បវរកញ្ញាតូច Hamelet Vanessa កូនខ្មែរកាត់បារាំងសម្រស់ចែងចាំងទាំងវ័យទើប ៨ ឆ្នាំ

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
  • ព័ត៌មានទូទៅ
  • សេដ្ឋកិច្ច
  • អប់រំ
  • កីឡា
  • កម្សាន្ត
  • អរិយធម៌ខ្មែរ
  • Politico 360
  • One-Minute
  • សច្ចធម៌ប្រវត្តិសាស្ត្រ
  • វឌ្ឍនភាពកម្ពុជា
  • អំពីក្រុមហ៊ុន
APSARA Media Services Light Logo
បវរកញ្ញាតូច Hamelet Vanessa កូនខ្មែរកាត់បារាំងសម្រស់ចែងចាំងទាំងវ័យទើប ៨ ឆ្នាំ

បវរកញ្ញាតូច Hamelet Vanessa កូនខ្មែរកាត់បារាំងសម្រស់ចែងចាំងទាំងវ័យទើប ៨ ឆ្នាំ

កុមារី Hamelet Vanessa បវរកញ្ញា​វ័យ​ក្មេង​របស់​កម្ពុជា ដែល​កំពុង​ទាក់​ចិត្ត​មហាជន​ក្នុង​ស្រុក និង​សូម្បី​តែ​​អ្នក​គាំទ្រ​វិស័យ​បវរកញ្ញា​នៅ​បរទេស​ក៏​ចាប់​អារម្មណ៍​រូប​ឆោម​លោម​ពណ៌​នាង​តូច​រូប​នេះ​ផង​ដែរ។

Hamelet Vanessa ម្ចាស់​មកុដ World Junior Tourism Ambassador Cambodia 2025 ជា​កូន​ខ្មែរ​កាត់​បារាំង ដោយ​ម្ដាយ​ជា​ជនជាតិ​ខ្មែរ និង​ឪពុក​បារាំង។ ហាមមើឡិត វ៉េណេសា ពោរពេញ​ដោយ​សមត្ថភាព ហើយ​ក៏​កំពុង​ត្រៀម​ខ្លួន​ចេញ​ទៅ​ប្រកួត​នៅ ម៉ាឡេស៊ី​ក្នុង​កម្មវិធី The World Junior Tourism Ambassador 2025។

ក្មេង​ស្រី​សម្ដី​ពីរោះ Hamelet Vanessa នឹង​ត្រូវ​ឡើង​យន្តហោះ​ចេញ​ទៅ​ប្រកួត​នា​ថ្ងៃ​២៣ ខែ​ឧសភា ឆ្នាំ ២០២៥ ខាង​មុខ។ នាង​តូច​រូប​នេះ​គឺ​ជា​ក្ដី​សង្ឃឹម​របស់​កម្ពុជា ថា​នឹង​មាន​ពន្លឺ​ត្រចះត្រចង់​លើ​ឆាក​អន្តរជាតិ ដោយ Hamelet អាច​ប្រើ​ភាសា​ខ្មែរ បារាំង និង​អង់គ្លេស​យ៉ាង​ស្ទាត់​ជំនាញ​ក្នុង​ទំនាក់ទំនង​ប្រចាំ​ថ្ងៃ។

Hamelet មាន​ភាព​ឆ្លាតវៃ និង​គួរ​ឲ្យ​ស្រលាញ់ ហើយ​ក៏​ជា​ក្មេង​ស្រី​មាន​ភាព​ក្លាហាន​ផង​ដែរ។ ចំណុច​អស់​ទាំងនេះ​ហើយ​បាន​ធ្វើឲ្យ​កុមារី​វ័យ ៨ ឆ្នាំ​រូប​នេះ​គ្រង​មកុដ World Junior Tourism Ambassador Cambodia 2025 កាលពី​អំឡុង​ខែ​មេសា ឆ្នាំ ២០២៥ កន្លង​ទៅ។ Hamelet Vanessa ក៏ជា 2nd runner up Mini Miss Cambodia 2024 ទៀត​ផង។

បទ​ពិសោធន៍​ប្រកួតប្រជែង​កម្មវិធី​សម្រស់ និង​បទ​ពិសោធន៍​បង្ហាញ​ម៉ូដ​ស្រាប់ អ្នក​គាំទ្រ​ជឿជាក់​ថា កូន​ខ្មែរ​កាត់​បារាំង Hamelet Vanessa អាច​មាន​ធ្វើឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ចំពោះ​បវរកញ្ញា​ខ្មែរ​តូច​ម្នាក់​នេះ៕

រូបភាព៖ Hamelet Vanessa, ADB Bank, The Ramp និង Pageantry News International

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា