នាដកា សុខគា គីមលាង បំបែកកំណត់ត្រា ដែលអាចឈានចូលដល់ Top 10 កម្មវិធី Miss International 2026 | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នាដកា សុខគា គីមលាង បំបែកកំណត់ត្រា ដែលអាចឈានចូលដល់ Top 10 កម្មវិធី Miss International 2026

នាដកា សុខគា គីមលាង បំបែកកំណត់ត្រា ដែលអាចឈានចូលដល់ Top 10 កម្មវិធី Miss International 2026

បវរកញ្ញា​តំណាង​ប្រទេស​កម្ពុជា​កញ្ញា សុខគា គីមលាង Miss International Cambodia 2026 បាន​នាំ​យក​កិត្តិយស និង​មុខមាត់​ថ្មី​ជូន​ដល់​មាតុភូមិ តាម​រយៈ​ការ​ប្រកួត​សម្រស់​ក្នុង​កម្មវិធី Miss International 2026 នៅ​លើ​ទឹក​ដី​នៃ​ប្រទេស​ជប៉ុន។

ក្នុង​បេសកកម្ម​ជាច្រើន​ថ្ងៃ ដើម្បី​តំណាង​ខ្មែរ​លើ​ឆាក​បវរកញ្ញា​អន្តរជាតិ Miss International 2026 នាដកា​ដែល​ជំនាញ​រូប​នេះ មិន​បាន​ធ្វើឲ្យ​អ្នក​គាំទ្រ​ខក​បំណង​ឡើយ។ ដោយ​នាង​ខិតខំ និង​អភិវឌ្ឍន៍​ខ្លួន​ខ្លាំង និង​បង្ហាញ​ពី​ទេពកោសល្យ ព្រម​ទាំង​ចរិយា​ប្រពៃ​នៃ​ស្ត្រី​ខ្មែរ ឲ្យ​ពិភពលោក​បាន​ឃើញ។

ក្រោយ​កិច្ច​ខិតខំ​ប្រឹងប្រែង Kon Ant ពិតជា​ទទួល​បាន​លទ្ធផល​ល្អ​ជា​ទីគាប់ចិត្ត ហើយ​ក៏​ជា​ការ​បំបែក​កំណត់ត្រា​ថ្មី​ផង​ដែរ សម្រាប់​កម្ពុជា​ផង​ដែរ ព្រោះ​ថា​កន្លង​មក​មិន​ទាន់​មាន​បេក្ខភាព​បវរកញ្ញា​ខ្មែរ​រូប​ណា​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​កម្មវិធី Miss Internationalនេះ​ទេ។

បើ​ទោះ​ជា Kon Ant មិន​បាន​ឈាន​ចូល​ដល់ Top 5 ក៏​ពិត​មែន តែ​លទ្ធផល Top 10 នៃ​កម្មវិធី Miss International 2026 ធ្វើឲ្យ​មហាជន​ខ្មែរ​សប្បាយ​រីករាយ និង​រំភើប​ណាស់​ទៅ​ហើយ។ ដោយសារ​តែ​កម្ម​វិធី Miss International ជា​កម្មវិធី​ប្រកួតប្រជែង​សម្រស់​ដ៏​ធំ​មួយ ទើប​ការ​ដែល​អាច​ឈាន​ទៅ​ដល់​ចំណុច​នេះ ជា​មោទនភាព​សម្រាប់ គីមលាង ផ្ទាល់ និង​មាតុភូមិ​កំណើត។

សម្រាប់ សុខគា គីមលាង Miss International Cambodia 2026 នាង​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច ដើម្បី​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​លើក​នេះ ទើប​ធ្វើឲ្យ​លទ្ធផល​ចេញ​មក​បាន​ល្អ៕

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា