សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ២០២៦។ ការកើនឡើងយ៉ាងខ្លាំងនេះបណ្តាលមកពីការថយចុះនៃសហគមន៍ជនបទបន្ទាប់ពីសង្គ្រាមលោកលើកទី២ ដែលធ្វើឱ្យព្រំដែនរវាងទីក្រុង និងព្រៃឈើកាន់តែខិតជិតគ្នា រួមផ្សំជាមួយនឹងការរឹតបន្តឹងការបរបាញ់ ការថយចុះនៃចំនួនព្រាន និងការផ្លាស់ប្តូរអាកាសធាតុដែលធ្វើឱ្យចំណីធម្មជាតិខ្សត់ខ្សោយ រហូតជម្រុញឱ្យខ្លាឃ្មុំចូលមកស្វែងរកអាហារ និងសំរាមនៅក្នុងទីក្រុង។

ដើម្បីឆ្លើយតបនឹងវិបត្តិនេះ រដ្ឋាភិបាលជប៉ុនបានសម្រួលបទបញ្ជាបរបាញ់ និងរៀបចំផែនការកាត់បន្ថយចំនួនខ្លាឃ្មុំឱ្យនៅត្រឹម ៦២% ទៅ ៦៧% ត្រឹមឆ្នាំ២០៣០ ព្រមទាំងប្រើប្រាស់កម្លាំងសមត្ថកិច្ច ឬយោធាក្នុងករណីចាំបាច់។ ទន្ទឹមនឹងនេះ អាជ្ញាធរ និងអ្នកស្រាវជ្រាវបានផ្តល់អាទិភាពលើការប្រើប្រាស់បច្ចេកវិទ្យាទំនើបមិនបង្កគ្រោះថ្នាក់ដល់ជីវិតសត្វ ដោយបានបំពាក់កាមេរ៉ាស្កែន AI ដើម្បីសម្គាល់ និងផ្ញើសារព្រមាន ព្រមទាំងប្រើប្រាស់ដ្រូនតាមដាន និងដេញខ្លាឃ្មុំឱ្យឃ្លាតឆ្ងាយពីតំបន់ប្រជាជនរស់នៅ។

ក្រៅពីនេះ ប្រជាជន និងអ្នកទេសចរក៏ទទួលបានការការពារតាមរយៈបច្ចេកវិទ្យាផ្សេងទៀត ដូចជារូប៉ូត “Monster Wolf” តម្លៃ ៤០០០ ដុល្លារ ដែលបន្លឺសំឡេងដូចឆ្កែព្រៃដើម្បីបំភ័យខ្លាឃ្មុំ និងកម្មវិធីទូរស័ព្ទ “Kumamap” អភិវឌ្ឍដោយវិស្វករ Danyel Koca ដែលប្រមូលផ្តុំទិន្នន័យព្រមានពីខ្លាឃ្មុំនៅទូទាំងប្រទេសមកទុកក្នុងកន្លែងតែមួយ ជួយឱ្យអ្នកប្រើប្រាស់ជិត ៦ លាននាក់អាចចៀសវាងតំបន់ប្រឈមបានយ៉ាងមានប្រសិទ្ធភាព។

ទោះជាយ៉ាងណា អ្នកជំនាញបញ្ជាក់ថាបច្ចេកវិទ្យាតែមួយមុខមិនទាន់គ្រប់គ្រាន់ឡើយ ដោយចាំបាច់ត្រូវប្រើប្រាស់វិធីសាស្ត្របុរាណបន្ថែម ដូចជាការប្រើប្រាស់ឆ្កែពូជ Karelian (Bear dogs) ឱ្យព្រុស និងដេញខ្លាឃ្មុំចេញពីទីក្រុងដោយមិនធ្វើបាបពួកវា។ ការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យា និងវិធីសាស្ត្រធម្មជាតិនេះ បានកាត់បន្ថយការប្រឈមមុខដាក់គ្នាយ៉ាងច្រើន និងក្លាយជាគំរូដ៏ល្អសម្រាប់ប្រទេសផ្សេងទៀតក្នុងការរស់នៅក្បែរគ្នារវាងមនុស្ស និងសត្វព្រៃដោយសុវត្ថិភាព ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា