សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រី Brigitte Macron ក្នុងកម្មវិធី LA FRANCOPHONIE 2026។

ភាព​សាមញ្ញ​របស់​គូ​ស្វាមី​ភរិយា​​ប្រធានាធិបតី​បារាំង ទាំង​ទ្វេ​នេះ ធ្វើឲ្យ​ក្រុម​សិល្បករ​ខ្មែរ​ដែល​បាន​ទៅ​ចូលរួម​សម្ដែង គោរព​ស្រលាញ់ និង​ចូលចិត្ត​លោក​ខ្លាំង​មែនទែន។

ក្រោយ​សម្ដែង​ចប់​លោក Emmanuel Macron បាន​ផ្ដល់​កិត្តិយស​ឡើង​ទៅ​ថត​រូប​ជុំ​គ្នា​ជាមួយ​សិល្បករ​ទាំង​អស់ ដែល​បាន​សម្ដែង​ជូន​ភ្ញៀវ​ទស្សនា​ក្នុង​ឱកាស​នោះ។ ក្នុង​នោះ​ក៏​មាន​ការ​ថត​រូប​ជាមួយ​សិល្បករ​ម្នាក់​ៗ​ផង​ដែរ។

ដោយ​រូបភាព​ទាំង​នោះ ពិតជា​បង្ហាញ​យ៉ាង​ច្បាស់​ថា លោក ម៉ាក្រុង ពិត​ជា​យក​ចិត្ត​ទុក​ដាក់ និង​ឲ្យ​តម្លៃ​ខ្ពស់​ដល់ប្រជាជមកម្ពុជាគ្រប់រូប មិន​ថាសិល្បករ ឬ​សាមញ្ញជន​ឡើយ៕


រូបភាព៖ ឡុង ដេវីត, Jenna Norodom,ត្រួយ – 𝑻𝒓𝒐𝒖𝒚

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា