សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ​មន្ទីរវប្បធម៌​ និង​វិចិត្រ​សិល្បៈ​ខេត្ត​កំពង់ឆ្នាំង។

ភ្ញៀវជាតិ និងអន្តរជាតិ ​ដែល​មាន​បំណង​ចង់​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង​ កាន់​តែ​ងាយ​ស្រួល​ព្រោះ​ថា​ឥឡូវ​នេះ​សារមន្ទីរ​នឹង​ធ្វើ​ការ​បើក​ទ្វារ​ឱ្យ​ភ្ញៀវ​ចូល​ទស្សនា​រៀង​រាល់​ថ្ងៃ (ច័ន្ទ​ដល់​សុក្រ) ចាប់​ពី​ម៉ោង ៧ ព្រឹក ដល់​ម៉ោង ៥៖ ៣០នាទី​រសៀល។ ដោយ​ឡែក សម្រាប់​ការ​ចូល​ទស្សនា ក៏​ដូច​សិក្សា ស្វែង​យល់​អំពី​សិល្បៈ​ចម្លាក់​បុរាណ​ខ្មែរ​ដែល​នៅ​ទី​នោះ​គឺ​ពុំ​តម្រូវ​បង់​ប្រាក់​នោះ​ទេ​ទាំង​ភ្ញៀវ​ខ្មែរ​និង​បរទេស។

គួរ​ជម្រាប​ឱ្យ​ដឹង​ថា សារមន្ទីរ​ខេត្ត​កំពង់ឆ្នាំង​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ទី១ សង្កាត់​ខ្សាម ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់​ឆ្នាំង៕

ប្រភពរូបភាព ៖ សារមន្ទីរខេត្តកំពង់ឆ្នាំង

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា