Liu Yifei នឹងសម្តែងក្នុងរឿងភាគថ្មីមួយទៀតជាមួយ Chen Xiao ក្រោយ Zhao Liying បដិសេធ

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
  • ព័ត៌មានទូទៅ
  • សេដ្ឋកិច្ច
  • អប់រំ
  • កីឡា
  • កម្សាន្ត
  • អរិយធម៌ខ្មែរ
  • Politico 360
  • One-Minute
  • សច្ចធម៌ប្រវត្តិសាស្ត្រ
  • វឌ្ឍនភាពកម្ពុជា
  • អំពីក្រុមហ៊ុន
APSARA Media Services Light Logo
Liu Yifei នឹងសម្តែងក្នុងរឿងភាគថ្មីមួយទៀតជាមួយ Chen Xiao ក្រោយ Zhao Liying បដិសេធ

Liu Yifei នឹងសម្តែងក្នុងរឿងភាគថ្មីមួយទៀតជាមួយ Chen Xiao ក្រោយ Zhao Liying បដិសេធ

បន្ទាប់ពីសម្ដែងជាតួសៀវឡុងនីក្នុងរឿង “The Return of the Condor Heroes” ក្នុងឆ្នាំ ២០០៦ មក Liu Yifei បានទទួលថតតែភាពយន្តខ្នាតធំប៉ុណ្ណោះ រហូតដល់ឆ្នាំ២០២២ ទើបនាង​​ត្រឡប់​ទៅ​សម្ដែង​រឿង​ភាគ​ទូរទស្សន៍​វិញ​ក្នុងរឿង “A Dream of Splendor” ហើយក៏បន្តចេញរឿងភាគល្បីជាប់ៗគ្នាដូចជា “Meet Yourself” និង “The Tale of Rose”។ ភាពឆ្លាតវៃក្នុងការជ្រើសរើសសាច់រឿង និងជំនាញសម្ដែងកាន់តែមានភាពចាស់ទុំ ធ្វើឱ្យតារាស្រីវ័យ ៣៧ឆ្នាំរូបនេះបានទទួលការកោតសរសើរយ៉ាងទូលំទូលាយ។

ទោះបីជាមិនបានថតរឿងភាគថ្មីអស់រយៈពេល ២ ឆ្នាំក៏ដោយ ប៉ុន្តែថ្មីៗនេះមានសេចក្ដីរាយការណ៍ថា Liu Yifei នឹងចាប់ដៃគ្នាជាមួយតារាប្រុស Chen Xiao ម្ដងទៀតក្នុងរឿងភាគថ្មីមានចំណងជើងថា “Tearless Snow” ។ ភាពយន្តភាគថ្មីនេះ​នឹងក្លាយជា​ការ​សហការ​លើក​ទី​ពីរ​របស់​ពួក​គេ​បន្ទាប់​ពីរឿង “A Dream of Splendor” ដែលធ្វើឱ្យមានការរំពឹងទុកកាន់តែខ្ពស់ក្នុងចំណោមទស្សនិកជន។

“Tearless Snow” ត្រូវបានកែសម្រួលពីប្រលោមលោកមានចំណងជើងដូចគ្នាដោយអ្នកនិពន្ធជនជាតិចិន Tianxia Chenai ។ រឿងនេះនិយាយពី ការសងសឹករបស់តួស្រីជាកូនអ្នកលក់អំបិល ដែលជាអ្នកនៅរស់រានមានជីវិតតែម្នាក់គត់ បន្ទាប់ពីក្រុមគ្រួសាររបស់នាងត្រូវបានសម្លាប់រង្គាលដោយត្រកូលអ្នកមានអំណាចបីនាក់ បន្ទាប់ពីបានលាតត្រដាងអំពើពុករលួយនៅក្នុងប្រព័ន្ធពន្ធអំបិល។

គួរបញ្ជាក់ដែរថា កន្លងធ្លាប់មានព័ត៌មានលេចឮថា Liu Yifei គឺជាជម្រើសទី ២ សម្រាប់តំណែងតួឯក ខណៈដែលក្រុមផលិតករដំបូងឡើយបានជ្រើសរើស Zhao Liying។ ពាក្យចចាមអារ៉ាមថា Zhao Liying អាចនឹងសម្តែងក្នុងរឿង “Tearless Snow” ចាប់ផ្ដើមលេចឡើងនៅពេលដែលរឿងភាគរបស់នាងរឿង “The Legend of Shen Li” បានចាក់ផ្សាយកាលពីឆ្នាំមុន ប៉ុន្តែស្ទូឌីយ៉ូរបស់នាងបានបដិសេធភ្លាមៗ។ តាមនោះដែរ Zhao Liying ត្រូវ​បាន​​រាយការណ៍​ថា​បាន​បដិសេធសំណើថតរឿង​នេះ​ចំនួន​បី​ដង​ដោយ​សារ​តែ​ចង់​ផ្លាស់​ប្តូរ​អាជីព​របស់​នាង​ចេញ​ពី​រឿង​ភាគបែបបុរាណ និង​តួ​ស្រដៀង​ៗ​នេះ។

ជាលទ្ធផលផលិតករបានងាកទៅរក Liu Yifei ដែលត្រូវបានគេមើលឃើញថាមានភាពប្រដំប្រសងគ្នាទាំងកម្រិតប្រជាប្រិយភាព និងសមត្ថភាពសម្តែង។ ប្រភពព័ត៌មាននិយាយថា Liu Yifei មានបំណងចង់ដើរតួជាតួអង្គបែបសងសឹកយូរមកហើយ ហើយដោយសារ Zhao Liying បានច្រានចោលតួនាទីនេះ នាងបានឆ្លៀតឱកាសស្នើឱ្យមានការកែប្រែអត្ថបទរឿងជាច្រើនដង ដើម្បីឱ្យតួឯកស្រីកាន់តែមានភាពលេចធ្លោក្នុងផ្នែកជំនួញ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា