បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
  • ព័ត៌មានទូទៅ
  • សេដ្ឋកិច្ច
  • អប់រំ
  • កីឡា
  • កម្សាន្ត
  • អរិយធម៌ខ្មែរ
  • Politico 360
  • One-Minute
  • សច្ចធម៌ប្រវត្តិសាស្ត្រ
  • វឌ្ឍនភាពកម្ពុជា
  • អំពីក្រុមហ៊ុន
APSARA Media Services Light Logo
Jungkook បង្ហាញវត្តមានយ៉ាងកម្រដើម្បីគាំទ្ររឿងថ្មីរបស់មិត្តសម្លាញ់ Cha Eun Woo

Jungkook បង្ហាញវត្តមានយ៉ាងកម្រដើម្បីគាំទ្ររឿងថ្មីរបស់មិត្តសម្លាញ់ Cha Eun Woo

យូរៗម្ដងប៉ុណ្ណោះដែល Jungkook ក្រុម BTS បានបង្ហាញខ្លួនជាសាធារណៈ ប៉ុន្តែលើកនេះ លោកបានចូលរួមកម្មវិធីសម្ពោធចាក់បញ្ចាំងខ្សែភាពយន្តកូរ៉េ “First Ride” ដើម្បីគាំទ្រមិត្តជិតស្និទ្ធរបស់ខ្លួន Cha Eun Woo។ ខណៈដែល Cha Eun Woo ជាប់ភារកិច្ចមិនអាចចូលរួមបាន Jungkook ក៏បានកាន់តុក្កតាបោះពុម្ពរូបមិត្តសម្លាញ់ដើម្បីថតរូបជាមួយគ្នាតែម្ដង។

កាលពីថ្ងៃទី ២៧ ខែតុលា ម៉ោងនៅកូរ៉េ Jungkook បានចូលរួមកម្មវិធីចាក់បញ្ចាំងសម្រាប់ភ្ញៀវ VIP សម្រាប់រឿង “First Ride” ដែលបានធ្វើឡើងនៅ Lotte Cinema World Tower ក្នុងសង្កាត់ Songpa ទីក្រុងសេអ៊ូល។

សម្រាប់កម្មវិធីនេះដែរ Jungkook បានបង្ហាញខ្លួនក្នុងឈុតខ្មៅមួយតួខ្លួន ដោយពាក់អាវធំពណ៌ខ្មៅជាមួយខោរលុង ជាមួយស្នាមញញឹមភ្លឺចែងចាំង បន្ថែមបរិយាកាសរស់រវើកដល់កម្រាលព្រំក្រហម។ ទន្ទឹមនោះ តារាប្រុសវ័យ ៣៨ ឆ្នាំក៏បានតុបតែងខ្លួនជាមួយឈុតគ្រឿងអលង្ការប្រាក់ដ៏ទាន់សម័យផងដែរ ដូចជាខ្សែកធំមួយខ្សែ និងក្រវិលម៉ូដចិញ្ចៀន ដែលឆ្លុះបញ្ចាំងពីស្ទីលហ្វេសិនរបស់សិល្បករលំដាប់កំពូល។

ខណៈចូលរួមក្នុងព្រឹត្តិការណ៍នេះដើម្បីគាំទ្រមិត្តជិតស្និទ្ធរបស់ខ្លួន Cha Eun Woo ដែលសម្តែងជាតួឯកក្នុងខ្សែភាពយន្តនេះ Jungkook បាននិយាយថា៖ “ខ្ញុំចង់ដឹងថាការសម្តែងរបស់មិត្តខ្ញុំនឹងទៅជាយ៉ាងណា។ គេបាន​និយាយ​ថា ការថតខ្សែ​ភាពយន្ត​នេះ​ធ្វើឱ្យគេនឹក​គិត​ដល់​វ័យខ្ទង់ ២០ ឆ្នាំ​របស់ពួក​យើង”។

បន្ថែមពីនេះ Jungkook ​ក៏​បាន​ផ្ញើ​សារ​ដ៏​កក់ក្ដៅ​​សម្រាប់ Cha Eun Woo ដោយ​និយាយ​ថា៖ “​ថែរក្សា​សុខភាពផងណា បំពេញ​កាតព្វកិច្ច​ឱ្យបានល្អ ហើយ​ត្រឡប់​មក​វិញ​ដោយ​សុវត្ថិភាព​បន្ទាប់​ពី​​បញ្ចប់​កាតព្វកិច្ច”។

ពេលវេលា​មួយ​ដែល​នាំ​មក​នូវ​ស្នាមញញឹម​ដល់​អ្នកគាំទ្រ​គឺ​ពេល​ដែល Jungkook បាន​ថតរូប​ជាមួយ​តុក្កតាដែលមានបោះពុម្ពរូប Cha Eun Woo ពី​ខ្សែ​ភាពយន្ត ​យ៉ាង​គួរ​ឲ្យ​ស្រលាញ់​ ​បង្កើតបានជា​បរិយាកាសដ៏​សប្បាយរីករាយ​នៅ​ក្នុងកម្មវិធី។

អ្នកគាំទ្រជាច្រើន​បាន​បញ្ចេញ​មតិ​យ៉ាង​កក់ក្តៅ​ដូចជា៖

“មិត្តភាព​របស់​ពួកគេ​គួរ​ឲ្យ​ស្រលាញ់​ណាស់”

“Jungkook កក់ក្ដៅ​និង​កំប្លែង​ណាស់”។

ទន្ទឹម​នឹងព័ត៌មាន​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​បាន​រាយការណ៍​ថា BTS កំពុង​រៀបចំ​អាល់ប៊ុម​ថ្មី និង​ការ​ប្រគំតន្ត្រី​ជុំវិញ​ពិភពលោក​ដ៏​ធំ​មួយ​ចំនួន​ ៦៥ ឆាក បន្ទាប់​ពី​សមាជិក​ទាំងអស់​បញ្ចប់​កាតព្វកិច្ច​យោធា​គ្រប់គ្នា។ ទោះជាយ៉ាងណាក៏ដោយ ភ្នាក់ងារ​របស់​ពួកគេ BIGHIT MUSIC បាន​បញ្ជាក់​ថា៖ “ក្នុងខណៈនេះ ពួកគេមិនទាន់​មាន​ការបញ្ជាក់អ្វីទាំងអស់ពាក់ព័ន្ធកាលវិភាគ ​ការ​ប្រគំតន្ត្រី​ជុំវិញ​ពិភពលោក” ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា