តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​"The Hunger Games" គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​"The Hunger Games" គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​"The Hunger Games" គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New York Fashion Week 2026 ដោយ​កញ្ញា​គ្រង ដើម្បី​ចូល​រួម​សម្ពោធ​រឿងThe Hunger Games: Sunrise on the Reaping នៅ​ចក្រភព​អង់គ្លេស​។

រូបភាព វីដេអូ Mckenna Grace ក្នុង​ឈុត Spring Symphony ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ជុំវិញ​ពិភពលោក ដោយសារ​តែ​ឈុត​នោះ​មាន​ភាព​ស្រដៀង​ទៅ​នឹង poster នៃ​រឿង​តែម្ដង។ មិនតែ​ប៉ុណ្ណោះ​ ប្រេន​ខ្មែរ​មួយ​នេះ ចាប់ផ្ដើម​ត្រូវ​បាន​បណ្ដា​ផេក​ធំៗជាច្រើន មិន​ថា Facebook, Instagram, Tik Tok ,Threat និង X ត្រូវ​បាន​ជន​បរទេស​សរសើរ និង​ដឹង​ថា​ជា​ស្នាដៃ​កូន​ខ្មែរ។

អ្នក​បង្កើត​មាតិកា​ផ្នែក​សម្លៀកបំពាក់​ជាច្រើន​ពិតជា​ភ្ញាក់ផ្អើល​ជាមួយ​ការ​ច្នៃ​ប្រតិដ្ឋ​របស់​កូន​ខ្មែរ នូវ​ស្នាដៃ​ដ៏​វិសេសវិសាល​មួយ​នេះ។ តារា​ស្រី​វ័យ ២០ ឆ្នាំ​រូប​នេះ និង​អ្នក​រៀប​ចំ​ស្ទីល៍​ផ្ទាល់​ខ្លួន​របស់​នាង គឺ Molly Dickson បាន​ធ្វើ​ឲ្យ​ការ​បង្ហាញ​ខ្លួន​លើក​នេះ យ៉ាង​ល្អ​ឥត​ខ្ចោះ​តែម្ដង។

បើ​និយាយ​ពី​ទំព័រ​បណ្ដាញ​សង្គម, ទស្សនាវដ្ដី ធំ​ៗ​និយាយ​ពី Fashion សុទ្ធតែ​បាន​ចុះផ្សាយ ដោយ Fashioncanada បាន​បរិយាយ​ថា ” គ្មាន​អ្វី​អាច​ប្រៀប​បាន​នឹង​ឈុត​សម្លៀកបំពាក់​ដែល​ត្រូវ​នឹង​ប្រធាន​បទ​នោះ​ទេ។ @mckennagraceful បាន​ស្លៀក​ឈុត​មួយ​ពី​បណ្ដុំ​ម៉ូដ Le Jardin des Rêves របស់ @almee.lii ដែល​មាន​ការ​ប៉ាក់​យ៉ាងល្អិតល្អន់ ក្នុង​ឱកាស​នៃ​ការ​ចាក់​បញ្ចាំង​លើក​ដំបូង​នៅ​ទីក្រុង​ឡុងដ៍ នៃ​រឿង The Hunger Games: Sunrise on the Reaping។

ចំណែក Galafr ដែល​មាន follower ជាង ២ លាន​នាក់ បាន​ដាក់ Caption ថា តារាសម្តែង McKenna Grace បានបង្ហាញវត្តមានយ៉ាងទាក់ទាញភ្នែកនៅក្នុងពិធីសម្ពោធរឿង “The Hunger Games: Sunrise on the Reaping” នៅ​ទីក្រុង​ឡុងដ៍ ដោយនាងបានស្លៀកឈុតរ៉ូបដ៏ស្រស់ស្អាតអស្ចារ្យពីម៉ាក Almée Couture។

រីឯ Cosmopolitan France បាន​រ៉ាយរ៉ាប់​ថា នៅក្នុងពិធីសម្ពោធរឿងTheHungerGames: Sunrise on the Reaping” នៅទីក្រុងឡុងដ៍ តារាសម្តែង Mckenna Grace បានធ្វើ​ឲ្យ​អ្នក​ទស្សនា​ចាប់​អារម្មណ៍​យ៉ាងខ្លាំង តាមរយៈការស្លៀកឈុតរ៉ូបពីម៉ាក Almée Couture ដែល​មាន​លក្ខណៈ​ដូចគ្នា​បេះបិទ​ទៅ​នឹង​រូបភាព​នៅ​លើ​ផ្ទាំង​ផ្សព្វផ្សាយ (poster) នៃភាពយន្តនេះ រាប់ចាប់ពីព័ត៌មានលម្អិតតូចៗបំផុត ដូចជា​ផ្ទៃមេឃពណ៌ខៀវលាយប្រាក់ ជួរភ្នំពណ៌ស្វាយ វាលស្មៅបៃតងស្រស់ និង​ការ​តុបតែង​លម្អ​ដោយ​ផ្កា ដែល​មាន​រូបរាង​លេចធ្លោ​ចេញ​មកក្រៅ (3D)។

នៅ​មាន​អត្ថបទ​ជាច្រើន​ទៀត​ដែល​បាន​ចុះផ្សាយ​ពី​ឈុត Spring Symphony របស់ ALmée Couture សុទ្ធតែ​បង្ហាញ​ពី​ការ​ច្នៃ​ប្រតិដ្ឋ​ដ៏​អស្ចារ្យ ដែល​កូន​ខ្មែរ​មាន​គំនិត​មុត​ស្រួច​ក្នុង​ការ​ស្រាវជ្រាវ ដើម្បី design លើ​សម្លៀកបំពាក់។

ឈុត Spring Symphony របស់ ALmée ​នេះ ​មាន​ស្ថាបនិក​ជា​កូន​ខ្មែរ និង​ទីតាំង​នៅ​រាជ​ធានី​ភ្នំពេញ ​ប្រទេស​កម្ពុជា​ផ្ទាល់​តែ​ម្ដង។ ជា​ប្រេន​ប្រណីត​មួយ​ដែល​បង្កើត​ឡើង​ដើម្បី​បង្ហាញ​ស្នាដៃ​លើ​ឆាក​អន្តរជាតិ​ផ្ទាល់​តែ​ម្ដង ​ជាមួយ​ការ​រចនា​ប្លែក ស្អាត ​និង​ទាន់​សម័យ​មែនទែន។ កាល​ពី​កន្លង​ទៅ​ថ្មី​ៗ​នេះ តារា​សម្ដែង​ចិន ​Yang Mi , Gulinazha និង Fiona Sit ក៏​ធ្លាប់​ស្លៀក​ឈុត​របស់​ប្រេន ​Almée ​នេះ​ផង​ដែរ ​ហើយ​ក៏​ទទួល​បាន​ការ​សរសើរ​ថា​ស្អាត ​គ្មាន​ទាស់​ភ្នែក​ដូច​គ្នា​។

ភាព​ជោគជ័យ​ជាមួយ​តារា​អាស៊ី​មិន​បាន​ប៉ុន្មាន​ផង ក៏​ស្រាប់​តែ​មាន​រូបភាព​តារា​សម្ដែង​អាមេរិក​ប្រើប្រាស់​សម្លៀក​បំពាក់​ Almée ​នេះ​ចូល​រួម​កម្មវិធី​នៅ​អង់គ្លេស​ទៀត​ កាន់តែ​បង្ហាញ​ឲ្យ​ឃើញ​ថា ជោគជ័យ​នៃ Brand ​កម្ពុជា​យើង ព្រោះ​ត្រូវ​បាន​តារា​អន្តរជាតិ​លំដាប់​កំពូល​ៗ​ចាប់​អារម្មណ៍។ ​អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ Almée ក៏​តែងតែ​ឆ្លៀត​បន្ថែម​ពី​ការ​រួមបញ្ចូល​បេតិកភណ្ឌ​វប្បធម៌​កម្ពុជា ជាមួយ​នឹង​ម៉ូដ​អន្តរជាតិ​សម័យ​ទំនើប​ផង​ដែរ៕

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា