ជើងខ្លាំងគណិតវិទ្យា-ភាសាអង់គ្លេស គួរជ្រើសរើសជំនាញ ២ នេះនៅសាកលវិទ្យាល័យ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជើងខ្លាំងគណិតវិទ្យា-ភាសាអង់គ្លេស គួរជ្រើសរើសជំនាញ ២ នេះនៅសាកលវិទ្យាល័យ

ជើងខ្លាំងគណិតវិទ្យា-ភាសាអង់គ្លេស គួរជ្រើសរើសជំនាញ ២ នេះនៅសាកលវិទ្យាល័យ

គ្រប់​គ្នា​សុទ្ធ​តែ​មាន​ភាព​ខ្លាំង​រៀង​ៗ​ខ្លួន តួ​យ៉ាង​ដូច​ជា​សិស្សានុសិស្ស​ដែល​បាន​ឆ្លង​កាត់​រយៈពេល ១២ ឆ្នាំ នៃ​ការ​សិក្សា និង​ទើប​បាន​ប្រឡង​បញ្ចប់​បាក់ឌុប​​ពេល​ថ្មីៗ ហើយទទួលបានជោគជ័យនាពេលខាងមុខ ដែល​ពូកែ​ខ្លាំង​លើ​មុខ​វិជ្ជា​គណិតវិទ្យា និង​ភាសា​អង់គ្លេស អាច​ជ្រើស​រៀន​ជំនាញ​ទាំង ២ នេះ​នៅ​សាកលវិទ្យាល័យ។

Advertisement

ទី១. មុខ​ជំនាញ ពាណិជ្ជកម្ម​អេឡិចត្រូនិក

សិស្ស-និស្សិត​ដែល​ចង់​រៀន​មុខ​ជំនាញ​នេះ​ត្រូវ​មាន​ចំណេះ​ដឹង​មូលដ្ឋាន​លើ​មុខ​វិជ្ជា គណិតវិទ្យា និង​ភាសា​អង់គ្លេស។ ត្បិត​ការ​សិក្សា​មាន​រយៈពេល ៤ ឆ្នាំ ស្មើ​និង ១២០ ក្រេឌីត ប៉ុន្តែ​ចំណេះដឹង​ដែល​និស្សិត​ទទួល​បាន​ក្រោយ​បញ្ចប់​ការ​សិក្សា​មាន​ច្រើន​ដូច​ខាង​ក្រោម ៖

  • ផ្សព្វផ្សាយ​តាម​ប្ព័ន្ធ​ឌីជីថល Digital Marketing
  • បច្ចេកទេស​បង្កើត​វេបសាយ Web Design
  • បង្កើត​អាជីវកម្ម​អនឡាយ e-Commerce Startup
  • គ្រប់គ្រង Logistics

សម្រាប់​មុខ​ជំនាញ​នេះ​សិស្ស​និស្សិត​អាច​បម្រើ​ការងារ​ជា​ច្រើន​ដូច​ជា៖

  • តាម​បណ្ដា​ក្រុមហ៊ុន សហគ្រាស​ពាណិជ្ជកម្ម​អេឡិចត្រូនិក ឡូជីស្ទីក និង​ដឹក​ជញ្ជូន
  • ជា​សហគ្រិន​ពាណិជ្ជកម្ម​អេឡិចត្រូនិក និង​ឡូជីស្ទីក
  • ជា​សាស្ត្រាចារ្យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក និង​ឡូជីស្ទីក​នៅ​តាម​គ្រឹះស្ថាន​ឧត្ដមសិក្សា
  • អ្នក​គ្រប់គ្រង​ប្រព័ន្ធ​ពាណិជ្ជកម្ម​អេឡិចត្រូនិក
  • អ្នក​ផ្សព្វផ្សាយ ទីផ្សារ​តាម​ប្រព័ន្ធ​ឌីជីថល
  • សហគ្រិន​អាជីវកម្ម ពាណិជ្ជកម្ម​អេឡិចត្រូនិក Startup

ទី២. មុខ​ជំនាញ ទូរគមនាគមន៍ និង​បណ្ដាញ​កុំព្យូទ័រ

មិន​ខុស​ពី​ជំនាញ​ខាង​លើ សម្រាប់​ជំនាញ​ទូរគមនាគមន៍ និង​បណ្ដាញ​កុំព្យូទ័រ សិស្ស-និស្សិត ត្រូវ​មាន​ចំណេះដឹង​មូលដ្ឋាន​លើ​មុខ​វិជ្ជា គណិតវិទ្យា និង​ភាសា​អង់គ្លេស។ សម្រាប់​ការ​សិក្សា​មាន​រយៈពេល ៤ ឆ្នាំ ស្មើ​និង ១២០ ក្រេឌីត។

ចំណេះ​ដឹង​ដែល​និស្សិត​ទទួល​ក្នុង​រយៈពេល ៤ ឆ្នាំ មាន ៖

  • បញ្ជូន និង​ការពារ​ទិន្នន័យ Data Transmition
  • បច្ចេកវិទ្យា​ទូរស័ព្ទ​ចល័ត Mobile Communication
  • គ្រប់គ្រង​បណ្ដាញ​កុំព្យូទ័រ Network Administratin
  • បច្ចេកវិទ្យា​ពពក Cloud Technology
  • អ៊ីនធើណេត​នៃ​វត្ថុ Internet of Things

សម្រាប់​អង្គភាព ឬមូលដ្ឋាន​ដែល​និស្សិត​ចប់​មុខ​ជំនាញ​អាច​បម្រើ​ការងារ ៖

  • តាម​បណ្ដា​ក្រុមហ៊ុន ស្ថាប័ន​នានា ដែល​ធ្វើ​ប្រតិបត្តិការ ឬ ជំនួញ​លើ​វិស័យ​ទូរគមនាគមន៍ និង​បណ្ដាញ
  • ជា​សហគ្រិន​វិស័យ​ទូរគមនាគមន៍ និង​បណ្ដាញ​តាម​គ្រឹះស្ថាន​ឧត្តម​សិក្សា
  • វិស្វករ​ទូរគមនាគមន៍
  • អ្នក​រចនា និង​គ្រប់គ្រង​បណ្ដាញ​កុំព្យូទ័រ
  • អ្នក​ឯកទេស​សុវត្ថិភាព​ទិន្នន័យ

ប្រភព ៖ ​សៀវភៅ​មគ្គទេសក៍​សម្រាប់​ជ្រើសរើស​គ្រឹះស្ថានសិក្សា និង​មុខ​ជំនាញ​បន្ត​ការ​សិក្សា​នៅ​កម្រិត​ឧត្ដមសិក្សា

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា