ត្រឹម ២០២៥ មួយឆ្នាំ G-Dragon រកចំណូលបានជាង ៤៤ លានដុល្លារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ត្រឹម ២០២៥ មួយឆ្នាំ G-Dragon រកចំណូលបានជាង ៤៤ លានដុល្លារ

ត្រឹម ២០២៥ មួយឆ្នាំ G-Dragon រកចំណូលបានជាង ៤៤ លានដុល្លារ

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Galaxy Corporation បានបង្ហាញថា កាលវិលត្រឡប់មកក្នុងវិស័យខេប៉ុបជាថ្មីរបស់ G-Dragon អាចបង្កើតចំណូលឱ្យតារាប្រុសរូបនេះយ៉ាងហោចណាស់ ៦៥ ប៊ីលានវ៉ុន ឬ ៤៤លានដុល្លារអាមេរិក កាលពីឆ្នាំ ២០២៥។

Advertisement

នៅថ្ងៃទី៨ ខែមេសា នេះ ZapZee បានចុះផ្សាយថា កាលវិភាគដ៏មមាញឹករបស់ G-Dragon មិនថា ការប្រគំតន្ត្រីទេសចរណ៍ពិភពលោក ការបង្ហាញខ្លួនក្នុងកម្មវិធីទូរទស្សន៍ និងការផ្សព្វផ្សាយពាណិជ្ជកម្មនានា អាចរកចំណូលបានជាង ២៩៨.៩ ប៊ីលានវ៉ុន ឬ ២០២ លានដុល្លារអាមេរិកចូលក្រុមហ៊ុន Galaxy Corporation។

ប្រភពដដែលនេះ បានឱ្យដឹងទៀតថា ថ្លៃសេវាទូទាត់របស់ក្រុមហ៊ុនបានកើនឡើង ៣១ ដង ប្រៀបធៀបនឹងឆ្នាំមុន ឬស្មើនឹង ៧១.៤ ប៊ីលានវ៉ុន។ នៅក្នុងវិស័យកម្សាន្ត ការទូទាត់ក្នុងទម្រង់នេះ ភាគច្រើនជាការទូទាត់សម្រាប់សិល្បៈ ដែលអ្នកវិភាគបានលើកឡើងថា G-Dragon តែម្នាក់ឯង អាចនឹងទទួលបានប្រមាណ ៦៥ ប៊ីលានវ៉ុន ឬ ៤៤លានដុល្លារអាមេរិក ក្រោយកាត់ចំណាយផ្សេងៗ ដូចជា ថ្លៃសេវាផ្នែកច្បាប់ និងថ្លៃផ្សាយពាណិជ្ជកម្មរួចរាល់។

ក្នុងរយៈពេលស្មើគ្នា បើធៀបនឹងឆ្នាំ ២០២៤ ចំណូលរបស់ Galaxy Corporation បានកើនឡើងចំនួន ៦១៨ភាគរយ ឬស្មើនឹង ២៩៨.៩ ប៊ីលានវ៉ុន ល្បាក់ ២០២ លានដុល្លារអាមេរិក ខណៈទទួលបានប្រាក់ចំណេញប្រតិបត្តិការចំនួន ១២.៥ ប៊ីលានវ៉ុន ឬប្រមាណ ៨.៥លានដុល្លារអាមេរិក។

កាលពីឆ្នាំ ២០២៥ កន្លងទៅ G-Dragon បានវិលត្រឡប់មកវិញជាមួយនឹងអាល់ប៊ុមទោលទី ៣ ដែលមានចំណងជើងថា “Übermensch” បន្តដោយដំណើរប្រគំតន្រ្តីទេសចរណ៍ នៅក្នុង ១៧ ទីក្រុង ជាមួយអ្នកចូលរួមប្រហែល ៨២៥ ០០០ នាក់។

សម្រាប់ឆ្នាំ ២០២៦ នេះ G-Dragon នឹងបន្តបង្ហាញវត្តមាននៅក្នុងគម្រោងថ្មីៗ រួមមានការសម្តែងនៅក្នុងកម្មវិធី Coachella Valley ក៏ដូចជាគម្រោងវិលត្រឡប់មកវិញរបស់ក្រុម BIGBANG ផងដែរ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា