លោក Khaled El-Eneny អគ្គនាយក​អង្គការ​យូណេស្កូ បង្ហាញ​វត្តមាន​លើ​ទឹក​ដី​អង្គរដោយស្នាម​ញញឹម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Khaled El-Eneny អគ្គនាយក​អង្គការ​យូណេស្កូ បង្ហាញ​វត្តមាន​លើ​ទឹក​ដី​អង្គរដោយស្នាម​ញញឹម

លោក Khaled El-Eneny អគ្គនាយក​អង្គការ​យូណេស្កូ បង្ហាញ​វត្តមាន​លើ​ទឹក​ដី​អង្គរដោយស្នាម​ញញឹម

ព្រឹក​មិញ​នេះ លោក​ជំទាវ​បណ្ឌិត​សភាចារ្យ ភឿង សកុណា និង​ឯកឧត្ដម​បណ្ឌិត Khaled El-Eneny អគ្គនាយក​អង្គការ​យូណេស្កូ បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​លើ​ទឹក​ដី​អច្ឆរិយ​អង្គរ នៃ​ខេត្ត​សៀមរាប។

នា​ថ្ងៃ​ទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ លោក​ជំទាវ​បណ្ឌិត​សភាចារ្យ ភឿង សកុណា រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ទទួល​ស្វាគមន៍​និង​អម​ដំណើរ​ឯកឧត្ដម​បណ្ឌិត Khaled El-Eneny អគ្គនាយក​អង្គការ​យូណេស្កូ​ទស្សនកិច្ច​ប្រាសាទ​អង្គរវត្ត និង​ប្រាសាទ​បាយ័ន​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ។

ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្ដម​ក្នុង​ខេត្ត​សៀមរាប​នា​ពេល​នេះ​មិន​ត្រឹម​ជា​ដើរ​មើល​នូវ​ប្រាសាទ​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​ប៉ុណ្ណោះ​ទេ។ ដោយ​ឡែក ឯកឧត្ដម​ក៏​បាន​ស្វែង​យល់​អំពី​កិច្ច​ការ​អភិរក្ស​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ផង​ដែរ៕

រូបភាព ៖ អាជ្ញាធរជាតិអប្សរា

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា