បង្ហាញតារាស្រី K-Pop ដែលជាប់ឈ្មោះក្នុងបញ្ជីអ្នកតែងខ្លួនស្អាតបំផុត និងអាក្រក់បំផុតនៅ Met Gala 2026 | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បង្ហាញតារាស្រី K-Pop ដែលជាប់ឈ្មោះក្នុងបញ្ជីអ្នកតែងខ្លួនស្អាតបំផុត និងអាក្រក់បំផុតនៅ Met Gala 2026

បង្ហាញតារាស្រី K-Pop ដែលជាប់ឈ្មោះក្នុងបញ្ជីអ្នកតែងខ្លួនស្អាតបំផុត និងអាក្រក់បំផុតនៅ Met Gala 2026

កាលពីថ្ងៃទី ៤ ខែឧសភា (ម៉ោងនៅអាមេរិក) កម្មវិធី 2026 Met Gala បានប្រព្រឹត្តទៅយ៉ាងអធិកអធមដោយមានការចូលរួមពីសំណាក់តារាខេប៉ុបមួយចំនួនផងដែរ។ ជាលទ្ធផល តារាមួយចំនួនត្រូវបានបណ្តាញសារព័ត៌មានធំៗអន្តរជាតិដាក់បញ្ចូលក្នុងបញ្ជីអ្នកតែងខ្លួនស្អាតបំផុត (Best-dressed) ខណៈតារាខ្លះទៀតបានជាប់ក្នុងបញ្ជីអ្នកតែងខ្លួនអាក្រក់បំផុត (Worst-dressed)។

Advertisement

១. Karina ក្រុម aespa

Karina សមាជិកក្រុម aespa បានស្លៀករ៉ូបពណ៌សយ៉ាងស្រស់ស្អាត ជាមួយក្រណាត់គ្របដែលមើលទៅដូចជាអាវធំពណ៌ខ្មៅនៅពីលើ។ ឈុតនេះត្រូវបានបំផុសគំនិតដោយសម្លៀកបំពាក់ប្រពៃណីកូរ៉េ Hanbok និងមានការតុបតែងបែបប្រពៃណីមួយចំនួនទៀត។

សារព័ត៌មាន Variety បានចាត់ទុកនាងជាអ្នកតែងខ្លួនស្អាតបំផុតប្រចាំរាត្រីនោះ រួមជាមួយនឹងការលើកឡើងដ៏ល្អៗពីបណ្តាញសារព័ត៌មានជាច្រើនទៀត។

២. Rosé ក្រុម BLACKPINK

Rosé សមាជិកក្រុម BLACKPINK បានស្លៀករ៉ូបពណ៌ខ្មៅដែលមានរូបសត្វស្លាបពណ៌ប្រាក់ជាចំណុចទាក់ទាញ និងមានការឆែកខ្ពស់ដល់គល់ភ្លៅ។

បណ្តាញសារព័ត៌មានមួយចំនួនបានបញ្ជាក់ឈ្មោះនាងជាពិសេស ដោយក្នុងនោះ The Cut មានប្រតិកម្មចម្រុះ ប៉ុន្តែបានបញ្ជាក់ថានាងបានស្លៀកតាមប្រធានបទនៃកម្មវិធី។ Hollywood Reporter បានដាក់ឈ្មោះនាងក្នុងចំណោមអ្នកតែងខ្លួនស្អាតបំផុត ខណៈដែល Cosmopolitan បានដាក់នាងក្នុងបញ្ជីអ្នកតែងខ្លួនអាក្រក់បំផុត។

៣. Jennie ក្រុម BLACKPINK

Jennie សមាជិកក្រុម BLACKPINK បានស្លៀករ៉ូបពណ៌ខៀវដែលតុបតែងដោយអង្កាំចាំងៗ (Sequins) ជាង ១៥០០០ គ្រាប់។ ទស្សនាវដ្តី W Magazine បានដាក់ឈ្មោះនាងក្នុងចំណោមអ្នកដែលមានរូបរាងស្អាតបំផុតប្រចាំរាត្រីនោះ។

៤. Lisa ក្រុម BLACKPINK

Lisa បានស្លៀករ៉ូបដែលច្នៃឡើងជាពិសេសពីម៉ាក Robert Wun ដែលមានការរចនាបែបឆ្លុះសាច់តុបតែងដោយត្បូង។ ការតុបតែងខ្លួនរបស់ Lisa ត្រូវបានពិភាក្សាច្រើនជាងគេពីសំណាក់ប្រភពនានា ដោយក្នុងនោះ Cosmopolitan បានចាត់ទុកនាងក្នុងចំណោមអ្នកតែងខ្លួនស្អាតបំផុត។ ចំណែកឯ Newsweek មានមតិចម្រុះដោយនិយាយថារូបរាងនោះមើលទៅ “ដូចមនុស្សយន្តពេក” ខណៈដែល WWD បានដាក់ឈ្មោះនាងក្នុងបញ្ជីអ្នកតែងខ្លួនអាក្រក់បំផុត។

គួរកត់សម្គាល់ផងដែរថា ទាំង Jisoo ក្រុម BLACKPINK និង Ningning ក្រុម aespa សុទ្ធតែត្រូវបានគេពិភាក្សា និងផ្តល់មតិបែបវិជ្ជមាន ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា