Louis Vuitton យកត្បូង Blue Zircon របស់ខេត្តរតនគិរី ទម្ងន់ជាង​ ៨២ ការ៉ាត់ ច្នៃជាខ្សែកប្រណីត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Louis Vuitton យកត្បូង Blue Zircon របស់ខេត្តរតនគិរី ទម្ងន់ជាង​ ៨២ ការ៉ាត់ ច្នៃជាខ្សែកប្រណីត

Louis Vuitton យកត្បូង Blue Zircon របស់ខេត្តរតនគិរី ទម្ងន់ជាង​ ៨២ ការ៉ាត់ ច្នៃជាខ្សែកប្រណីត

ត្បូង​ខៀវ​របស់​ខេត្ត​រតនគិរី​ខ្មែរ កំពុង​ល្បី​ពេញ​ពិភពលោក ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ទៅ​ជា​បន្តោង​ខ្សែ​ក​ដ៏​ស្រស់​ស្អាត និង​បាន​ជាប់​ចំណាត់​ថ្នាក់​កំពូល​ទាំង ១១។

នៅ​ក្នុង​គេហទំព័រ​របស់ Luis Vuitton បាន​ឲ្យដឹង​ថា ត្បូង Zircon ពណ៌​ខៀវ​ដ៏​កម្រ​មួយ​ទម្ងន់ ៨២.១៤ ការ៉ាត់​ពី​ប្រទេស​កម្ពុជា​ជា​ចំណុច​កណ្ដាល​នៃ​ខ្សែក “Fortitude” នៅ​ក្នុង​ការ​ប្រមូល​ផ្ដុំ​គ្រឿងអលង្ការ Mythica High Jewelry របស់​ពួកគេ។

LV បាន​បញ្ជាក់​ច្បាស់​ៗ​ថា​ត្បូង​ដែល​យក​ទៅ​ពី​ខ្មែរ ត្រូវ​បាន​រចនា​ឡើង​ទៅ​ជា​បណ្ដុំ​គ្រឿងអលង្ការដ៏​អស្ចារ្យ។ “Fortitude” ជា​និមិត្តរូប​នៃ​ភាព​ក្លាហាន និង​ភាព​ថ្លៃថ្នូរ​នៃ​បេះដូង ភាព​រឹងមាំ​។​ថ្ម​ដែលកម្រ​ឃើញ​នៅ​ក្នុង​គ្រឿងអលង្ការ​លំដាប់​ខ្ពស់ ត្បូង Zircon ពណ៌ខៀវ​ពី​ប្រទេស​កម្ពុជា សម្រាប់​ការ​​រចនា​ដ៏​ទាក់ទាញ និង​មិន​ចេះ​ហួសសម័យ — ខ្សែ​ក​រៀង​ខ្សែ​ពួរ នៃ​គ្រឿងអលង្ការ Mythica ជា​ត្បូង Zircon​នៃ​ខេត្ត​រតនគិរី។

“Fortitude” ធ្វើ​ឡើង​ពី​មាស​ស ពេជ្រ​ជាច្រើនគ្រាប់ ហើយ​ចំណុច​លេចធ្លោ​បំផុត​គឺ​បន្ដោង​ដែល​ច្នៃ​ពី​ត្បូង Zircon របស់​កម្ពុជា។ គួរ​បញ្ជាក់​ថា អំឡុង​ខែ​មេសា ឆ្នាំ ២០២៦ Louis Vuitton បង្ហាញ​​ម៉ូដ​​គ្រឿងអលង្ការថ្មីដ៏អាថ៌កំបាំង Mythica នៅទីក្រុង Marrakech ប្រទេសម៉ារ៉ុក។ គ្រា​នោះ ក៏​មាន “Fortitude” ផងដែរ។

Louis Vuitton Mythica ​បាន​រចនា​​ឡើង ១១០ គ្រឿង រៀបចំ​ជា ១១ ឈុត។ ឈុត​​នីមួយ​ៗ​មាន​ម៉ូដដោយ​ប្រើប្រាស់​ត្បូង​មក​ពី​ប្រភព​ខុស​ៗគ្នា ហើយ​មួយ​ក្នុង​ចំណោម​នោះ មាន​ខ្សែ​កមួយខ្សែត្រូវបានដាក់ឈ្មោះថា «Fortitude» ដែលបានប្រើត្បូង blue zircons ឬ ត្បូង​រតនគិរី​ពី​កម្ពុជា។ នេះ​បើ​យោង​តាម​វិបសាយ​ផ្ទាល់។

ត្បូង​រតនគិរី Blue Zircon ជាត្បូង​មួយ​ប្រភេទ ដែល​មាន​សម្រស់​ដ៏​កម្រ និង​ទាក់ទាញ​ដោយ​ពណ៌​ខៀវ​ភ្លឺ​ចែងចាំង។ Blue Zircon ជា​ត្បូង​ធម្មជាតិ​ដ៏​ល្បីល្បាញ​មួយ​ពី​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ត្បូង​កម្រ ហើយ​ក៏​ជា​ត្បូង​មាន​ពន្លឺ​ភ្លឺ ថ្លា ចែងចាំង​ស្រទន់ ស្រស់​ស្អាតបំផុត។

សម្រាប់​តម្លៃ​ពិត​ប្រាកដ​នៃ​ខ្សែក Louis Vuitton Mythica “Fortitude” មិន​ត្រូវ​បាន​ចុះ​បញ្ជី​ជា​សាធារណៈ​ទេ។ Louis Vuitton រក្សា​តម្លៃ​សម្រាប់​គ្រឿង​អលង្ការ​លំដាប់​ខ្ពស់​ផ្ដាច់​មុខ​ដូចជា​ការ​ប្រមូល Mythica ជា​ឯកជន ដែល​អាច​រក​បាន​លុះ​ត្រា តែ​មាន​ការ​​ស្នើ​សុំ​ដោយ​ផ្ទាល់​ពី​អតិថិជន និង​អ្នក​ទិញ​ដែល​មាន​សក្ដានុពល​តាម​រយៈ​អ្នក​ប្រើ​ផ្ទាល់ខ្លួន ឬ​ហាង​លក់​គ្រឿង​អលង្ការ​លំដាប់​ខ្ពស់៕

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

Advertisement
Advertisement
Neocom Advertisement
Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា