មិត្តភ័ក្តិ អ៊ិន លក្ខិណា ដែលជាបវរកញ្ញាវៀតណាម មកលេងកម្ពុជានាឱកាស បុណ្យចូលឆ្នាំថ្មី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មិត្តភ័ក្តិ អ៊ិន លក្ខិណា ដែលជាបវរកញ្ញាវៀតណាម មកលេងកម្ពុជានាឱកាស បុណ្យចូលឆ្នាំថ្មី

មិត្តភ័ក្តិ អ៊ិន លក្ខិណា ដែលជាបវរកញ្ញាវៀតណាម មកលេងកម្ពុជានាឱកាស បុណ្យចូលឆ្នាំថ្មី

បវរ​កញ្ញា​វៀតណាម Nguyễn Huỳnh Kim Duyên ដែល​ជា​មិត្ត​សម្លាញ់​របស់​បវរកញ្ញា​ខ្មែរ អ៊ិន លក្ខិណា បាន​មក​ទស្សនាប្រាសាទ​អង្គរវត្ត​របស់​ប្រទេស​កម្ពុជា ព្រម​ទាំង​បាន​តុបតែង​ខ្លួន​ជាមួយ​ឈុត​ស្បៃបុរាណ​ និង​គ្រង​ឈុត​អប្សរា​ខ្មែរ​យ៉ាង​ស្រស់​សោភា។

Advertisement

អ៊ិន លក្ខិណា និង​បងស្រី​បង្កើត​ព្រម​ទាំង​ជា​បវរកញ្ញា​ដូចគ្នា​កញ្ញា អ៊ិន ម៉ូលីកា បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ និង​ស្និទ្ធស្នាល​បំផុត​ចំពោះ​ការ​មក​ដល់​របស់ Nguyễn Huỳnh Kim Duyên នា​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ដោយ​បងប្អូន​ស្រី​នៃ​ត្រកូល អ៊ិន ទាំង ២ បាន​នាំ​បវរកញ្ញា​វៀតណាម​ដើរលេង​កម្សាន្ត​ជាច្រើន​កន្លែង។

មិន​តែ​ប៉ុណ្ណោះ អ៊ិន លក្ខិណា និង អ៊ិន ម៉ូលីកា បាន​នាំ​កញ្ញា Nguyễn Huỳnh Kim Duyên ទៅ​លេង​សៀមរាប ដែល​ជា​ខេត្ត​សម្បូរ​ទៅ​ដោយ​ប្រាសាទ​បុរាណ ដែល​បាន​សាង​រាប់ពាន់​ឆ្នាំ​មុន ហើយ​ក៏​បាន​នាំ​បវរកញ្ញា​វៀតណាម វ័យ ៣០ រូបនេះ​គ្រង​នូវ​ឈុត​បុរាណ​ខ្មែរ​យ៉ាង​ស្រស់​ស្អាត ក្នុង​នោះ​មាន ២ ឈុត។

១ ឈុត​ជា​អប្សរា និង​មួយ​ឈុត​ទៀត​ជា​ឈុត​ស្បៃ​ខ្មែរ យ៉ាង​ស្រស់​ស្អាត និង​បាន​ថត​រូប​នៅ​តាម​ប្រាសាទ​បុរាណ​ខ្មែរ​ជាច្រើន​ផង​ដែរ។ Nguyễn Huỳnh Kim Duyên បាន​បង្ហោះ​រូបភាព​ជាច្រើន​របស់​នាង និង លក្ខិណា អំឡុង​ពេល​ដំណើរ​កម្សាន្ត​នៅ​ខ្មែរ លើ​បណ្ដាញ​សង្គម​ទាំង Facebook និង Instagram។

Nguyễn Huỳnh Kim Duyên បាន​មក​ដល់​កម្ពុជា​កាលពី​ថ្ងៃ ១៣ ខែ​មេសា ឆ្នាំ ២០២៦ និង​ត្រឡប់​ទៅ​វិញ​កាលពី​យប់​ថ្ងៃ​១៦ ខែ​មេសា ឆ្នាំ ២០២៦ តែ​នាងនៅតែ​មាន content ទាក់ទង​នៅ​កម្ពុជា​បង្ហោះ​លើ​បណ្ដាញសង្គម​ជា​ហូរហែ។

គួរ​បញ្ជាក់​ថា Nguyễn Huỳnh Kim Duyên និង អ៊ិន លក្ខិណា មាន​មិត្តភាព​រឹងមាំ​ដោយ​មិន​ប្រកាន់​ពី​ពូជសាសន៍ ពណ៌​សម្បុរ​ឡើយ ដោយ​ជារឿយៗ​អ្នក​ទាំង ២ បា​ផ្ដល់​ការ​គាំទ្រ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ពេល​មាន​កម្មវិធី​នៅ​ប្រទេស​មួយ​ណា​ហើយ​នោះ ម្ចាស់​ផ្ទះ​បាន​នាំ​ទៅ​ដើរលេង ញ៉ាំ​អាហារ​ឆ្ងាញ់​ៗ បំពេញ​តួនាទី​យ៉ាង​ល្អ៕

រូបភាព៖ Nguyễn Huỳnh Kim Duyên

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា