តារាចម្រៀងចង្វាក់ Country Lainey Wilson ជ្រើសឈុតពី ALmée  សម្ដែងបទចម្រៀងថ្មី​  "Just A Woman” នៅ CMAs | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តារាចម្រៀងចង្វាក់ Country Lainey Wilson ជ្រើសឈុតពី ALmée  សម្ដែងបទចម្រៀងថ្មី​  "Just A Woman” នៅ CMAs

តារាចម្រៀងចង្វាក់ Country Lainey Wilson ជ្រើសឈុតពី ALmée  សម្ដែងបទចម្រៀងថ្មី​  "Just A Woman” នៅ CMAs

តារាចម្រៀងចង្វាក់ខោនទ្រី Lainey Wilson បាន​ជ្រើសរើស​ឈុត ALmée Couture ដើម្បី​ឡើង​សម្ដែង​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ CMA ។ រ៉ូប​ពណ៌​ទឹក​ក្រូច​ចាស់​នោះ គឺជា​ផ្នែក​មួយ​នៃ​បណ្ដុំ​ម៉ូដ “Spirit of the Forgotten” របស់ ALmée Couture មើល​ទៅ​រស់រវើក ឆ្លុះបញ្ចាំងពីភាពស្រស់ស្អាត ភាព​ជា​ស្ត្រី និង​ភាព​រឹង​មាំ​របស់​ស្ត្រី។

Lainey Wilson បាន​ជ្រើសរើស​ឈុត ALmée Couture បាន​គ្រង​ឈុត​កូន​ខ្មែរ ដើម្បី​បកស្រាយ​បទ​ចម្រៀង​ថ្មី “Just A Woman” នៅ​លើ​ឆាក CMAs តែម្ដង។ តារាចម្រៀងតន្ត្រី Country គឺ Lainey Wilson បានបញ្ចេញបទចម្រៀងថ្មីបំផុតរបស់នាងដែលមានចំណង​ជើងថា “Just a Woman”។ នាង​បាន​ជ្រើសរើស​យកឆាក​នៃកម្មវិធីពានរង្វាន់នេះ ដើម្បីសម្តែងបទចម្រៀងថ្មីរបស់នាងជាលើកដំបូង ដោយ​ឆ្លៀតពេលពីតួនាទីជាពិធីការិនីរបស់នាងមួយរយៈពេលខ្លី។

Lainey Wilson ដែល​ស្ថិត​ក្នុង​ឈុត ALmée Couture ត្រូវ​បាន​អ្នក​ថត​រូប​កម្រិត​អាជីព​នៃ Getty Images ផ្ដិត​យក​យ៉ាង​ឆាប់​រហ័ស។ ឈុត​នោះ ពិតជា​ស៊ី​គ្នា​ជាមួយ​រូបរាង និង Vibe ក្នុង​បទ​ចម្រៀង​ថ្មី​តែម្ដង។

បើ​និយាយ​ពី​ប្រេន​របស់​កូន​ខ្មែរ​មួយ​នេះ កាន់តែ​ទទួល​ស្គាល់​តារា​អន្តរជាតិ​មិន​ថា​នៅ​បែក​អាមេរិក និង​ខាង​បែក​ខាង​អាស៊ី​ខាង​កើត​ឡើយ ដោយ​ត្រឹម​ខែ១០ និង​ខែ ១១ នេះ​មាន​តារា​ស្រី​ល្បី​ៗ​កម្រិត​ពិភពលោក​ជ្រើស​យក collection នៃ Almée ទៅ​ដើរ​លើ​ឆាក និង​កម្រាល​ព្រំ​ក្រហម៕

រូបភាព៖ Michael Buckner និង Kevin Mazur

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា