ស្ថាបត្យករខ្មែរ ម៉ម សូផាណា បន្សល់ទុកស្នាដៃក្នុងស្រុកច្រើនអនេក កាន់តែគួរឱ្យស្ញប់ស្ញែងស្នាដៃឆ្លងប្រទេស ព្រលានយន្តហោះ Changi សិង្ហបុរី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្ថាបត្យករខ្មែរ ម៉ម សូផាណា បន្សល់ទុកស្នាដៃក្នុងស្រុកច្រើនអនេក កាន់តែគួរឱ្យស្ញប់ស្ញែងស្នាដៃឆ្លងប្រទេស ព្រលានយន្តហោះ Changi សិង្ហបុរី

ស្ថាបត្យករខ្មែរ ម៉ម សូផាណា បន្សល់ទុកស្នាដៃក្នុងស្រុកច្រើនអនេក កាន់តែគួរឱ្យស្ញប់ស្ញែងស្នាដៃឆ្លងប្រទេស ព្រលានយន្តហោះ Changi សិង្ហបុរី

លោក ម៉ម សូផាណា ជា​ស្ថាបត្យករ​ខ្មែរ​មួយ​រូប​ដែល​បាន​បន្សល់​ទុក​ស្នាដៃ​លេច​ធ្លោ​រាប់​មិន​អស់​នៅ​លើ​ទឹក​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ​ស្ថាបត្យករ​ក្នុង​ទសវត្សរ៍ ៦០ រូប​នេះ​ក៏​បាន​បន្សល់​នូវស្នាដៃ​ដ៏​អស្ចារ្យ​របស់​លោក​លើ​ទឹក​ដី​នៃ​ប្រទេស​សិង្ហបុរី​ផង​ដែរ។

ក្នុង​អំឡុង​ឆ្នាំ ១៩៧៥ ដល់ ១៩៩២ ពេល​ដែល​លោក ម៉ម សូផាណា រស់​នៅ​ក្នុង​ប្រទេស​សិង្ហបុរី លោក​ត្រូវ​បាន​អញ្ជើញ​ឱ្យ​គូរ​ប្លង់ ព្រលានយន្តហោះ Changi ដោយលោក​ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​គូរ​ប្លង់ ៤ នាក់​ទៀត។ សម្រាប់​ការងារ​ជា​ក្រុម​ពេល​នោះ​លោក​ត្រូវ​បាន​ដាក់​ឱ្យ​គូរ​និង​ពិនិត្យ​ទៅ​លើ​ផ្លូវ​ចូល​ទី​១ ឬ Terminal 1 (ដោយ​លោក​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ធ្វើ​អ្វី​មួយ​ត្រូវ​តែ​ស្អាត​និង​មាន​ភាព​ខុស​ប្លែក)។ លោក​ជា​អ្នក​គូរ​ទាំង master plan និង​ប្លង់​គោល។ ដូច​ដែល​មហាជន​អ្នក​សិក្សា​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​បាន​ជ្រាប​ហើយ​ថា អាកាសយានដ្ឋាន Changi បាន​ជាប់​ជា​អាកាសយានដ្ឋាន​អន្តរជាតិ​ល្អ​បំផុត​នៅ​លើ​ពិភពលោក។ នេះ​ជា​សមិទ្ធផល​ក្រៅ​ស្រុក​ដ៏​លេច​ធ្លោ​មួយ​របស់​លោក ម៉ម សូផាន់ណា ដែល​នេះ​ផង​ដែរ​ជា​មោទកភាព​មួយ​របស់​ប្រជាជាតិ​ខ្មែរ​ខណៈ​ដែល​ស្នាដៃ​របស់​ស្ថាបត្យករ​មាន​ឈាម​ជ័រ​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ​កូន​ចៅ​ខ្មែរ​ជំនាន់​ក្រោយ​បាន​ដឹង​លឺ។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា លោក ម៉ម សូផាន់ណា ក៏​នៅ​មាន​ស្នាដៃ​ល្បីៗ​ជា​ច្រើន​ទៀត​ដូច​ជា៖ អគារ​មជ្ឈមណ្ឌល​ព្រះកុសុមៈ ឆ្នាំ ១៩៦៩ (សព្វ​ថ្ងៃ​ជា​វិទ្យាស្ថាន​ជាតិ​បណ្ដុះបណ្ដាល​បច្ចេកទេស – NTTI) , ផ្ទះ​មូល (មហាវិថី​ព្រះ​នរោត្តម) ១៩៧១ , Villa of Mr Hing Kunthon (មហាវិថី​ព្រះ​មុនីវង្ស) ១៩៦៩ , Resort Villa of oknha Hhao Chunly (អូរឈើទាល) ១៩៦៩ , Villa Custom officer ភ្នំពេញ (ទួលគោក) ១៩៦៩ , Resort Villa of សម្ដេច ចៅសែន កុសលជុំ (អូរឈើទាល) ១៩៧១ , Villa Custom officer ១៩៧២ (បច្ចុប្បន្ន​វាយ​កម្ទេច​ចោល) , ស្នាដៃ​នៅ​ប្រទេស​សិង្ហបុរី​ដែល​លោក​បាន​រួម​ការងារ​ជាមួយ​អ្នក​គូរ​ប្លង់​នារី​ឆ្នើម​មួយ​រូប ជា​កន្លែង​តម្កល់​ធាតុ ដែល​បែងចែក​សម្រាប់​អ្នក​កាន់​សាសនា​ព្រះ​ពុទ្ធ និង​សាសនា​គ្រិស្ត , ក្នុង​ឆ្នាំ ១៩៩៦ លោក​បាន​ជួប​វិស្វករ​ល្បី​នៅ​ប្រទេស​បារាំង Mr PAOL ANDREU ដើម្បី​ពិភាក្សា​លើ​គម្រោង​អាកាសយានដ្ឋាន​ភ្នំពេញ​អន្តរជាតិ (Shape of stealth) , បណ្ណាល័យ ហ៊ុន សែន ១៩៩៩ , Post Guard បច្ចុប្បន្ន ប៉ុស្តិ៍​យាម​ទាំង ២ ត្រូវ​បាន​លើក​ទៅ​ដាក់​នៅ​ខាង​មុខ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ នៅ​ផ្លូវ​នរោត្តម , សាល​ប្រជុំ​ក្នុង​ខេត្ត​កំពង់ចាម , រដ្ឋបាល​ប្រមូល​ផ្ដុំ THE OFFICE IF SIEM REAP GOVERNOR ២០០៨ , សាកលវិទ្យាល័យ បាត់ដំបង , សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ និងវិទ្យាល័យ ហ៊ុន សែន កំចាយមារ (ព្រៃវែង) , BANK RENOVATION NEAK OKNHA HOUT VAANTHAN , Steped House (infront the council of minister) , Villa Samdach Son San (ផ្លូវ​ប៉ាស្ទ័រ) ១៩៦៨ (បច្ចុប្បន្ន​មាន​ការ​កែកុន​ខ្លះៗ) រួម​មាន​ស្នាដៃ​អស្ចារ្យ​រាប់​មិន​អស់​ជា​ច្រើន​ទៀត។

គួរ​ឱ្យ​ដឹង​ដែរ​ថា លោក ម៉ម សូផាណា ជា​ស្ថាបត្យករ​ជើង​ចាស់​របស់​កម្ពុជា​មួយ​រូប​ដែល​លោក​ចូលចិត្ត​បង្កើត​ស្នាដៃ​ដែល​មាន​ភាព​ខុស​ប្លែក និង​លេច​ធ្លោ ​មិនមាន​ស្នាដៃ​ណា​មួយ​ដែល​ចម្លង​ពី​គេ​នោះ​ឡើយ។ បច្ចុប្បន្ន ស្ថាបត្យករ​ជើង​ចាស់​រូប​នេះ​កំពុង​បន្ត​ការងារ​ក្នុង​តួនាទី​ជា​ទីប្រឹក្សា​ក្រសួង​រៀបចំ​ដែនដី នគរោបនីយកម្ម និង​សំណង់៕

ប្រភពរូបភាព ៖ THE GENTRY HUB

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា