ទស្សនីយភាពល្ខោនក្បាច់បុរាណ «រឿង ខ្យងស័ង្ខបញ្ជជន្យៈ» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទស្សនីយភាពល្ខោនក្បាច់បុរាណ «រឿង ខ្យងស័ង្ខបញ្ជជន្យៈ»

ទស្សនីយភាពល្ខោនក្បាច់បុរាណ «រឿង ខ្យងស័ង្ខបញ្ជជន្យៈ»

ស្មារតីនៃការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌បុរាណក្នុងចំណោមកុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ត្រូវបានបង្ហាញយ៉ាងលេចធ្លោតាមរយៈទស្សនីយភាពរបាំក្បាច់បុរាណ​ក្រោមចំណងជើង​ «​ខ្យងស័ង្ខបញ្ជជន្យៈ» ដកស្រង់ត្រង់ឈុតចម្បាំងព្រះវិស្ណុ និងយក្សបងប្អូនទាំងប្រាំ។

Advertisement

ស្នាដៃសម្ដែងនេះ គឺជាការរួមបញ្ចូលគ្នានៃគំនិតច្នៃប្រឌិតរបស់ក្រុមនិស្សិតជំនាញដឹកនាំរឿងចំនួនបីរូប រួមមាន៖ យ៉ង់ សុភ័ក្ត្រា រ៉ាត់ ស្រីនិច និង ព្រឹម ស្រីរ៉ែន។ តាមរយៈកាយវិការដ៏រស់រវើក ឈុតនេះបានឆ្លុះបញ្ចាំងពីភាពប៉ិនប្រសប់ ការហ្វឹកហាត់យ៉ាងតឹងរ៉ឹង និងការយល់ដឹងស៊ីជម្រៅអំពីទម្រង់សិល្បៈបុរាណដ៏វិសេសវិសាលរបស់បុព្វបុរសខ្មែរ។

គួរបញ្ជាក់ថា ទស្សនីយភាពសិល្បៈ​នេះដែរ គឺជាផ្នែកមួយនៃការប្រឡងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររបស់និស្សិតឆ្នាំទី៤ នៃមហាវិទ្យាល័យសិល្បៈនាដសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលត្រូវបានរៀបចំឡើងកាលពីថ្ងៃសុក្រ ទី២៤ ខែកក្កដា ដោយមាននិស្សិតជាច្រើនក្រុមចូលរួមបង្ហាញនូវទស្សនីយភាពសិល្បៈជាច្រើនទម្រង់ដូចជា របាំប្រពៃណី ល្ខោនក្បាច់បុរាណ ភាពយន្តខ្លី របាំប្រពៃណី ល្ខោនខោល ល្ខោននិយាយ ល្ខោនយីកេ និងល្ខោនបាសាក់ផងដែរ។

មិនត្រឹមតែជាការវាស់វែងសមត្ថភាពរបស់និស្សិតៗប៉ុណ្ណោះទេ ប៉ុន្តែការប្រឡងបញ្ចប់ការសិក្សានេះក៏អាចជាយុទ្ធនាការដ៏មានថាមពលក្នុងការបំផុសគំនិតដល់យុវជនជំនាន់ក្រោយ ឱ្យងាកមកចាប់អារម្មណ៍ ស្រឡាញ់ និងចូលរួមសហការគ្នាយ៉ាងសកម្មក្នុងការលើកតម្កើង ព្រមទាំងផ្សព្វផ្សាយមរតកវប្បធម៌សិល្បៈខ្មែរ ឱ្យបន្តរស់រានមានជីវិតយ៉ាងរុងរឿងនៅលើឆាកជាតិ និងអន្តរជាតិ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា