អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម។

ដោយ​ឆ្លងកាត់​ការ​ប្រកួតប្រជែង​ជាច្រើន​វិញ្ញាសា ពេលនេះ​កញ្ញា អ៊ិន លក្ខិណា ដែល​ជា Miss Wolrd Cambodia 2026 ឥឡូវ​នេះ​នាង​ជោគជ័យ ដោយ​ចូល​ក្នុង​ថប់​ម៉ូដែល ៦០ នាក់​ចុងក្រោយ​ហើយ។ ដំណើរ​ចេញ​ទៅ​ប្រកួត​របស់ លក្ខិណា ដែល​ជា​បវរកញ្ញា​ខ្មែរ មាន​ប្រជាប្រិយភាព​ម្នាក់​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស។

ការ​ដែល លក្ខិណា ចូល​ទៅ​ដល់ Top 60 ក្នុង​ការប្រកួត Miss World Top Model ពិតជា​ស័ក្តិសម​ខ្លាំង​ណាស់ ព្រោះ​ថា​នាង​ជា​បវរកញ្ញា​ដែល​មាន​ភាព​ស្ទាត់ជំនាញ​ខាង​ដើរ​បង្ហាញ​ម៉ូដ មិន​ថា​សម្លៀកបំពាក់​បែប​ណា​អ្វី​ក៏ ក៏ លក្ខិណា អាច​បញ្ចេញ​ជំហាន​ដើរ​យ៉ាង​រស់​រវើក ស្អាត សម​ខ្លាំង​មែនទែន។

រូបភាព លក្ខិណា មួយ​ៗ​ក៏​ដោយ​នៅ​លើ​ផេក Miss World ត្រូវ​បាន​មហាជន​ទាំង​ខ្មែរ និង​បរទេស​សរសើរ​មិន​ដាច់​ពី​មាត់​ដែរ។ ព្រោះតែ លក្ខិណា វិល​ចូល​ឆាក​បវរកញ្ញា​អន្តរជាតិ​លើក​នេះ កាន់តែ​ស្អាត កាន់តែ​ទាក់ទាញ ព្រម​មក​ជាមួយ​ការ​ហាត់រៀន​សព្វបែប​គ្រប់យ៉ាង ដើម្បី​ចូល​កង​ប្រកួត​លើក​នេះ។

ការ​ដែល អ៊ិន លក្ខិណា ចេញ​ទៅ​ការ​ប្រកួត​នៅ​នៅ​កម្មវិធី​ក្នុង​វគ្គ​កន្លង​ដែល​មាន​ការ​បោះឆ្នោត​ជា​ថវិកា ក៏​មាន​ការ​គាំទ្រ​ពី​សំណាក់​មិត្ត​បវរកញ្ញា អ្នក​គាំទ្រ និង​អ្នក​ជំនួញ​ក្នុង​ស្រុក​ផង​ដែរ៕

រូបភាព៖ Leakena In និង Miss World

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា