មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរជន​ដ៏​សំខាន់​មួយ​អង្គ ដែល​បាន​ផ្ដួចផ្ដើម​គំនិត​បង្កើត​អង្គការ​អន្តរជាតិ ហ្វ្រង់កូហ្វូនី ជាមួយ​ស្ថាបនិក​ឆ្នើម ៣ រូបផ្សេង​ទៀត។

«បិតា​ស្ថាបនិក» ដែល​បាន​រួម​គ្នា​បង្កើត​អង្គការ​អន្តរជាតិ «ហ្វ្រង់កូហ្វូនី» រួមមាន៖

  • លោក Léopold Sédar Senghor អតីត​ប្រធានាធិបតី​សេនេហ្កាល
  • លោក Habib Bourguiba អតីត​ប្រធានាធិបតី​ទុយនីស៊ី
  • លោក Hamani Diori អតីតប្រធានាធិបតីនីហ្សេ
  • ​ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ

ការ​បង្កើត​ឱ្យ​មាន​អង្គការ​អន្តរជាតិ​នេះ​ឡើង គឺ​ជា​ការ​ធ្វើ​សហប្រតិបត្តិការ ខាង​ផ្នែក​ភាសា និង​វប្បធម៌ ដោយ​យក​ភាសា​បារាំង ដើម្បី​ពង្រឹង​នូវ​ភាព​ចម្រុះ​នៃ​វប្បធម៌​របស់​ប្រទេស​នានា​ដែល​ប្រើ​ភាសា​បារាំង​ដូច​គ្នា។

អង្គការ​អន្តរជាតិ ហ្វ្រង់កូហ្វូនី ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ថ្ងៃ ២០ ខែមីនា ឆ្នាំ ១៩៧០។ បច្ចុប្បន្ន អង្គការអន្តរ​ជាតិ ហ្វ្រង់កូហ្វូនី មានសមាជិកជារដ្ឋ និងរដ្ឋាភិបាល ៩០ ក្នុងនោះមានរដ្ឋ ៥៣ ជាសមា​ជិកពេញសិទ្ធិ ហើយរដ្ឋ ៥ ជាសមាជិកបម្រុង និងរដ្ឋ ៣២ ជាសមាជិកសង្កេតការណ៍៕

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា