មិនមែនងាយស្រួលទេ! ទម្រាំបានជោគជ័យដូចសព្វថ្ងៃ Charmine Sheh ធ្លាប់ត្រូវគេស្ដីឱ្យកណ្ដាលចំណោមមិនតិចដង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មិនមែនងាយស្រួលទេ! ទម្រាំបានជោគជ័យដូចសព្វថ្ងៃ Charmine Sheh ធ្លាប់ត្រូវគេស្ដីឱ្យកណ្ដាលចំណោមមិនតិចដង

មិនមែនងាយស្រួលទេ! ទម្រាំបានជោគជ័យដូចសព្វថ្ងៃ Charmine Sheh ធ្លាប់ត្រូវគេស្ដីឱ្យកណ្ដាលចំណោមមិនតិចដង

បន្ទាប់ពីជាប់ចំណាត់ថ្នាក់លេខ ៣ នៅក្នុងកម្មវិធីប្រកួតបវរកញ្ញាហុងកុងឆ្នាំ​ ១៩៩៧ ហើយតារាសម្ដែងស្រី Charmine Sheh បានចាប់ផ្ដើមចូលប្រលូកនៅក្នុងវិស័យសិល្បៈរហូតដល់ក្លាយខ្លួនជាតារាសម្ដែងនាំមុខគេតាមរយៈការខិតខំប្រឹងប្រែងមិនទម្លាក់ដៃអស់រយៈពេលជាច្រើនឆ្នាំកន្លងនេះ។

ទម្រាំបានឈានដល់កម្រិតកំពូលនៃភាពជោគជ័យដូចសព្វថ្ងៃ តារាស្រីវ័យ ៤៩ ឆ្នាំរូបនេះបានឆ្លងកាត់នូវឧបសគ្គយ៉ាងច្រើនរាប់មិនអស់។ ជាក់ស្ដែងកំលុងពេលចូលរួមក្នុងកម្មវិធី An Exciting Offer កាលពីថ្មីៗនេះនាងក៏បានរំឭកទៅដល់បទពិសោធន៍ជីវិតមួយនៅពេល
ដែលនាងទើបចូលប្រលូកក្នុងការសម្ដែងខ្សែភាពយន្ដដំបូង ហើយនាងត្រូវបានគេស្រែកស្ដីឱ្យដោយសារខ្លួនជាតារាចំណូលថ្មី។

តួឯកស្រីក្នុងរឿង “រាជិនីអ្នកសារព័ត៌មាន” រូបនេះបាននិយាយថា៖ ពេលនៅក្មេងមានតារាផ្សេងទៀតបានស្រែកសម្លុត និងរិះគន់នាងដោយនិយាយថានាងបានបិទប្លង់ពន្លឺរបស់ពួកគេ ឬឈរខុសកន្លែងជាដើម។ មិនត្រឹមប៉ុណ្ណេះ តារាសម្ដែងទាំងនោះថែមទាំងបានធ្វើទង្វើបែបនេះចំពោះមុខអ្នករាល់គ្នានៅកន្លែងដោយព្យាយាមចង់បង្ហាញពីអំណាច និងភាពត្រួតត្រារបស់ពួកគេលើនាងទៀតផង។

បើទោះជាគេបានធ្វើទង្វើបែបនេះមកនាងមែន​ ក៏នាងនៅតែរក្សាភាពស្ងៀមស្ងាត់ដដែលព្រោះនាងខ្លួនឯងជាមនុស្សមានអត់ធ្មត់ខ្លាំង។ ដូច្នេះនាងមិនចង់ឱ្យមានហេតុការណ៍ណាមួយប៉ះពាល់ដល់វឌ្ឍនភាព ឬសីលធម៌របស់ក្រុមការងារទាំងមូលនោះទេ។ យ៉ាងណាមិញ តារាស្រី Charmine Sheh ក៏បានបន្ដឱ្យដឹងថា៖ ជាធម្មតានាងតែងតែផ្ដល់ឱកាសឱ្យមនុស្សគ្រប់គ្នា ប៉ុន្តែក្នុងករណីដែលពួកគេធ្វើទង្វើហួសពីនេះ នាងនឹងមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការឡើយ។

ទន្ទឹមនឹងនោះ តារាស្រី Charmine Sheh ក៏បានទម្លាយរឿងនឹកស្មានមិនដល់មួយទៀតដោយកាលនោះនាងត្រូវបានតារាសម្ដែងប្រុសម្នាក់ស្ដីឱ្យនាងនៅក្នុងចំណោមក្រុមការងារជាច្រើនដែលវាហួសពីដែនកំណត់នៃភាពអត់ធ្មត់របស់នាង។ តារាសម្ដែងស្រីរូបនេះបានប្រាប់ពីរបៀបដែលនាងបានប្រឈមមុខជាមួយ
នឹងតារាប្រុសម្នាក់នោះយ៉ាងម៉ឺងម៉ាត់ដោយនាងបានប្រាប់ខ្លួនឯងថានេះលើកចុងក្រោយហើយដែលគេអាចរិះគន់នាងនៅចំពោះមុខហ្វូងមនុស្សបែបនេះ។ បន្ទាប់ពីថតឈុតមួយចប់ហើយ នាងបានហៅតារាប្រុសម្នាក់នោះមកនិយាយចំមុខគ្នាដោយនាងបានប្រាប់ថានាងបានផ្ដល់ឱកាសដល់មនុស្សគ្រប់គ្នារួមទាំងគាត់ ប៉ុន្តែគាត់បានប្រើឱកាសទាំងនោះអស់ទៅហើយ។

តារាស្រី Charmine Sheh ថែមទាំងបានដាស់តឿនតារាប្រុសម្នាក់នោះកុំឱ្យធ្វើបាបនាងម្ដងទៀតព្រោះនាងហ៊ានឈរជើងចេញមុខតទល់ជាមួយគេដោយសារនាងមិនមែនជាអ្នកខុស។ នាងបាននិយាយច្បាស់ៗបន្ដថា៖ នាងមិនមានភ្នែកនៅខាងក្រោយនោះទេ ដូច្នេះនាងមិនមានចេតនាក្នុងការបិទបាំងពន្លឺរបស់គេឡើយ។ ប្រសិនបើចង់ឱ្យនាងប្ដូរទីតាំងគឺគ្រាន់តែអាចនិយាយ ឬសួរឱ្យបានសមរម្យប៉ុណ្ណោះ មិនចាំបាច់ធ្វើបែបនេះឡើយ។ ​ក្រោយពីនោះមកតារាប្រុសម្នាក់នោះក៏លែងហ៊ាននិយាយស្ដីអ្វីប៉ះពាល់នាងម្ដងទៀតដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។



កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា