ទាយ​មើល៍ បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ ទេសចរ​ទៅ​លេង​ខេត្ត​សៀមរាបប៉ុន្មាននាក់​ដែរ? | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទាយ​មើល៍ បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ ទេសចរ​ទៅ​លេង​ខេត្ត​សៀមរាបប៉ុន្មាននាក់​ដែរ?

ទាយ​មើល៍ បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ ទេសចរ​ទៅ​លេង​ខេត្ត​សៀមរាបប៉ុន្មាននាក់​ដែរ?

ឆ្នាំ​នេះ​ភ្ញៀវ​ទេសចរ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​ជាង​កន្លះ​លាន​នាក់​បាន​សម្រុក​ទៅ​លេង​ខេត្ត​សៀមរាប​យ៉ាង​ច្រើន​កុះករ​ ដើម្បី​ចូលរួមព្រះរាជពិធីបុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប និង​សំពះព្រះខែ អកអំបុក។ នេះ​បើ​តាម​របាយការណ៍​ដែល​ចេញ​ដោយ​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប។

នរណា​មិន​ល្បី សៀមរាប​ឆ្នាំ​នេះ​ទទួល​បាន​ទេសចរ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ក្នុង​អំឡុង​ពេល​នៃ​ពិធី​បុណ្យ​អុំ​ទូក។ ក្នុង​ឆ្នាំ ២០២៦ ចាប់​ពី​ថ្ងៃ​ ២០ ដល់​ថ្ងៃ​ ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ខេត្ត​សៀមរាប​ បាន​ប្រកាស​រៀប​ចំ​ពិធី​បុណ្យ​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប និង​សំពះព្រះខែ អកអំបុក ដោយ​មាន​កម្មវិធី​ជាច្រើន​ដូច​ជា​ការ​ប្រណាំង​ទូក​នាគ ទូក​ផ្កាចារ និង​ទូក​នេសាទ​ខ្នាត​តូច , ការ​ជិះ​ទូក​កម្សាន្ត​លក្ខណៈ​មហាជន , ការ​តាំង​ពិព័រណ៍ និង​កម្មវិធី​កម្សាន្ត​សប្បាយ​ជា​ច្រើន​ទៀត។

ក្រៅ​អំពី​ការ​ចូលរួម​ពិធី​បុណ្យ​ជាតិ​ខាង​លើ បណ្ដា​ភ្ញៀវ​ទាំង​ជាតិ​និង​អន្តរជាតិ​បាន​ឆៀង​ចូល​ទស្សនា​ប្រាសាទ​អង្គរវត្ត និង​ប្រាសាទ​នា​នា​ជា​ច្រើនផងដែរ។ យោងតាមរបាយការណ៍​ចេញ​ដោយ​រដ្ឋបាល​ខេត្ត​សៀមរាប​ក្នុង​រយៈពេល ៦ ថ្ងៃ នៃ​ការ​រៀប​ចំ​ពិធី​បុណ្យ​អុំ​ទូកបានឱ្យដឹងថា ខេត្ត​សៀមរាប​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប ៥១០ ១៩៤ នាក់ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ៤៨៧ ៤១០ នាក់ និង​ភ្ញៀវ​អន្តរជាតិ​ចំនួន ២២ ៧៨៤ នាក់៕

រូបភាព ៖ រដ្ឋបាលខេត្តសៀមរាប

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា