ភោជនីយដ្ឋាន Little Plates ផ្ដល់បទពិសោធន៍ឈុតអាហារថ្ងៃត្រង់ថ្មី កែច្នៃមុខម្ហូបខ្មែរឱ្យកាន់តែមានភាពទាក់ទាញបែបសហសម័យ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ភោជនីយដ្ឋាន Little Plates ផ្ដល់បទពិសោធន៍ឈុតអាហារថ្ងៃត្រង់ថ្មី កែច្នៃមុខម្ហូបខ្មែរឱ្យកាន់តែមានភាពទាក់ទាញបែបសហសម័យ

ភោជនីយដ្ឋាន Little Plates ផ្ដល់បទពិសោធន៍ឈុតអាហារថ្ងៃត្រង់ថ្មី កែច្នៃមុខម្ហូបខ្មែរឱ្យកាន់តែមានភាពទាក់ទាញបែបសហសម័យ

ភោជនីយដ្ឋាន Little Plates ទើបតែប្រកាសចេញនូវម៉ឺនុយអាហារថ្ងៃត្រង់ថ្មី ដែលត្រូវបានច្នៃប្រឌិតឡើងយ៉ាងពិសេស ដោយបន្សំរវាងគ្រឿងផ្សំប្រពៃណីខ្មែរ និងបច្ចេកទេសធ្វើម្ហូបបែបទំនើប។ ឈុតអាហារថ្មីនេះត្រូវបានរៀបចំឡើងដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍អាហារថ្ងៃត្រង់បែបខ្មែរតែប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដោយផ្តោតលើគ្រឿងសមុទ្រស្រស់ៗ សាច់គុណភាពខ្ពស់ និងបន្លែធម្មជាតិ។

បទពិសោធន៍អាហារថ្ងៃត្រង់ដ៏ប្រណិតនេះ ចាប់ផ្តើមជាមួយមុខម្ហូបសម្រន់ (Starter) ដែលមាន៖

  • ត្រីងៀតឪឡឹក
  • សាច់គោទឹកប្រហុក (Beef Carpaccio)
  • សាឡាត់ក្រូចថ្លុង និងបង្កងតាកែវ (Pomelo & Takeo Lobster)
  • ប្រហិតសាច់កន្ទុយគោ (Oxtail Croquette)

សម្រាប់មុខម្ហូបសំខាន់ (Main Course) អតិថិជនអាចជ្រើសរើស៖

  • បាយត្រីស៊ែលម៉ុន
  • ញាំមឹកអាំង (Grilled Cuttlefish)
  • ទ្រូងទាទឹកជ្រលក់ព្រៃ (Duck Breast Jungle Sauce)

ចុងបញ្ចប់នៃឈុតអាហារថ្ងៃត្រង់ Little Plates ផ្តល់ជូនបង្អែម តាប៉ែ និងគ្រីម Mascarpone ដែលជាការបន្សំរវាងរសជាតិផ្អែមនៃតាប៉ែខ្មែរ និងភាពទន់ល្មើយនៃគ្រីម Mascarpone បែបអឺរ៉ុប។

ការបង្កើតឡើងនូវម៉ឺនុយអាហារថ្ងៃត្រង់ថ្មីរបស់ភោជនីយដ្ឋាន Little Plates មិនត្រឹមតែជាការផ្តល់ជូននូវបទពិសោធន៍ញ៉ាំអាហារប្រណិតប៉ុណ្ណោះទេ ប៉ុន្តែគឺជាបេសកកម្មមួយក្នុងការ លើកស្ទួយ និងថែរក្សាតម្លៃបេតិកភណ្ឌម្ហូបអាហារខ្មែរ ឲ្យកាន់តែមានភាពល្បីល្បាញ។

តាមរយៈការយកគ្រឿងផ្សំប្រពៃណីដ៏សំខាន់ៗរបស់ជាតិ ដូចជា ប្រហុក ត្រីងៀត ក្រូចថ្លុង និងតាប៉ែ មកច្នៃប្រឌិត និងរៀបចំឡើងវិញតាមបច្ចេកទេសធ្វើម្ហូបបែបទំនើប Little Plates បានបង្ហាញយ៉ាងច្បាស់ថា ម្ហូបអាហារខ្មែរមានរសជាតិស៊ីជម្រៅ និងអាចឈរជើងយ៉ាងរឹងមាំនៅលើវិស័យអាហារប្រណិតបាន។

ការបូកបញ្ចូលលគ្នារវាងរសជាតិដើមបែបខ្មែរ និងការរៀបចំតុបតែងបែបប្រណិតទាន់សម័យនេះ គឺជាស្ពានចងភ្ជាប់អ្នកញ៉ាំអាហារជំនាន់ថ្មី និងភ្ញៀវទេសចរបរទេស ឲ្យបានស្គាល់នូវភាពសម្បូរបែបនៃវប្បធម៌ម្ហូបអាហារកម្ពុជា ដោយបញ្ជាក់ថា រូបមន្តម្ហូបប្រពៃណីខ្មែរនៅតែមានវិញ្ញាណរស់រវើក និងអាចវិវត្តទៅមុខបានយ៉ាងល្អឥតខ្ចោះនៅក្នុងយុគសម័យទំនើបនេះ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា