បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
  • ព័ត៌មានទូទៅ
  • សេដ្ឋកិច្ច
  • អប់រំ
  • កីឡា
  • កម្សាន្ត
  • អរិយធម៌ខ្មែរ
  • Politico 360
  • One-Minute
  • សច្ចធម៌ប្រវត្តិសាស្ត្រ
  • វឌ្ឍនភាពកម្ពុជា
  • អំពីក្រុមហ៊ុន
APSARA Media Services Light Logo
KPop Demon Hunters គំនូរជីវចលថ្មី ប្រជាប្រិយភាពលេខ ១ ត្រូវគ្រឿងគ្នាល្អ រវាងខេប៉ុប និងអ្នកប្រមាញ់បិសាច

KPop Demon Hunters គំនូរជីវចលថ្មី ប្រជាប្រិយភាពលេខ ១ ត្រូវគ្រឿងគ្នាល្អ រវាងខេប៉ុប និងអ្នកប្រមាញ់បិសាច

KPop Demon Hunters គឺជាគំនូរជីវចលថ្មីរបស់ Netflix ដែលបំផុសគំនិតពីតន្ត្រីខេប៉ុប និយាយពីក្រុមចម្រៀងស្រីមួយក្រុម ដែលត្រូវក្រឡាខ្លួនទៅជាអ្នកប្រមាញ់បិសាច នាំយករសជាតិថ្មីត្រូវគ្រឿងគ្នាល្អ រហូតទទួលបានប្រជាប្រិយភាពលេខ ១ គ្រងចិត្តទស្សនិកជនពី ២៦ ប្រទេសផ្សេងគ្នា។

ភាពយន្តតុក្កតាដែលនិយាយពីក្រុមចម្រៀងខេប៉ុបសមាជិក ៣រូប គឺ Rumi, Mira និង Zoey ដែលកំពុងតែស្ថិតនៅចំណុចកំពូលនៃភាពល្បីល្បាញ តែក៏ត្រូវប្រែខ្លួនមកជាអ្នកចាប់បិសាច ក្រោយដឹងការពិតថា ក្រុមចម្រៀងបុរសថ្មីមួយក្រុម គឺជាបិសាចក្រឡាខ្លួនមកស្រូបយកវិញ្ញាណរបស់អ្នកគាំទ្រ បង្កការគំរាមកំហែងដល់ជីវិតរបស់មនុស្សលោក។

ជាក់ស្ដែង ភាពយន្តដែលផលិតដោយ Sony Pictures Animation មួយនេះ កំពុងតែទទួលបានគាំទ្រខ្លាំង ដោយអ្នកវិភាគវេទិកាកម្សាន្ត FlixPatrol បានរាយការណ៍ថា កាលពីថ្ងៃទី២៣​ ខែមិថុនាកន្លងទៅនេះ KPop Demon Hunters បានជាប់ចំណាត់ថ្នាក់លេខ ១ ជាភាពយន្តដែលមានប្រជាប្រិយភាពបំផុតនៅក្នុងប្រទេសចំនួន ២៦។

ស្របពេលដែលរឿង KPop Demon Hunters គឺជាស្នាដៃសហដឹកនាំរបស់ Chris Appelhans និងផលិតករកូនកាត់កាណាដា កូរ៉េ Maggie Kang ដែលធំធាត់ឡើងជាមួយតន្ត្រីខេប៉ុបតាំងតែពីជំនាន់ដំបូង ក្រុមចម្រៀងដែលនៅក្នុងរឿងនេះ គឺបង្កើតឡើងដោយបានបំផុសគំនិតពីក្រុមល្បីៗជាច្រើនក្រុមបញ្ចូលគ្នា រួមមានក្រុម BTS, TXT, Stray Kids, Ateez, Monsta X, Blackpink និង Twice ជាដើម។

ក្រៅពីចម្រៀងខេប៉ុបថ្មី និងបទចាស់ដូចជាបទ Takedown របស់ Twice រួមគ្នានឹងបទ Love Me Right របស់ Exo តុក្កតារសជាតិថ្មីនេះ ក៏បានរួមបញ្ចូលធាតុផ្សំដែលមានភាពជាកូរ៉េខាងត្បូងផ្សេងទៀតមិនតិចនោះទេ រួមមានអាគារ Namsan ឯទីក្រុងសេអ៊ូល ផ្ទះបែបប្រពៃណីកូរ៉េ និងបិសាចពីរឿងព្រេងនិទាន Grim Reaper ដែលញ៉ាំងសាច់រឿងឱ្យកាន់តែមានរសជាតិ៕  

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា