មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​ខ្លួនឯង តាម​រយៈ​ការ​ធ្វើ​វិបស្សនា។

Advertisement

ទង្វើ​នោះ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង ហើយ​កាលពី​ម្សិលមិញ​ថ្ងៃ ២២​ខែ​កក្កដា ឆ្នាំ ២០២៦ កន្លង​ទៅ ហេង វិសាល និង​ភរិយា ព្រម​ទាំង​គ្រួសារ បាន​រៀបចំ​ពិធី​បុក​គ្រឹះ​សាងសង់​មណ្ឌល​វិបស្សនា មួយ​នៅ​ខាង​ខេត្តកំពង់ឆ្នាំង ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ដ៏​ខ្ពង់ខ្ពស់​ជា​អធិបតីភាព​របស់ ឧបនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ានី។

នេះ​ជា​បំណង​​ប្រាថ្នា​ដ៏​ធំ​មួយ​នៅ​ក្នុង​ជីវិត​មាតិកា និង​ជា​ម្ចាស់​ផលិតផល​ថែរក្សា​សម្រស់ WeYoung ទី​បំផុត​បាន​សម្រេច​ហើយ។ វិសាល បាន​ឲ្យ​ដឹង​ថា​នោះ​ជា​រឿង​ពិត ហើយ​ក៏​រំភើប​ចិត្ត​ជា​ពន់ពេក​ដែរ។ ស្វាមី​របស់ ស្រីនា បាន​បន្ថែម​ថា សូមឲ្យ​ទី​នោះ​ក្លាយ​ទៅ​ជា​ប្រយោជន៍​របស់​មហាជន, សូម​ឲ្យ​ទីនេះ​ជួយ​ឲ្យ​មនុស្ស​ជាច្រើន​ស្វែង​រក​ឃើញ​សេចក្ដី​សុខ, សូមឲ្យ​ទី​នេះ​ជា​កន្លែង​ដែល​ដោះ​នៅ​ទុក្ខ​ភ័យ​ទាំងពួង។

ងាក​មក​មើល​សំណេរ ជា ស្រីនា បាន​បញ្ជាក់​ថា បើ​នាង​មិន​ស្គាល់​ការ​អប់រំ​ចិត្ត​តាម​វិបស្សនា​ទេ​ ប្រហែល​ឥឡូវ​នេះ​ម្ចាស់​ប្រេន WeYoung កំពុង​បាក់ទឹកចិត្ត​ ស្អប់​ពិភពលោក​ គ្មាន​សន្តិភាព​ក្នុង​ខ្លួន។ ស្រីនា បញ្ជាក់​ថា នាង​ពិត​ជា​សប្បាយ​រីករាយ និង​រំភើប​ជា​ខ្លាំង​ដែល​មណ្ឌល​អប់រំ​ចិត្ត​តាម​វិបស្សនាញាណ​នៅ​ខេត្ត​កំពង់ឆ្នាំង​បាន​ចាប់ផ្ដើម​កសាង​ជាស្ថាពរ។

គួរ​បញ្ជាក់​ថា គូ​ស្វាមី​ភរិយា​ទាំង ២ នេះ​ជា​មនុស្ស​ចូលចិត្ត​ទៅ​វិបស្សនា ថែម​ទាំង​ណែនាំ​ក្រុម​គ្រួសារ មិត្តភ័ក្ដិ​ឲ្យ​ទៅ​ធ្វើ​ការ​អប់រំ​ចិត្ត​តាម​រយៈ​ការ​ធ្វើ​វិបស្សនា​នេះ​ដូច​គ្នា​ផង​ដែរ។ មិន​ត្រឹម​តែ​​ប្រគេន​ដី ៤ ហិកតា វីសាល និង ស្រីនា ក៏​បាន​បរិច្ចាគ​ប្រាក់ ១ ម៉ឺន​ដុល្លារ ពី​លើ​ថែមទៀត ដើម្បី​ចូលរួម​ក្នុង​ការ​កសាង។

សម្រាប់​ទីតាំង​កន្លែង​វិបស្សនា​នោះ​ជាប់​វត្ត​ក្រាំងល្វា ឬ​ឈ្មោះ​វត្ត​ឧទុម្ពរ ​នៅ​ភូមិ​ក្រាំងល្វា ឃុំក្រាំងល្វា ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង។ ពិធី​បញ្ចុះ​បឋម​សិលា​សាងសង់​ធម្មសាល​នៃ​មណ្ឌល​អប់រំ​ចិត្ត​តាម​វិបស្សនាញាណ មាន​ការ​ចូលរួម​ពី​ពុទ្ធបរិស័ទ​ច្រើន​កុះករ៕


រូបភាព៖ Sreynea Near

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា