Stray Kids បង្កើតប្រវត្តិសាស្ត្រថ្មី ដោយអាចលក់អាល់ប៊ុមសរុបលើស ៤០ លានបន្ទះ នៅកូរ៉េ និងជប៉ុន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Stray Kids បង្កើតប្រវត្តិសាស្ត្រថ្មី ដោយអាចលក់អាល់ប៊ុមសរុបលើស ៤០ លានបន្ទះ នៅកូរ៉េ និងជប៉ុន

Stray Kids បង្កើតប្រវត្តិសាស្ត្រថ្មី ដោយអាចលក់អាល់ប៊ុមសរុបលើស ៤០ លានបន្ទះ នៅកូរ៉េ និងជប៉ុន

ក្រុមចម្រៀងខេប៉ុប Stray Kids បានសម្រេចនូវសមិទ្ធផលដ៏ធំធេងមួយទៀត ដោយបានលក់អាល់ប៊ុមបានសរុបលើស ៤០ លានបន្ទះ នៅទូទាំងប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន។

Advertisement

យោងតាមទិន្នន័យចុងក្រោយបំផុតគិតត្រឹមខែមេសា ឆ្នាំ ២០២៦ ក្រុមចម្រៀងបុរសមួយនេះបានកត់ត្រាចំនួននាំចេញអាល់ប៊ុមសរុបចំនួន ៤០ ២៦៧ ១៥៨ បន្ទះ ពីអាល់ប៊ុមចំនួន ២៨ ដែលបានចេញផ្សាយនៅក្នុងប្រទេសទាំងពីរ។

ចាប់ផ្តើមតាំងពីអាល់ប៊ុមមុនការបង្ហាញខ្លួនផ្លូវការ (Pre-debut album) មានចំណងជើងថា ‘Mixtape’ ដែលបានចេញផ្សាយក្នុងខែមករា ឆ្នាំ ២០១៨ រហូតមកដល់អាល់ប៊ុមដែលបានចេញផ្សាយក្នុងឆ្នាំ ២០២៥ មានចំណងជើងថា ‘DO IT’ ក្រុម Stray Kids អាចលក់ចេញអាល់ប៊ុមសរុបចំនួន ៣៥ ៧៤២ ៧០៨ បន្ទះ សម្រាប់អាល់ប៊ុមភាសាកូរ៉េចំនួន ១៩ បើយោងតាមទិន្នន័យរបស់តារាង Circle Chart។

នៅក្នុងប្រទេសជប៉ុនវិញ ក្រុមនេះបានកត់ត្រាការនាំចេញចំនួន ៤ ៥២៤ ៤៥០ បន្ទះ ពីការចេញផ្សាយអាល់ប៊ុមចំនួន ៩ ដោយរាប់ចាប់តាំងពីអាល់ប៊ុម ‘SKZ2020’ ដែលបានចេញផ្សាយក្នុងខែមីនា ឆ្នាំ ២០២០ រហូតដល់អាល់ប៊ុមខ្នាតតូចភាសាជប៉ុនមានចំណងជើងថា ‘Hollow’ ដែលបានចេញផ្សាយក្នុងខែមិថុនា ឆ្នាំ ២០២៥។

គួររម្លឹកថានៅមុននេះ ក្រុម Stray Kids បានសម្រេចការលក់អាល់ប៊ុមចំនួន ៣០ លានបន្ទះ នៅក្នុងប្រទេសកូរ៉េ និងជប៉ុន កាលពីខែមករា ឆ្នាំ ២០២៥ ជាមួយនឹងការចេញផ្សាយចំនួន ២៥  ដែលមានន័យថាពួកគេអាចឈានដល់កម្រិត ៤០ លានបន្ទះ ដោយប្រើរយៈពេលត្រឹមមួយឆ្នាំ និងបីខែប៉ុណ្ណោះ ជាការបង្ហាញឱ្យឃើញជាថ្មីម្តងទៀតនូវអំណាចលក់អាល់ប៊ុមដ៏ខ្លាំងក្លារបស់ពួកគេ។

ក្រុមចម្រៀងរបស់ផលិតកម្ម JYP មួយនេះក៏ធ្លាប់បានសម្រេចនូវភាពជោគជ័យជាប្រវត្តិសាស្ត្រនៅលើតារាង Billboard 200 ផងដែរ ជាមួយនឹងអាល់ប៊ុមពេញឆ្នាំ ២០២៥ របស់ពួកគេមានចំណងជើងថា ‘KARMA’ និងអាល់ប៊ុម ‘DO IT’ ដែលបានឈរនៅចំណាត់ថ្នាក់លេខ ១ ជាបន្តបន្ទាប់លើកទី ៧ និងទី ៨ សម្រាប់ក្រុម។ ក្រៅពីនេះ ពួកគេក៏បានកត់ត្រានូវចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងចំណោមសិល្បករ K-pop ទាំងអស់ នៅលើតារាងអាល់ប៊ុមសកលឆ្នាំ ២០២៥ និងតារាងលក់អាល់ប៊ុមសកលរបស់សហព័ន្ធអន្តរជាតិនៃឧស្សាហកម្មតូរ្យតន្ត្រីហៅកាត់ IFPI។

ជាការពង្រីកឥទ្ធិពលលើឆាកអន្តរជាតិ Stray Kids គ្រោងនឹងឡើងសម្ដែងនៅមហោស្រព Governors Ball Music Festival នៅទីក្រុងញូវយ៉កនៅថ្ងៃទី ៦ ខែមិថុនា និងពិធីបុណ្យរ៉ុកប្រេស៊ីល Rock in Rio ដែលប្រារព្ធឡើងនៅទីក្រុង Rio de Janeiro នៅថ្ងៃទី ១១ ខែកញ្ញាខាងមុខ ខណៈព្រឹត្តិការណ៍ Straycity ដែលជាមហោស្រពតន្ត្រីថ្មីមួយរបស់ពួកគេ ក៏គ្រោងនឹងប្រារព្ធឡើងនៅក្នុងទីក្រុងអាមេរិកឡាទីនចំនួនបីនៅក្នុងខែកញ្ញាផងដែរ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា