ក្រុមតារាខេប៉ុប Nchive ចេញវីដេអូចម្រៀងថ្មី ថតនៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមតារាខេប៉ុប Nchive ចេញវីដេអូចម្រៀងថ្មី ថតនៅកម្ពុជា

ក្រុមតារាខេប៉ុប Nchive ចេញវីដេអូចម្រៀងថ្មី ថតនៅកម្ពុជា

នៅយប់ថ្ងៃទី២៧​ ខែតុលានេះ ក្រុមចម្រៀងខេប៉ុបបុរស Nchive បានបញ្ចេញវីដេអូចម្រៀងពិសេសរបស់បទ LUV+Me បង្ហាញទីតាំងទេសចរណ៍ក្នុងទីក្រុងភ្នំពេញ រួមទាំងដែនសមុទ្រកម្ពុជាផងដែរ។

Advertisement

ជាក់ស្ដែងវីដេអូចម្រៀងនេះ បានផ្ដិតយកទិដ្ឋភាពប្រទេសកម្ពុជា គ្រាដែលសមាជិកទាំង ៦នាក់ គឺ E.aN, HA.L, Kang San, Yu Chan, Ju Young និង N បានធ្វើដំណើរមកដល់ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃ២៩ ខែកក្កដា កន្លងទៅ តាមរយៈគម្រោង NCHIVE Promotion Cambodia Tour។

នៅក្នុងវីដេអូចម្រៀងបទ LUV+Me ពីអាល់ប៊ុម BELIVE ដែលជាអាល់ប៊ុមទី ២ នេះ សមាជិកក្រុមម្នាក់ៗបានឈរច្រៀងនៅក្នុងទីតាំងសំខាន់ផ្សេងៗគ្នា រួមមាន ព្រះបរមរាជវាំង វិមានឯករាជ្យ កោះពេជ្យ​ និងទីតាំងមួយចំនួនទៀត មុននឹងអ្នកទាំង ៦ បានបង្ហាញវត្តមានជិះទូកជុំគ្នា នៅលើដែនសមុទ្រ នាខេត្តព្រះសីហនុ។

គួរឱ្យដឹងផងដែរថា Nchive គឺជាក្រុមចម្រៀងថ្មីដែលទើបតែចាប់ផ្ដើមប្រកាសខ្លួនជាតារាខេប៉ុបតាមរយៈអាល់ប៊ុម DRIVE នៅថ្ងៃទី២៨ ខែមេសា​ ឆ្នាំ២០២៤ ក្រោមការគ្រប់គ្រង់របស់ទីភ្នាក់ងារ Aubemoon Studio។ ដើមឡើយក្រុមនេះមានសមាជិកសរុប ៧នាក់ រួមមាន Minjun ម្នាក់ទៀត មុននឹងលោកសម្រេចចិត្តចាកចេញពីក្រុមនៅដើមខែកក្កដា ឆ្នាំ២០២៤ ព្រោះបញ្ហាសុខភាព៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា