ប្រជាជនខ្មែរជាច្រើននាក់ដែលកំពុងរស់នៅលើទឹកដីនៃប្រទេសមហាអំណាចបានប្រមូលផ្ដុំគ្នាយ៉ាងច្រើនកុះករស្រែកទាមទាររកយុត្តិធម៌ជូនប្រទេសកម្ពុជាដែលកំពុងរងការគំរាមកំហែង និងការឈ្លានពានយ៉ាងកំរោលពីកងទ័ពសៀម។ ក្នុងនោះក៏ឃើញមានវត្តមានតារាសម្ដែងជើងចាស់ល្បីឈ្មោះនាទសវត្ស ៩០ អ្នកនាង អម្ភរ ទេវី ផងដែរ។

មហាជនប្រាកដជាធ្លាប់បានស្គាល់តារាសម្ដែងជើងចាស់អ្នកនាង អម្ពរ ទេវី ដែលអ្នកនាងគឺជាតារាស្រីដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងជំនាន់ឆ្នាំ ១៩៩០ តាមរយៈទេពកោសល្យដ៏ប៉ិនប្រសព្វជាពិសេសទឹកដមសំឡេងដ៏ផ្អែមទាក់ចិត្តអ្នកទស្សនាភាពយន្តខ្មែរនាជំនាន់នោះ។
ថ្មីៗនេះតារាស្រីដ៏មានប្រជាប្រិយភាពនាទសវត្សរ៍ ៩០ រូបនេះបានបង្ហាញវត្តមានចូលរួមជាមួយប្រជាពលរដ្ឋខ្មែរនៅអាមេរិកប្រើសំឡេង និងរូបភាពស្រែកទាមទាររកយុត្តិធម៌ជូនប្រទេសកម្ពុជាដែលកំពុងរងការឈ្លានពាននិងការវាយប្រហារពីសំណាក់កងទ័ពសៀមដែលកើតចេញពីជម្លោះព្រំដែនកម្ពុជា-ថៃ។











សកម្មភាពនៃការប្រមូលផ្ដុំដើម្បីទាមទារយុត្តិធម៌ជូនកម្ពុជានាពេលនេះត្រូវបានបណ្ដាអ្នកចូលរួមដែលមានទាំងខ្មែរ និងបរទេសព្រមទាំងព្រះសង្ឃបាននាំគ្នាកាន់ទង់ជាតិខ្មែរព្រមទាំងស្លាកដែលមានសរសេរជាភាសាខ្មែរនិងអង់គ្លេសក្នុងន័យសូមឱ្យមានដំណោះស្រាយ ខណៈថៃគឺជាអ្នកដែលចាប់ផ្ដើមនូវសង្គ្រាមឈ្លានពានទឹកដីរបស់កម្ពុជាដ៏គឃ្លើននាពេលនេះ។
ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ដែលកំពុងរស់នៅលើទឹកដីអាមេរិកតារាសម្ដែង អ្នកនាង អម្ភរ ទេវី បានលើកដៃអំពាវនាវសុំឱ្យបណ្ដាអង្គការអន្តរជាតិក៏ដូចជាបណ្ដាប្រទេសជាសមាជិកអាស៊ានជួយគាំទ្រកម្ពុជានិងចូលរួមក្នុងការបញ្ឈប់សង្គ្រាមឈ្លានពានទឹកដីឱ្យបានឆាប់រហ័សព្រោះថាកម្ពុជាជាជនរងគ្រោះនៅក្នុងភ្លើងសង្គ្រាមដែលបង្កឡើងដោយកងទ័ពនៃប្រទេសថៃ៕ កម្ពុជាត្រូវការសន្តិភាព កម្ពុជាមិនចង់រស់នៅក្នុងភ្លើងសង្គ្រាមនោះឡើយ៕
ចុចទីនេះដើម្បីទស្សនា វីដេអូ ៖ https://www.facebook.com/Amportevihap/videos/636246186183857
រូបភាព ៖ កវី កោសល & Ampor Tevi Hap






















