លោក​ស្រី សុភា បុត្រ​ឈរ បរិច្ចាគ ៣ ម៉ឺនដុល្លារ ​ទៅមូលនិធិកុមារកម្ពុជា និងបង្ហើបគ្រោងថ្មីជួយគ្រូ​បង្រៀនចូលនិវត្តន៍ឆ្នាំ ២០២៥-២០២៦​​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក​ស្រី សុភា បុត្រ​ឈរ បរិច្ចាគ ៣ ម៉ឺនដុល្លារ ​ទៅមូលនិធិកុមារកម្ពុជា និងបង្ហើបគ្រោងថ្មីជួយគ្រូ​បង្រៀនចូលនិវត្តន៍ឆ្នាំ ២០២៥-២០២៦​​

លោក​ស្រី សុភា បុត្រ​ឈរ បរិច្ចាគ ៣ ម៉ឺនដុល្លារ ​ទៅមូលនិធិកុមារកម្ពុជា និងបង្ហើបគ្រោងថ្មីជួយគ្រូ​បង្រៀនចូលនិវត្តន៍ឆ្នាំ ២០២៥-២០២៦​​

អង្គការមូលនិធិកុមារកម្ពុជា បាន​ថ្លែង​អំណរគុណ​ដល់​លោកស្រី សុភា បុត្រ​ឈរ ដែល​បាន​ជួយជាថវិកា សម្ភារៈសិក្សា ប្រមាណ ៣ ម៉ឺនដុល្លារ។ មិនតែ​ប៉ុណ្ណោះភរិយា​ម្ចាស់ក្រុមហ៊ុន Böttcher AG បានប្រកាសជួយគ្រូ​បង្រៀន​ដែល​ចូលនិវត្តន៍​ក្នុង​ឆ្នាំ ២០២៥-២៦ ដោយលោក​ស្រី​មិន​មែន​ជួយ​តែ​ម្នាក់​ឬ​២​នាក់​នោះ​ទេ​ប៉ុន្តែ​គឺ​នៅ​ទូទាំង​ប្រទេស​កម្ពុជាតែម្ដង។

Advertisement

ដ្បិត​មិន​ទាន់​មាន​ការ​បញ្ជាក់​នូវ​ចំនួន​ទឹក​ប្រាក់ ប៉ុន្តែ​ដំណឹង​ដ៏​ល្អ​មួយ​នេះ​បាន​ធ្វើ​ឱ្យ​មហាជន​ក្នុង​ស្រុក ជា​ពិសេស​គ្រូ​បង្រៀន​ជា​ច្រើន​រំភើប​ចំពោះ​ទឹក​ចិត្ត​របស់​លោក​ស្រី​ជា​ពន់ពេក។ លោក​ស្រី សុភា បុត្រ​ឈរ បាន​ជម្រាប​ថា​នេះ​ជា​គម្រោង​ដែល​លោក​ស្រី​បាន​ត្រៀម​យូរ​ដែរ​ហើយ ប៉ុន្តែ​ទើប​មាន​ឱកាស​ចាប់​ផ្ដើម ក្រោយ​លោក​ស្រី​ទើប​បាន​ជួយ​ដល់​គ្រូ​បង្រៀន​ចំនួន ១៨ រូប ក្នុង​ខេត្ត​កំពង់ធំ (ដែល​ជា​អតីត​គ្រូ​ដែល​ធ្លាប់​បាន​បង្រៀន​លោក​ស្រី) ដើម្បី​ជួយ​សម្រួល​ក្នុង​ការ​ដោះ​ស្រាយ​ជីវភាព​ជូន​ដល់​ពួក​គាត់​។

យ៉ាង​ណា​មិញ ចំពោះ​គម្រោង​ក្នុង​ឆ្នាំ ២០២៦ នេះ គឺ​លោក​ស្រី​បាន​សម្រេច​ក្នុង​ការជួយ​ដល់​លោក​គ្រូ​អ្នក​គ្រូ​ដែល​បាន​ចូលនិវត្តន៍​ក្នុង​ឆ្នាំ ២០២៥-២៦ ដោយ​មិន​កំណត់​ខេត្ត​ក្រុង​ពោល​គឺ​ទូ​ទាំង​ប្រទេស​កម្ពុជា​តែ​ម្ដង។ លោក​ស្រី​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា នេះ​ជា​តប​ស្នង​នូវ​គុណ​បំណាច់​របស់​លោក​គ្រូ​អ្នក​គ្រូ​ដែល​ជា​ឪពុកម្ដាយ​ទី​២ ជា​អ្នក​ផ្ដល់​ចំណេះដឹង បង្កើត​ឱ្យ​មាន​ធនធាន​មនុស្ស​ប្រកប​ដោយ​គុណធម៌ និង​សីលធម៌។ បន្ថែម ការ​ជួយ​របស់​លោក​ស្រី សុភា បុត្រ​ឈរ នា​ពេល​នេះ​មិន​ត្រឹម​អាច​ជួយ​សម្រួល​ដល់​ការ​រស់​នៅ​របស់​គ្រូ​បង្រៀន​ដែល​មាន​វ័យ​ចំណាស់​នោះ​ទេ តែ​បាន​បង្ហាញ​នូវ​ការ​ដឹង​គុណ​ចំពោះ​រូប​លោក​ផង​ដែរ។

លើសពីនេះ លោក​ស្រី សុភា បុត្រ​ឈរ និង​ស្វាមី ក៏​បាន​បរិច្ចាគ​ជួយ​ដល់​អង្គការមូលនិធិកុមារកម្ពុជាក្នុង​ចំនួនទឹកប្រាក់ប្រមាណ ៣មុឺនដុល្លារដើម្បី​ទិញ​ជា​ទឹកដោះគោ និងសំភារៈសិក្សា ដែល​ជំនួយនេះបាន​រួមចំណែកយ៉ាងធំធេងដល់កម្មវិធីថែទាំស្រ្តីមានផ្ទៃពោះ និងទារករបស់អង្គការសម្រាប់ការទ្រទ្រង់ដល់កុមារដែលមានបញ្ហាកង្វះអាហាររូបត្ថម្ភ និងអ្នកម្តាយមិនអាចបំបៅដោះកូន៕

រូបភាព ៖ lady_boettcher

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា