ARMY ធ្លាប់ឆ្ងល់ទេថា សមាជិក BTS ម្នាក់ៗ បែងចែកប្រាក់ចំណេញបែបណា? | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ARMY ធ្លាប់ឆ្ងល់ទេថា សមាជិក BTS ម្នាក់ៗ បែងចែកប្រាក់ចំណេញបែបណា?

ARMY ធ្លាប់ឆ្ងល់ទេថា សមាជិក BTS ម្នាក់ៗ បែងចែកប្រាក់ចំណេញបែបណា?

RM មេក្រុម BTS ផ្ទាល់ បានទម្លាយពីវីធីសាស្ត្រដែលក្រុមបែងចែកប្រាក់ចំណេញ នៅក្នុងវីដេអូដែលមានចំណងជើងថា “Asking BTS all the questions we were NOT allowed to ask” ឬមានអត្ថន័យជាខេមរភាសាថា “សួរ BTS រាល់សំណួរដែលយើងគ្មានសិទ្ធិនឹងសួរ”។

Advertisement

ចាក់ផ្សាយនៅលើឆានែល YouTube EPIK HIGH កាលពីថ្ងៃ ២៦ ខែមីនា កន្លងទៅនេះ សមាជិកក្រុម BTS ២ ​រូប គឺ RM និង SUGA បានចូលរួមជាភ្ញៀវកិត្តិយស និងជជែកគ្នាលេងជាមួយពិធីករអំពីអាល់ប៊ុមថ្មី Arirang និងការងារដោយរួមរបស់ក្រុម។ នៅពេលសន្ទនាគ្នានោះ RM បានសួរទៅកាន់ក្រុម EPIK HIGH ថា៖ “ខ្ញុំឆ្ងល់ណាស់ តើអ្នកបែងចែកប្រាក់ចំណេញស្មើៗគ្នាដោយរបៀបណា?”

ជំនួសដោយការឆ្លើយតប សមាជិកម្នាក់គឺ Tukutz បានសួរបកទៅវិញថា៖ “ចុះក្រុម BTS មិនបែងចែកប្រាក់ចំណេញស្មើគ្នាទេឬ?”

ដ្បិតមិនផ្ដល់ចម្លើយជាក់លាក់ តែ RM បានបង្ហើបថា៖ “ពួកយើងបែងចែកគ្រប់យ៉ាងស្មើគ្នាដែរ”។ នៅពេលឮបែបនេះ សមាជិកក្រុម EPIK HIGH ម្នាក់ទៀត​ គឺ Tablo បាននិយាយលេងសើចថា៖ “ខ្ញុំចង់បែងចែកប្រាក់ចំណេញជាមួយ BTS ណាស់។ វាស្ថិតក្នុងបញ្ជីក្ដីប្រាថ្នារបស់ខ្ញុំ”។

តាមរយៈចម្លើយរបស់មេក្រុមរូបនេះ បានបញ្ជាក់ថា សមាជិក BTS បានទទួលកម្រៃស្មើៗគ្នា ដោយមិនមែនបែងចែកតាមរយៈតួនាទីទេ។ នេះមានន័យថា RM ក៏ទទួលបានកម្រៃស្មើគ្នានឹងសមាជិកទាំង ៦នាក់ទៀតដែរ មិនមែនលើសគេនោះទេ បើទោះបីជាមានតួនាទីជាមេក្រុមក្ដី។

សូមរំឭកថា ក្រោយសម្រាកការងារក្រុមជិត ៤ ឆ្នាំ BTS ទើបតែបានវិលត្រឡប់មកវិញ កាលពីថ្ងៃ​ ២០ ខែមីនា កន្លងទៅជាមួយនឹងអាល់ប៊ុមពេញខ្នាតទី ៥ ដែលមានឈ្មោះថា ARIRANG។  ខណៈនៅថ្ងៃបន្ទាប់ សមាជិកទាំង ៧ ក៏បានឡើងលើឆាកប្រគំតន្ត្រីនៅទីលានប្រវត្តិសាស្ត្រ Gwanghwamun កណ្ដាលទីក្រុងសេអ៊ូល មុននឹងត្រៀមខ្លួនបន្តកម្មវិធីនៅជុំវិញពិភពលោក៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា