បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
  • ព័ត៌មានទូទៅ
  • សេដ្ឋកិច្ច
  • អប់រំ
  • កីឡា
  • កម្សាន្ត
  • អរិយធម៌ខ្មែរ
  • Politico 360
  • One-Minute
  • សច្ចធម៌ប្រវត្តិសាស្ត្រ
  • វឌ្ឍនភាពកម្ពុជា
  • អំពីក្រុមហ៊ុន
APSARA Media Services Light Logo
តារាចម្រៀងអាមេរិក Jvke អញ្ជើញព្រះនាង ជេនណា ទៅច្រៀងលើឆាកប្រគំតន្រ្តីនៅចិន

តារាចម្រៀងអាមេរិក Jvke អញ្ជើញព្រះនាង ជេនណា ទៅច្រៀងលើឆាកប្រគំតន្រ្តីនៅចិន

ប៉ុន្មាន​ថ្ងៃ​មុន​ព្រះនាង នរោត្តម ជេនណា ទើប​បាន​បង្ហាញ​សកម្មភាព​លើ​បណ្ដាញ​សង្គម​ចិន រួម​ជាមួយ​តារា​សម្ដែង​ម្នាក់​ផង​ដែរ។ ដោយ​អ្នក​គាំទ្រ​រំពឹង​ថា នាង​អាច​នឹង​មាន​ការងារ​អ្វី​មួយ​នៅ​ទីនោះ​ជាក់​ជា​មិន​ខាន​ឡើយ។

ដូច​អ្វី​ដែល​ហ្វេន​រំពឹង​ទុក​​មិន​ខុស​មែន​សែ​រាជវង្ស​​ដែល​ជា​សិល្បករ​ខ្មែរ​រូបនេះ ពិត​ជា​មាន​ការងារ​ថ្មី​បន្ថែម​ទៀត​នៅ​លើ​ទឹកដី​ចិន​មែន។ ដោយ​ថ្មី​ៗ​នេះ ព្រះនាង​ត្រូវ​បាន​តារា​ចម្រៀង ផលិតករ និង​អ្នក​និពន្ធ​បទ​ចម្រៀង​ជនជាតិ​អាមេរិក Jvke អញ្ជើញ​ឡើង​ឆាកតន្រ្តីទេសចរណ៍របស់ខ្លួន​នា​ទីក្រុង​សៀងហៃ។​

តារា​ចម្រៀង នរោត្តម ជេនណា ជា​ភ្ញៀវ​កិត្តិយស​របស់​តារា​ចម្រៀង​អាមេរិក​ដែល​មាន​ឈ្មោះ​ពិត Jacob Dodge Lawson បាន​អញ្ជើញ «សូរិយា» បាន​ឡើង​ច្រៀង រួម​ទាំង​ថត​រូប​ជុំ​គ្នា។ ព្រះនាង បាន​បង្ហោះ​រូបភាព ព្រម​ជាមួយ​សំណេរ រៀបរាប់​ថា “ពិតជាពិសេសដែល​ជា​ផ្នែក​មួយ​នៃ​ការ​ប្រគំ​តន្រ្តី​ទេសចរណ៍​ដ៏​ស្រស់​ស្អាត​របស់ @itsjvke នៅ​សៀងហៃ។ តន្ត្រី ថាមពល ក្ដី​ស្រលាញ់ គឺជា​ការ​ចងចាំ​ដែល​ខ្ញុំ​មិន​អាច​បំភ្លេច​បាន។ សូម្បីតែការបំផុសគំនិត គឺជា Jvke។ អរគុណ​ដែល​អនុញ្ញាត​ឲ្យ​ខ្ញុំ​ចែករំលែក​នូវ​អ្វី​ដែល​ពិសេស“។ រូបភាព​រវាង​ព្រះនាង និង Jvke ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​មហាជន​ខ្មែរ ហើយ Jvke ផ្ទាល់​ផង​ដែរ។

Jacob Dodge Lawson ដែលត្រូវបានគេស្គាល់ថាជា Jvke វ័យ ២៤ ឆ្នាំ ជា​តារា​ចម្រៀង​ និង​អ្នក​និពន្ធ​បទ​ចម្រៀង​ជនជាតិ​អាមេរិក ផលិតករ ព្រម​បុគ្គល​ល្បីនៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។ ក្នុង​អំឡុង​ពេល lock down COVID-19 គាត់បានចាប់ផ្តើមបង្កើតវីដេអូ TikTok សម្រាប់បទចម្រៀងរបស់គាត់ ​​មួយ​ក្នុង​ចំណោម​នោះ “Upside Down” បាន​រីក​រាលដាល​នៅ​ឆ្នាំ ២០២១។

Jvke បាន​ធ្វើ​ការ​ប្រគំ​តន្ត្រី​នៅ​ប្រទេស​ចិន​រួម​មាន​ទីក្រុង Guang Zhou, Hang Zhou, Cheng Du និង​សៀងហៃ ២ ថ្ងៃ​នៅ Mercedes-Benz Arena៕

រូបភាព៖ IG Jenna Norodom

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា