អបអរកម្ពុជា! កោះរ៉ុង ជាប់ក្នុងតារាង TOP10 នៃកោះស្រស់ស្អាតនិងល្បីៗលើពិភពលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អបអរកម្ពុជា! កោះរ៉ុង ជាប់ក្នុងតារាង TOP10 នៃកោះស្រស់ស្អាតនិងល្បីៗលើពិភពលោក

អបអរកម្ពុជា! កោះរ៉ុង ជាប់ក្នុងតារាង TOP10 នៃកោះស្រស់ស្អាតនិងល្បីៗលើពិភពលោក

អបអរសាទរ ឆ្នេរ​កោះ​រ៉ុងរបស់​ប្រទេស​កម្ពុជា ស្ថិត​ក្នុង​កំពូល​តារាង TOP10 នៃ​ឆ្នេរ​សមុទ្រ​ល្បីៗ និង​ស្រស់​ស្អាត​ជា​ច្រើន​លើ​ពិភពលោក។ នេះបើយោង​តាម​ប្រភព​របស់​វេប​សាយ The World Best Choice​។

Advertisement

ថ្មីៗនេះ The World Best Choice បាន​ធ្វើ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំបន់​ឆ្នេរ​សមុទ្រ​ដែល​មាន​សម្រស់​ស្រស់​ស្អាត សម្រាប់​ជា​ទិស​ដៅ​ទេសចរណ៍ និង​ជា​តំបន់​កម្សាន្ត​ចម្រុះ​ជាតិ​សាសន៍។ សំឡេង​ឆ្នោត​ដែល​បាន​មក​ពី​បណ្ដា​អ្នក​ទេសចរ​ជា​ច្រើន​ដែល​មកពី​ជុំ​វិញ​ពិភពលោក និង​បណ្ដា​ប្រទេស​ផ្សេងៗ រួមមាន​ អ្នក​ផលិត​មាតិកា អ្នក​ស្រាវ​ជ្រាវ អ្នក​សរសេរ​ព័ត៌មាន ក៏​ដូច​ជា Blogger ជា​ដើម។

ជា​លទ្ធផល ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នេរ​សមុទ្រ និង​កោះ​ចំនួន ៥០ ត្រូវ​បាន​ជ្រើសរើស ហើយ​ក្នុង​តំបន់​ទាំង ៥០ ទៀត​សោត​ត្រូវ​បាន​បោះ​ឆ្នោត​ជា​បន្ត​ដោយ​រើស​បាន​ឆ្នេរ​ស្រស់​ស្អាត​ចំនួន ១០ ដែល​បាន​ក្លាយ​ជា​គោល​ដៅ​ទេសចរណ៍​ក្នុង​ឆ្នាំ ២០២៦ ក៏​ដូច​ជា​គោល​ដៅ​ពេញ​និយម​សម្រាប់​ភ្ញៀវ​បរទេស និង​ក្នុង​ស្រុក។

ឆ្នេរ និង​កោះ​ស្រស់​ស្អាត​ទាំង ១០ នោះ​រួម​មាន៖ Entalulu Beach ប្រទេស​ហ្វីលីពីន, Fteri Beach ប្រទេស​ក្រិច , Wharton Beach ប្រទេស​អូស្ត្រាលី , Nosy Iranja ប្រទេសម៉ាដាហ្គាស្កា, East Beach, Vomo Island សាធារណរដ្ឋហ្វីជី , Shoal Beach ប្រទេស​អង់ហ្គីឡា , Dhigurah ម៉ាល់ឌីវ, Playa Balandra ប្រទេស​មិច​ស៊ិកូ, Koh Rong ប្រទេស​កម្ពុជា, Donald Duck Bay ថៃ។

default

គួរឱ្យដឹងថា កោះ​រ៉ុង​នៃ​ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​គោល​ដៅ​ទេសចរណ៍​ដ៏​ពេញ​និយម​សម្រាប់​ភ្ញៀវ​ជាតិ និង​បរទេស ​ឆ្នេរ​ខ្សាច់​ស្អាត ម្ហូប​អាហារ​សម្បូរ​បែប ជា​ពិសេស​មាន​ការ​ផ្ដល់​ជូន​នូវ​ការ​កម្សាន្ត​​សប្បាយ​ៗ​ ព្រមទាំងសកម្មភាព​ផ្សេងទៀតដូច​ជា មុជ​ទឹក​មើល​ផ្កា​ថ្ម ស្ទូច​ត្រីកម្សាន្ត​ ការដើរទស្សនាភូមិ ស្វែងយល់ពីការរស់នៅរបស់អ្នកភូមិលើកោះ៕

រូបភាព ៖ SEA Infographics & Koh Rong Island – កោះរ៉ុង

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា