សឹងមិនដែលឮឈ្មោះ! ប្រាសាទត្នោតជុំ លើទឹកដីកំពង់ធំអ្នកស្រុកបន្តថែដល់សព្វថ្ងៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សឹងមិនដែលឮឈ្មោះ! ប្រាសាទត្នោតជុំ លើទឹកដីកំពង់ធំអ្នកស្រុកបន្តថែដល់សព្វថ្ងៃ

សឹងមិនដែលឮឈ្មោះ! ប្រាសាទត្នោតជុំ លើទឹកដីកំពង់ធំអ្នកស្រុកបន្តថែដល់សព្វថ្ងៃ

ប្រាសាទត្នោតជុំ ជាក្រុមប្រាសាទបុរាណខ្មែរ ដែលមានទីតាំងស្ថិតនៅក្នុង ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ពាក្យថា «ត្នោតជុំ» ជាឈ្មោះភូមិ និងឃុំដែលប្រាសាទទាំងនោះតាំងនៅ។ ក្នុងតំបន់នោះ មានប្រាសាទឥដ្ឋសំខាន់ៗចំនួន ៣ ដែលនៅសេសសល់ត្រូវបានអ្នកស្រុកហៅឈ្មោះផ្សេងៗគ្នាទៅតាមទិសនៃប្រាសាទ​។

ប្រាសាទត្នោតជុំខាងលិច មានទីតាំងស្ថិតនៅភូមិ​ត្នោតជុំទី៣ ឃុំត្នោតជុំ ស្រុក​បារាយ​ណ៍ ខេត្តកំពង់ធំ។ ប្រាសាទត្នោតជុំខាងលិច សង់ឡើងអំពីឥដ្ឋ មានរាងបួនជ្រុងស្មើ បែរមុខទៅទិសខាងជើង និងមាន​ស្លាក​ស្នាមគូ​ទឹកនៅទិសឦសាន។ ក្បាច់លម្អនៃផ្តែរមានទម្រង់ជា​សិល្បៈរចនាបថប្រែរូប នាស.វ.ទី១០ នៅក្នុងរជ្ជកាលព្រះបាទ​រាជេន្រ្ទវរ្ម័ន (គ.ស.៩៤៤-៩៦៧) ។ គុកលិច គឺជាឈ្មោះដែលអ្នកស្រុកហៅសព្វថ្ងៃ ដ្បិត គុក គឺមានន័យថា “ប្រាសាទ” ហើយលិច គឺ​​សំដៅលើប្រាសាទនេះស្ថិតនៅទិសខាងលិចភូមិ។

ចំណែក ប្រាសាទត្នោតជុំខាងកើត មានទីតាំងស្ថិតនៅ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងមានចម្ងាយប្រហែល ៣៦គីឡូម៉ែត្រ ពីដំរីជាន់ខ្លា។ ប្រាសាទនេះស្ថិតនៅក្នុងប្រភេទតំបន់ទេសចរណ៍ប្រាសាទ និងមានសញ្ញាសំគាល់។ លើសពីរចនាបថនៃប្រាសាទ ទេសចរណ៍ក៏អាចសិក្សា ស្វែងយល់ពី​ប្រវត្តិផ្សេងៗ ពីអ្នកភូមិ និងអ្នកថែប្រាសាទមួយនេះបានផងដែរ។

ប្រាសាទត្នោតជុំខាងជើងមាន​ទីតាំងស្ថិតនៅភូមិត្នោតជុំទី៤ ឃុំ​ត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ គុកជើង គឺជាឈ្មោះដែលអ្នកស្រុកហៅសព្វថ្ងៃ ដ្បិត គុក គឺមានន័យថា “ប្រាសាទ” ហើយជើង គឺ​​សំដៅលើប្រាសាទនេះស្ថិតនៅទិសខាងជើងភូមិ។ អ្នកស្រាវជ្រាវខ្លះហៅប្រាសាទ​នេះ​ថា “ប្រាសាទកំបុត”​ ដ្បិតពាក្យនេះសំដៅលើកំពូលប្រាសាទនេះបាក់បែកអស់៕

រូបភាព ផ្ដល់ជូនដោយ ក្រុមប្រមាញ់រូបភាពជីវចម្រុះ/កឹម សុវណ្ណា & AMS អរិយធម៌ខ្មែរ

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា