ពលរដ្ឋ​ប្រទះ​ឃើញ​កំពូល​ប្រាសាទបុរាណ​​ធ្លាក់កណ្ដាល​ព្រៃ​លើភ្នំត្បែង ខេត្តព្រះវិហារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពលរដ្ឋ​ប្រទះ​ឃើញ​កំពូល​ប្រាសាទបុរាណ​​ធ្លាក់កណ្ដាល​ព្រៃ​លើភ្នំត្បែង ខេត្តព្រះវិហារ

ពលរដ្ឋ​ប្រទះ​ឃើញ​កំពូល​ប្រាសាទបុរាណ​​ធ្លាក់កណ្ដាល​ព្រៃ​លើភ្នំត្បែង ខេត្តព្រះវិហារ

មិន​មែន​ជា​​គំហើញ​ថ្មី តែ​ជា​តឹកតាង​ប្រវត្តិសាស្ត្រ ខណៈ​មាន​ការ​ប្រទះ​ឃើញ​ស្លាកស្នាម​ប្រាសាទ​បុរាណ​ដែល​កំពុង​លាក់​ខ្លួន​នៅ​លើ​កំពូល​ភ្នំ​ត្បែង ខេត្ត​ព្រះ​វិហារ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​នៅ​លើ​ផេកមន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ ខេត្ត​ព្រះ​វិហារ។

Advertisement

កាល​ពី​ថ្ងៃ​ទី ២២ ខែ កក្កដា ឆ្នាំ ២០២៦ ពលរដ្ឋ​បាន​ប្រទះ​ឃើញ​កំពូល​របស់​ប្រាសាទ​ធ្លាក់​នៅ​កណ្ដាល​ព្រៃ​លើ​ភ្នំ​ត្បែង ត្រង់​ចំណុច​ភូមិសាស្ត្រ ភូមិ​ត្រាវ​គៀត ឃុំ​ថ្មី ​ស្រុក​គូលែន ខេត្ត​ព្រះ​វិហារ។ ក្រោយ​ទទួល​បាន​ការ​រាយការណ៍​លោក នៅ ចាន់គង់ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ដឹក​នាំ​កម្លាំង​និង​អ្នក​ជំនាញ​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​និង​កំណត់​បាន​ថា​នេះ​ពិត​ជា​កំពូល​ប្រាសាទ​ពិត​មែន គ្រាន់​តែ​ពេល​នេះ​អ្នក​ជំនាញ​នៅ​ពុំ​ទាន់​អាច​កំណត់​អត្តសញ្ញាណ​ប្រាសាទ​នោះ​នៅ​ឡើយ​ទេ។

យ៉ាង​ណា​មិញ អ្នក​ជំនាញ​បាន​កំពុង​ចុះ​ស្រាវជ្រាវ​និង​វាយ​តម្លៃ​ចំពោះ​កំពូល​ប្រាសាទ​បុរាណ​ដែល​ពលរដ្ឋ​បាន​ប្រទះ​ឃើញ​ធ្លាក់​ផ្ទាល់​នៅ​និង​ដី​ក្នុង​ព្រៃ​លើ​ភ្នំ​ត្បែង ដែល​ទំនង​ជា​ស្លាក​ស្នាម​ប្រវត្តិសាស្ត្រ​ដ៏​កម្រ​មួយ​ក្នុង​ខេត្ត​ព្រះ​វិហារ​ដើម្បី​កំណត់​អត្តសញ្ញាណ៕

រូបភាព ៖ មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ ខេត្ត​ព្រះ​វិហារ

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា