រឿង If Wishes Could Kill ទទួលបានជោគជ័យ ដោយមិនពឹងពាក់លើប្រជាប្រិយភាពតួសម្ដែង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រឿង If Wishes Could Kill ទទួលបានជោគជ័យ ដោយមិនពឹងពាក់លើប្រជាប្រិយភាពតួសម្ដែង

រឿង If Wishes Could Kill ទទួលបានជោគជ័យ ដោយមិនពឹងពាក់លើប្រជាប្រិយភាពតួសម្ដែង

រឿងភាគរន្ធត់បែបយុវវ័យរបស់ Netflix ដែលមានចំណងជើងថា If Wishes Could Kill បានឡើងដល់ចំណាត់ថ្នាក់លេខ ១ ជាផ្លូវការនៅលើតារាង Netflix’s Global Top 10 សម្រាប់កម្មវិធីទូរទស្សន៍មិននិយាយភាសាអង់គ្លេស ខណៈភាគយន្តនេះប្រជុំទៅដោយតារាសម្ដែងមុខថ្មី។

Advertisement

If Wishes Could Kill និយាយអំពីក្រុមសិស្សវិទ្យាល័យមួយក្រុម ដែលត្រូវស្លាប់បន្ទាប់ពីប្រើប្រាស់កម្មវិធីផ្សងសុំបំពេញបំណង ឈ្មោះថា Girigo។ នៅពេលដែលបណ្តាសាចាប់ផ្តើមធ្វើការ ក្រុមយុវវ័យទាំងនោះបានព្យាយាមតស៊ូយ៉ាងអស់ពីសមត្ថភាពដើម្បីយកជីវិតរស់ និងស្វែងរកការពិតនៅពីក្រោយកម្មវិធីអាថ៌កំបាំងមួយនេះ។

នៅក្នុងសប្តាហ៍ទី ២ នៃការចេញផ្សាយ រឿង If Wishes Could Kill ទទួលបានការចូលទស្សនាចំនួន ៧.៥ លានដង និងដណ្តើមបានចំណាត់ថ្នាក់លេខ ១ នៅក្នុង ២៤ ប្រទេស។ មិនត្រឹមតែប៉ុណ្ណោះ រឿងភាគចំណងជើងខាងលើ ក៏បានជាប់ចំណាត់ថ្នាក់ក្នុងចំណោមរឿងកំពូលប្រជាប្រិយភាពទាំង ១០ នៅក្នុង ៦៤ ប្រទេសផងដែរ។

ទន្ទឹមគ្នានឹងប្រជាប្រិយភាពនេះ អ្នកវិភាគទាំងនៅក្នុងប្រទេសកូរ៉េ និងក្រៅប្រទេស មិនត្រឹមតែបានសរសើរចំពោះសាច់រឿងដែលព្រឺព្រួចប៉ុណ្ណោះទេ ប៉ុន្តែក៏បានសរសើរដល់សមត្ថភាពសម្ដែងរបស់តារាទើបតែរះមួយក្រុមនេះផងដែរ។

ជាក់ស្ដែង សារព័ត៌មាន JoyNews24 បានសរសេរថា៖ “វាជារឿងមួយដែលអ្នកមិនអាចឈប់មើលបាន នៅពេលដែលអ្នកបានចាប់ផ្តើមមើលវាហើយ។ ទស្សនិកជននឹងតាមដានរឿងទាំង ៨ ភាគយ៉ាងជក់ចិត្ត ជាមួយនិងបេះដូងលោតញាប់”។

ចំណែកឯសារព័ត៌មាន India Today បានលើកឡើងពីការសម្តែងរបស់តួអង្គថា៖ “ការសម្តែងអាចឱ្យទស្សនិកជនតភ្ជាប់ខ្លួនឯងទៅនឹងអារម្មណ៍សាច់រឿងបានយ៉ាងល្អ។ តួអង្គនីមួយៗបានបង្ហាញពីភាពរេរារបស់មនុស្សក្នុងវ័យជំទង់ ដែលតែងតែនៅគិតរវាងការប្រើហេតុផល និងការប្រើអារម្មណ៍ឆេវឆាវមួយគ្រា”។

ក្រៅតែពីអ្នកវិភាគ ទស្សនិកជនក៏បានប្រើប្រាស់បណ្ដាញសង្គមជាទីកន្លែងបង្ហាញការយល់ឃើញរបស់ខ្លួនផងដែរ។ ទស្សនិកជនម្នាក់បាននិយាយថា៖ “រឿងនេះល្អមើលខ្លាំងណាស់ រហូតដល់ខ្ញុំបើកកម្មវិធី Girigo ហើយប្រាថ្នាសុំឱ្យមានរដូវកាលទី ២”។

ទន្ទឹមគ្នាដែរ ទស្សនិកជនម្នាក់ទៀតបានសរសើរចំពោះតួសម្ដែងថា៖ “មានតួសម្តែងជាច្រើនដែលខ្ញុំមិនដែលឃើញពីមុនមក ប៉ុន្តែការសម្តែងរបស់ពួកគេគ្រប់គ្នាគឺពិតជាអស្ចារ្យណាស់”។

ក្រៅពីនេះ ក៏មានអ្នកខ្លះបានលើកសរសើរថា រឿង If Wishes Could Kill ដែលចូលរួមសម្ដែងដោយតារារះថ្មី Jeon So Young, Kang Mina, Baek Sun Ho, Hyun Woo Seok និង Lee Hyo Je គឺជា “កំពូលភាពយន្តភ័យរន្ធត់” ដ៏ពិតប្រាកដមួយ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា