ជូរី ល្អហួស នឹងអង្រួនឆាក Miss Teen icon international 2026 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជូរី ល្អហួស នឹងអង្រួនឆាក Miss Teen icon international 2026 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ជូរី ល្អហួស នឹងអង្រួនឆាក Miss Teen icon international 2026 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ទី​បំផុត​ឆាក​បវរកញ្ញា​អន្តរជាតិ ដែល ជូរី ល្អហួស នឹង​តំណាង​ឲ្យ​កម្ពុជា ត្រូវ​បាន​ប្រកាស​ឲ្យដឹងហើយ។ ដោយ​យុវតី​រូប​នេះ​ត្រូវ​បាន​តែងតាំង​ឲ្យ​ចូលរួម​ប្រកួតប្រជែង Miss Teen icon international 2026 ដែល​ជា​ជា​វេទិកា​ដ៏​ស័ក្ដិសម​សម្រាប់​បវរកញ្ញា​វ័យ​ក្មេង​របស់​កម្ពុជា​​មាន​បទពិសោធន៍​ពេញ​ខ្លួន​រូបនេះ​តែម្ដង។

Advertisement

ល្អហួស មិន​ត្រឹម​តែ​ជា​បវរកញ្ញា​ខ្មែរ​ដែល​ក្មេង ហើយ​មាន​បទពិសោធន៍​ក្រាស់ក្រែល​ប៉ុណ្ណោះ​ទេ នាង​ក៏​ជា​សហគ្រិន, តារា​សម្ដែង,អ្នក​របាំ និង​ជា​តារា​បង្ហាញ​ម៉ូដ​ដ៏​មាន​ប្រជាប្រិយភាព។ ល្អហួស បាន​ចាប់ផ្ដើម​ដំណើរ​របស់​នាង​នៅ​ក្នុង​ឧស្សាហកម្ម​កម្សាន្ត​នៅ​អាយុ​ត្រឹម ៧ ឆ្នាំប៉ុណ្ណោះ ដោយ​មាន​ការ​ជ្រោមជ្រែង​សព្វ​បែប​គ្រប់​យ៉ាង​ពី​គ្រួសារ។

រយៈពេល ១០ ឆ្នាំ​ដើរ​លើ​វិថី​សិល្បៈ ជូរី ល្អហួស បាន​ប្រឡូក​ក្នុង​ការងារ​ជាច្រើន​ប្រភេទ​និង​ទទួល​បាន​ការ​សរសើរ​ថា​នាង​ពិតជា​មាន​សមត្ថភាព ព្រម​ទាំង​ចំណេះដឹង ធ្វើ​ឲ្យ​នាង​សម្រេច​បាន​ការងារ​មួយ​ៗ​យ៉ាង​ត្រចះត្រចង់។

ក្រៅពី​សមិទ្ធផល​ក្នុង​អាជីព ល្អហួស ក៏​ជា​អ្នក​តស៊ូ​មតិ​​ប្រឆាំង​នឹង​ការ​រំលោភ​បំពាន​លើ​កុមារ ការ​ជួញ​ដូរ​មនុស្ស និង​ការ​កេង​ប្រវ័ញ្ច​កុមារ។ បវរកញ្ញា​វ័យ​១៧ ឆ្នាំ រូប​នេះ​នាង​ជឿជាក់​ថា​កុមារ​គ្រប់​រូប​សម​នឹង​ទទួល​បាន​ការ​រីកចម្រើន​នៅ​ក្នុង​បរិយាកាស​ដែល​មាន​សុវត្ថិភាព និង​ចិញ្ចឹម​បីបាច់​ថែរក្សា ជាមួយ​នឹង​ការ​ទទួល​បាន​ការអប់រំ និង​ឱកាស​ដើម្បី​សម្រេច​បាន​សក្ដានុពល​ពេញលេញ​របស់​ពួកគេ។

គោលដៅ​របស់ Miss Teen Icon Cambodia 2026 គឺ​ក្លាយ​ជា​អ្នក​ជំនួញ​ជោគជ័យ​ម្នាក់ និង​ប្រើប្រាស់​ប្រាក់​ចំណូល​ពី​អាជីវកម្ម​របស់​ខ្លួន ដើម្បី​គាំទ្រ​ដល់​អង្គការ​ដែល​ខិតខំ​ប្រឹងប្រែង​ដើម្បី​ការពារ ការ​ស្ដារ​នីតិសម្បទា និង​ការ​ផ្ដល់​អំណាច​ដល់​កុមារ​ដែល​រង​ការ​រំលោភ​បំពាន និង​ងាយ​រង​គ្រោះ។ ចំណែក​គោល​បំណង​មួយ​ទៀត នាង​ចង់​ឲ្យ​យុវជន​ឱប​ក្រសោប​បេតិកភណ្ឌ​ខ្មែរ និង​ផ្សព្វផ្សាយ​ពី​សម្បត្តិ​វប្បធម៌​ខ្មែរ​កាន់តែ​ខ្លាំង​​សង្គម​ជាតិ។

បេក្ខភាព​ចូលរួម​ប្រកួតប្រជែង​កម្មវិធី Miss Teen icon international 2026 មាន​អាយុ ១៥-២០ ឆ្នាំ។ កម្មវិធី​ប្រកួត​ ត្រូវ​​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា តែ​មិន​ទាន់​ច្បាស់​ពី​កាលបរិច្ឆេទ​ឡើយ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ជូរី ល្អហួស ធ្លាប់​ឈ្នះ​ការ​ប្រកួត​ជាច្រើន​ដូចជា៖

១. The winner Misspreteen Cambodia 2023
២. The winner Misspreteen junior idol world 2024
៣. The winner Missteen Cambodia 2025

អ្នក​គាំទ្រ​ជឿជាក់​ថា ល្អហួស នឹង​ទទួល​បាន​តំណែង​ល្អ ព្រោះ​យុវតី​រូប​នេះ បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ហើយ​ក្នុង​នោះ​គ្រាន់តែ​សម្លៀកបំពាក់​រាប់​សិប​កំផ្លេ​ឯណោះ៕

រូបភាព៖ Laor Hours

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា