បន្ទាប់ពី «Rise for Khmer» នាំវប្បធម៌ខ្មែរនៅបារាំងល្បី​ខ្ទរខ្ទារ ពេលនេះកំពុងរៀបចំ «Rise for Khmer 2026» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បន្ទាប់ពី «Rise for Khmer» នាំវប្បធម៌ខ្មែរនៅបារាំងល្បី​ខ្ទរខ្ទារ ពេលនេះកំពុងរៀបចំ «Rise for Khmer 2026»

បន្ទាប់ពី «Rise for Khmer» នាំវប្បធម៌ខ្មែរនៅបារាំងល្បី​ខ្ទរខ្ទារ ពេលនេះកំពុងរៀបចំ «Rise for Khmer 2026»

ព្រឹត្តិការណ៍ «Rise for Khmer» ដែល​រៀបចំ​ឡើង​កាលពី​ចុង​ឆ្នាំ ២០២៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណី​ខ្មែរ​នៅ​ទឹកដី​​អឺរ៉ុប ជាពិសេស​ដើម្បី​ឲ្យ​កូន​ខ្មែរ​ដែល​ធំធាត់​នៅ​បរទេស។ «Rise for Khmer» លើក​ដំបូង​ទទួល​បាន​ជោគជ័យ និង​មាន​ការ​ទទួល​ស្គាល់​ទាំង​ខ្មែរ និង​បរទេស​ដែល​នៅ​ប្រទេស​បារាំង។

Advertisement

ក្រោយ​ព្រឹត្តិការណ៍ «Rise for Khmer» ឆ្នាំ​មុន​ផ្ទុះ​ការ​គាំទ្រ​ខ្លាំង ពេលនេះ​សមាគម​សិល្បករ​ខ្មែរ​បាន​កំពុង​រៀបចំ និង​ពិភាក្សា​ជាមួយ​ផលិតកម្ម​បារមី ដើម្បី​ត្រៀម​រៀប​ចំ​ព្រឹត្តិការណ៍ «Rise for Khmer ២០២៦»។

កាលពី​ថ្ងៃ ៨ ខែ​កក្កដា ឆ្នាំ ២០២៦ លោក​ជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធាន​សមាគម​សិល្បករ​ខ្មែរ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ក្រុម​ការងារ​នៃ​ផលិតកម្ម​បារមី ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព និង​ផែនការ​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​សិល្បៈ​ដ៏​ធំ​ប្រចាំ​ឆ្នាំ «Rise for Khmer ២០២៦»។

នៅ​ក្នុង​ជំនួប​នេះ ប្រធាន​សមាគម​សិល្បករ​ខ្មែរ បាន​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ លើ​ការ​លើក​កម្ពស់​វិស័យ​សិល្បៈ និង​វប្បធម៌​ខ្មែរ តាមរយៈ​ការ​បង្កើត​ព្រឹត្តិការណ៍​ដែល​មាន​គុណភាព និង​មាន​លក្ខណៈ​ច្នៃ​ប្រតិដ្ឋ។ កិច្ចពិភាក្សា​បាន​ផ្ដោត​សំខាន់​លើ​ការ​រៀបចំ​យុទ្ធសាស្ត្រ ដើម្បី​ធានា​ឲ្យ​ព្រឹត្តិការណ៍​ឆ្នាំ​នេះ កាន់តែ​មាន​ភាព​អធិកអធម និង​ទទួល​បាន​ជោគជ័យ​បន្ថែម​ទៀត ក្នុង​ការ​នាំ​យក​ស្នាដៃ​សិល្បករ​ខ្មែរ​ទៅ​កាន់​ឆាក​ជាតិ និង​អន្តរជាតិ។

ផលិតកម្ម​បារមី ជា​ដៃគូ​សហការ​យ៉ាង​ជិតស្និទ្ធ បាន​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​សម្របសម្រួល និង​រៀបចំ​កម្មវិធី​ឲ្យ​ស្រប​តាម​ទស្សន​វិស័យ​របស់​លោក​ជំទាវ​អ្នក​ឧកញ៉ា ដើម្បី​លើកស្ទួយ​ស្មារតី​សិល្បករ​ខ្មែរ និង​បង្កើត​ឱកាស​ថ្មី​ៗ​សម្រាប់​យុវជន​ក្នុង​វិស័យ​សិល្បៈ។ ព្រឹត្តិការណ៍ «Rise for Khmer ២០២៦» ត្រូវ​បាន​រំពឹង​ថា​នឹង​ក្លាយ​ជា​វេទិកា​ដ៏​សំខាន់​មួយ​ទៀត ក្នុង​ការ​បង្ហាញ​ពី​សក្ដានុពល​សិល្បៈ​សម័យ​របស់​កម្ពុជា ទៅកាន់​ទស្សនិកជន​គ្រប់​មជ្ឈដ្ឋាន៕

រូបភាព៖ Baramey Production និង សមាគមសិល្បករខ្មែរ

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា