉ែ និង​ក្រុមហ៊ុន​សំណង់

ទី៤. មុខ​ជំនាញ អគ្គិសនី និង​អេឡិចត្រូនិក

+ ជំនាញ​នេះ​ការ​សិក្សា​មាន​រយៈពេល ៥ ឆ្នាំ យ៉ាង​តិច ១២០ ក្រេឌីត។

+ ក្រោយ​បញ្ចប់​ការ​សិក្សា​ចំណេះដឹង​ដែល​និស្សិត​ទទួល​បាន៖

  • យល់​ដឹង​ពី​បច្ចេកវិទ្យា​អគ្គិសនី និង​ប្រព័ន្ធ​អគ្គិសនី
  • យល់​ដឹង​ពី​អេឡិចត្រូនិក និង​ស្វ័យប្រវត្តិកម្ម
  • យល់​ដឹង​ពី​ប្រព័ន្ធ​ទូរគមនាគមន៍​ចល័ត និង​អចល័ត

+ អង្គភាព ឬ​មូលដ្ឋាន​ដែល​និស្សិត​អាច​បម្រើការ​ក្រោយ​បញ្ចប់​ការ​សិក្សា៖ ក្រសួង​រ៉ែ និង​ថាមពល, អគ្គិសនី​កម្ពុជា , ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​និង​អចល័ត អង្គការ និង​ស្ថាប័ន​ផ្សេងៗ

ទី៥. មុខ​ជំនាញ វិស្វកម្ម​ស្ថាបត្យកម្ម

+ ជំនាញ​នេះ​ការ​សិក្សា​មាន​រយៈពេល ៥ ឆ្នាំ យ៉ាង​តិច ១២០ ក្រេឌីត។

+ ក្រោយ​បញ្ចប់​ការ​សិក្សា​ចំណេះដឹង​ដែល​និស្សិត​ទទួល​បាន៖

  • យល់​ដឹង​ពី​ការ​បង្កើត​ប្លង់​ស្ថាបត្យកម្ម ការ​រចនា​ផ្នែក​ខាង​ក្នុង​និង​ក្រៅ​នៃ​សំណង់​អគារ ការ​រៀប​ចំ​ប្លង់​នគរោបនីយកម្ម
  • យល់​ដឹង​ពី​ការ​វិភាគ និង​គណនា​គ្រឿង​បង្គំ
  • យល់​ដឹង​ពី​ភាព​ធន់​នៃ​សម្ភារៈ​សំណង់

+ អង្គភាព ឬ​មូលដ្ឋាន​ដែល​និស្សិត​អាច​បម្រើការ​ក្រោយ​បញ្ចប់​ការ​សិក្សា៖ ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន, ក្រសួង​អភិវឌ្ឍ​ជនបទ, ក្រសួង​ដែន​ដី នគរោបនីយកម្ម​និង​សំណង់, ក្រុម​ហ៊ុន​សំណង់ ឬ​ក្រុមហ៊ុន​ប្រឹក្សា​ស្ថាបត្យកម្ម

ទី៦. មុខ​ជំនាញ វិស្វកម្ម​​សំណង់​ស៊ីវិល

+ ជំនាញ​នេះ​ការ​សិក្សា​មាន​រយៈពេល ៥ ឆ្នាំ យ៉ាង​តិច ១២០ ក្រេឌីត។

+ ក្រោយ​បញ្ចប់​ការ​សិក្សា​ចំណេះដឹង​ដែល​និស្សិត​ទទួល​បាន៖

  • យល់​ដឹង​ពី​ការ​សិក្សា និង​គណនា​គ្រឹះ​សំណង់
  • យល់​ដឹង​ពី​ការ​គ្រប់គ្រង​ការដ្ឋាន និង​សំណង់​សិល្បៈ​ការណ៍
  • យល់​ដឹង​ពី​ភាព​ធន់​នៃ​សម្ភារៈ​សំណង់
  • យល់​ដឹង​ពី​​ការ​សិក្សា​អំពី​តម្លៃ​នៃ​គម្រោង​សំណង់

+ អង្គភាព ឬ​មូលដ្ឋាន​ដែល​និស្សិត​អាច​បម្រើការ​ក្រោយ​បញ្ចប់​ការ​សិក្សា៖ ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន, ក្រសួង​អភិវឌ្ឍ​ជនបទ, ក្រសួង​ដែន​ដី នគរោបនីយកម្ម​និង​សំណង់, ក្រុម​ហ៊ុន​សំណង់ និង​មន្ទីរ​ពិសោធន៍​សំណង់

ទី៧. មុខ​ជំនាញ វិស្វកម្ម​គីមី និង​បច្ចេកវិទ្យា​អាហារ

+ ជំនាញ​នេះ​ការ​សិក្សា​មាន​រយៈពេល ៥ ឆ្នាំ យ៉ាង​តិច ១២០ ក្រេឌីត។

+ ក្រោយ​បញ្ចប់​ការ​សិក្សា​ចំណេះដឹង​ដែល​និស្សិត​ទទួល​បាន៖

  • យល់​ដឹង​ពី​មូលដ្ឋាន​គ្រឹះ​នៃ​រូបធាតុ​កែ​ច្នៃ​ផលិតផល​កសិឧស្សាហកម្ម និង​មីក្រូជីវៈអតិសុខុមប្រាណ​ដែល​បង្ក​ជំងឺ​ក្នុង​ចំណី​អាហារ
  • យល់​ដឹង​ពី​ស្តង់ដារ និង​ការ​វេច​ខ្ចប់​ចំណី​អាហារ
  • យល់​ដឹង​ពី​ប្រព្រឹត្តិកម្ម​នៃ​ការ​សំអាត​ទឹក និង​ផ្នែក​កម្ដៅ​ឧស្សាហកម្ម

+ អង្គភាព ឬ​មូលដ្ឋាន​ដែល​និស្សិត​អាច​បម្រើការ​ក្រោយ​បញ្ចប់​ការ​សិក្សា៖ ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម , វិទ្យាស្ថាន​ប៉ាស្ទ័រ និង​នាយកដ្ឋាន​កាំកុងត្រូល , ក្រុមហ៊ុន ឬ​រោងចក្រ​ផលិត​ភេសជ្ជៈ សុរា និង​ចំណី​អាហារ , មជ្ឈមណ្ឌល​ស្រាវជ្រាវ អភិវឌ្ឍន៍​វិស័យ​គីមី កសិឧស្សាហកម្ម និង​បរិស្ថាន

ប្រភព ៖ សៀវភៅ​មគ្គទេសក៍​សម្រាប់​ជ្រើស​រើស​គ្រឹះស្ថានសិក្សា​ និង​មុខ​ជំនាញ​បន្ត​ការ​សិក្សា​នៅ​កម្រិត​ឧត្ដមសិក្សា

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា