ក្រសួងការបរទេសឥណ្ឌា ទទួលយកមិនបាន ដែលថៃបំផ្លាញរូបសំណាកអាទិទេពហិណ្ឌូ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងការបរទេសឥណ្ឌា ទទួលយកមិនបាន ដែលថៃបំផ្លាញរូបសំណាកអាទិទេពហិណ្ឌូ

ក្រសួងការបរទេសឥណ្ឌា ទទួលយកមិនបាន ដែលថៃបំផ្លាញរូបសំណាកអាទិទេពហិណ្ឌូ

កាលពីយប់ថ្ងៃទី២៤ ខែធ្នូនេះ ក្រសួងការបរទេស នៃរដ្ឋាភិបាលឥណ្ឌា បានចេញសេចក្ដីថ្លែងការណ៍ ដោយសង្កត់ធ្ងន់ថា ការបំផ្លាញរូបសំណាកអាទិទេពនៃសាសនាហិណ្ឌូរបស់ថៃ ជាទង្វើទទួលយកមិនបាន។

Advertisement

នៅក្នុងសេចក្ដីថ្លែងការណ៍ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេស លោក Randhir Jaiswal បាននិយាយថា៖ “យើងទទួលបានការរាយការណ៍ស្ដីពីការកម្ទេចរូបសំណាកនៃហិណ្ឌូសាសនា ដែលជាសំណង់សាងសង់ថ្មី នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនថៃ-កម្ពុជា”។

លោកបន្ត៖ “ព្រះនៃហិណ្ឌូសាសនា និងពុទ្ធសាសនាត្រូវបានគោរពបូជាយ៉ាងជ្រាលជ្រៅដោយប្រជាជនទូទាំងតំបន់ ដែលជាផ្នែកមួយនៃបេតិកភណ្ឌអរិយធម៌រួម។ ទោះបីជាមានការទាមទារទឹកដីក្ដី តែទង្វើដែលមិនមានការគោរពដូច្នេះ បានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកគោរពសាសនានៅជុំវិញពិភពលោក និងជារឿងមិនគួរកើតមានឡើយ”។​

អ្នកនាំពាក្យរូបនេះ ក៏បានស្នើផងដែរថា៖ “យើងសូមអំពាវនាវម្តងទៀតដល់ភាគីទាំងពីរឱ្យវិលត្រឡប់ទៅរកកិច្ចចរចា និងការទូតដើម្បីស្តារសន្តិភាពឡើងវិញ ជៀសវាងការបាត់បង់ជីវិត ក៏ដូចជាការខូចខាតទ្រព្យសម្បត្តិ និងបេតិកភណ្ឌបន្ថែមទៀត”៕

រូបភាព៖ បណ្ដាញសង្គម

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា