កុយ អេនណា ស្លៀកឈុតស្បៃខ្មែរ ដើរបង្ហាញនៅកណ្ដាលទីក្រុងញ៉ូវយ៉ក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កុយ អេនណា ស្លៀកឈុតស្បៃខ្មែរ ដើរបង្ហាញនៅកណ្ដាលទីក្រុងញ៉ូវយ៉ក

កុយ អេនណា ស្លៀកឈុតស្បៃខ្មែរ ដើរបង្ហាញនៅកណ្ដាលទីក្រុងញ៉ូវយ៉ក

ទី​បំផុត​ឈុត​បុរាណ ស្បៃ​ខ្មែរ បាន​ទៅ​ដល់​ទីក្រុង​ញ៉ូវយ៉ក​ហើយ។ បវរ​កញ្ញា​កម្ពុជា កុយ អេនណា បាន​គ្រង​ឈុត​ស្បៃ​ខ្មែរ ដើរ​ក្នុង​តំបន់ Time Square ដែល​ជា​ចំណុច​កណ្ដាល ​និង​ជា​ទីប្រជុំជន​មួយ​នៃ​ទី​ក្រុង​ញ៉ូវយ៉ក។

Advertisement

បវរ​កញ្ញា​សម្បុរ​សណ្ដែកបាយ កុយ អេនណា បាន​កំពុង​ធ្វើ​ឱ្យ​មហាជន​អ្នក​គាំទ្រ​រំភើប​ក្រោយ​បាន​ឃើញ​បេសកកម្ម​របស់​កញ្ញា​ជាមួយ​ការ​បង្ហាញ​វប្បធម៌​ដ៏​ផូរផង់​របស់​ខ្មែរ​នៅ​លើ​ទឹក​ដី​នៃ​សហរដ្ឋ​អាមេរិក។ បេសកកម្ម​របស់ អេនណា នា​លើក​នេះ​គឺ​ការ​ពាំនាំ​យក​ឈុត​ស្បៃ​បុរាណ​របស់​ខ្មែរ បង្ហាញ​នៅ​ចំណុច​កណ្ដាល​ទីក្រុង​ញ៉ូវយ៉ក ក្នុង​តំបន់ Time Square ត្បិត​ជា​លើក​ទី១ ក្នុង​ការ​បំពេញ​បេសកកម្ម​មួយនេះ តែ​ស្ត្រី​ខ្លាំង​រូប​នេះ​ពិត​បាន​ធ្វើ​ឱ្យ​ប្រជាជន​ខ្មែរ​មាន​មោទកភាព​លើ​រូប​នាង​ជា​ខ្លាំង ព្រោះ​ថា​ការ​នាំ​យក​ឈុត​ស្បៃ​ខ្មែរ​ទៅ​បង្ហាញ​នៅ​ក្រៅ​ប្រទេស ជា​បង្ហាញ​ទៅ​កាន់​អន្តរជាតិ និង​ពិភពលោក​ថា​នេះ​ពិត​ប្រាកដ​ជា​របស់​ខ្មែរ មិន​កាឡៃ ឬ​បំផ្លើស​នោះ​ឡើយ។

ជាមួយ​គ្នា ការ​ដើរ​​នៅ​តំបន់​ទីប្រជុំជន​នៃ​ទី​ក្រុង​ញ៉ូវយ៉ក ក៏​ត្រូវ​បាន​ជន​បរទេស​ជា​ច្រើន​ចោម​រោម​មើល និង​បាន​ថត​រូប​ជាមួយ​កញ្ញា​ផង​ដែរ។ មិន​តែ​ប៉ុណ្ណោះ វីដេអូ​របស់​ទូត​សុឆន្ទៈ​នៃ​ក្រសួង​កិច្ចការ​នារី​រូប​នេះ​ក៏​ទទួល​បាន​ការ​សរសើរ និង​ខមិន​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ​ក្នុង​និង​ក្រៅ​ស្រុក៕

ចុចទីនេះ ដើម្បីទស្សនា វីដេអូ ៖ https://www.facebook.com/share/r/1ARhEJH3E8/

រូបភាព ៖ Koy Anna

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា