ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​ និង​ជួញ​ដូរ​វត្ថុ​បុរាណ​ខ្មែរ​ឱ្យ​កាន់តែ​លម្អិត​ស៊ី​ជម្រៅ។

នា​ថ្ងៃ​ទី ៥ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ខាង​មុខ លោក Matthew Campbell ម្ចាស់​ស្នាដៃ​សៀវភៅ The Man Who stole the gods នឹង​បង្ហាញ​វត្តមាន​នៅ​ឯ​សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន (សសរ) ចាប់​ពី​ម៉ោង ៦ កន្លះ​ល្ងាច​ត​ទៅ ក្នុង​កម្មវិធី​សិក្ខា​សាលា​មួយ​ក្រោម​ប្រធាន​បទ «The Man Who Stole the Gods: A True Story of War, Obsession, and a Global Art Conspiracy» ។ អ្នកសារព័ត៌មាន​ដែល​ទទួល​បាន​ពាន​រង្វាន់ Bloomberg Businessweek រូប​នេះ ​នឹង​ចូលរួម​បកស្រាយ​យ៉ាង​លម្អិត​និង​ស៊ី​ជម្រៅ​អំពី​សាច់​រឿង​នៅ​ពី​ក្រោយ​ការ​លួច​និង​ជួញ​ដូរ​វត្ថុ​បុរាណ​ខ្មែរ។

ជាមួយ​គ្នា បុរស​ដែល​ប្រើ​រយៈពេល​ច្រើន​ឆ្នាំ​ចង​ក្រង​សៀវភៅ The Man Who stole the gods ក៏​នឹង​បង្ហាញ​អំពី​តួនាទី​របស់​អាជីវករ​ជួញ​ដូរ​វត្ថុ​បុរាណ Douglas Latchford ព្រម​ទាំង​លាត​ត្រដាង​នូវ​ការ​ពិត​ពី​វិធី​ដែល​សម្បត្តិ​វត្ថុ​បុរាណ​កម្ពុជា​ត្រូវ​បាន​គេ​លួចចេញទៅកាន់ទីផ្សារសិល្បៈអន្តរជាតិ និងសារមន្ទីរល្បីៗលើពិភពលោក រួមទាំងការរំលេចអំពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការស្វែងរក និងទាមទារយកបេតិកភណ្ឌវប្បធម៌កម្ពុជាត្រឡប់មកវិញ​ផង​ដែរ។

គួរ​បញ្ជាក់​ថា បទ​បង្ហាញ​នឹង​ធ្វើ​ឡើងជា​​ភាសា​អង់គ្លេស។ មហាជន​អាច​ចូលរួម​ចុះឈ្មោះបាន​ដោយ​សេរី (ចំនួន​កៅអី​មាន​កំណត់) ។ ទីតាំង​រៀប​ចំ​នៅ​ច្រក​ចូល​តាម​ផ្លូវ​លេខ ១០៦ (ច្រក​ចូល​ខាង​មុខ​សារមន្ទីរ ស.ស.រ )។ មួយទៀត ជា​ការ​ជូន​ដំណឹង​បន្ថែមពី សសរ ត្បិតថាការចុះឈ្មោះនាពេល​នេះត្រូវបាន​បិទ បុន្តែការអញ្ជើញមកដោយផ្ទាល់នៅតែស្វាគមន៍សម្រាប់អ្នកចូលរួមគ្រប់គ្នា៕

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា