តារាសម្ដែងហុងកុង Nick Cheung ​ខាតអស់ ៩០ ម៉ឺនដុល្លារអាមេរិក ក្រោយលក់អាផាតមិនប្រណីត​មួយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តារាសម្ដែងហុងកុង Nick Cheung ​ខាតអស់ ៩០ ម៉ឺនដុល្លារអាមេរិក ក្រោយលក់អាផាតមិនប្រណីត​មួយ

តារាសម្ដែងហុងកុង Nick Cheung ​ខាតអស់ ៩០ ម៉ឺនដុល្លារអាមេរិក ក្រោយលក់អាផាតមិនប្រណីត​មួយ

តារាសម្ដែងហុងកុង Nick Cheung បានលក់អាផាតមិនប្រណីតមួយកន្លែង ស្ថិតក្នុងតំបន់ Mid-Levels នៃទីក្រុងហុងកុង ដោយទទួលរងការខាតបង់ប្រាក់ប្រមាណ ៧.១ លានដុល្លារហុងកុង (ប្រហែល ៩០ ម៉ឺនដុល្លារអាមេរិក)។

Advertisement

សារព័ត៌មានហុងកុង Sinchew បានរាយការណ៍ថា អាផាតមិននោះមានទីតាំងស្ថិតនៅក្នុងអគារ Grenville House ដែលជាបណ្តុំលំនៅឋានលំដាប់ប្រណីតដ៏មានកេរ្តិ៍ឈ្មោះ លេចធ្លោលើការអភិវឌ្ឍបែបមានភាពឯកជនខ្ពស់ និងជាកន្លែងរស់នៅរបស់ក្រុមបុគ្គលល្បីៗ និងអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ។

លំនៅឋានមួយនេះ មានបន្ទប់គេងចំនួនបួន និងមានផ្ទៃក្រឡាដែលអាចប្រើប្រាស់បានប្រហែល ៣១២ ម៉ែត្រការ៉េ។

លោក Cheung បានទិញអចលនទ្រព្យនេះក្នុងតម្លៃ ១៣១ លានដុល្លារហុងកុង កាលពីឆ្នាំ ២០១៧ ហើយបានលក់វាវិញក្នុងតម្លៃ ១៣២ លានដុល្លារហុងកុង នៅក្នុងខែឧសភា ឆ្នាំ ២០២៦ នេះ។ ទោះយ៉ាងណា លោកបានខាតបង់ប្រាក់អស់ចំនួន ៧.១៩ លានដុល្លារហុងកុង បន្ទាប់ពីគិតទូទាត់លើការបង់ពន្ធ និងថ្លៃសេវាភ្នាក់ងារអចលនទ្រព្យរួចរាល់។

យោងតាមកាសែត Aboluowang បានឱ្យដឹងថា គ្រួសាររបស់លោកបានរស់នៅក្នុងអាផាតមិននោះអស់រយៈពេលប្រហែលបីឆ្នាំ មុនពេលដាក់ប្រកាសលក់ ប៉ុន្តែអចលនទ្រព្យនេះទើបតែត្រូវបានលក់ដាច់នៅក្នុងឆ្នាំនេះប៉ុណ្ណោះ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តារាសម្ដែងវ័យ ៦១ ឆ្នាំរូបនេះ បានរក្សាជីវិតរ់សនៅបែបសាមញ្ញ មិនសូវបង្ហាញមុខជាសាធារណៈ និងបានកាត់បន្ថយការងាររបស់ខ្លួន ដើម្បីចំណាយពេលបន្ថែមជាមួយគ្រួសារ។ នៅក្នុងខែឧសភានេះ លោក និងភរិយាគឺអ្នកស្រី Esther Kwan ត្រូវបានគេឃើញចូលរួមទស្សនាការប្រគំតន្ត្រីរបស់ក្រុម​ចម្រៀងហុងកុង Farmers ផងដែរ។

បច្ចុប្បន្នមានវ័យ ៦១ឆ្នាំ លោក Nick Cheung គឺជាតារាសម្ដែង តារាចម្រៀង និងជាអ្នកដឹកនាំរឿងហុងកុងម្នាក់ ដែលបានចាប់ផ្ដើមអាជីពរបស់លោកនៅក្នុងប៉ុស្តិ៍ទូរទស្សន៍ TVB នាចុងទសវត្សរ៍ឆ្នាំ ១៩៨០។ ​ លោកទទួលបានកេរ្តិ៍ឈ្មោះល្បីខ្លាំងតាមរយៈខ្សែភាពយន្តល្បីៗដូចជា រឿង “SPL: Sha Po Lang”, រឿង “Beast Stalker” និងរឿង “From Vegas to Macau” ។ លោកបានឈ្នះពានរង្វាន់តួឯកប្រុសឆ្នើម នៅក្នុងកម្មវិធីពានរង្វាន់ភាពយន្តហុងកុង (Hong Kong Film Awards) កាលពីឆ្នាំ ២០០៩ សម្រាប់ការសម្ដែងដ៏អស្ចារ្យរបស់លោកនៅក្នុងខ្សែភាពយន្តរឿង “Beast Stalker” ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា