បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
  • ព័ត៌មានទូទៅ
  • សេដ្ឋកិច្ច
  • អប់រំ
  • កីឡា
  • កម្សាន្ត
  • អរិយធម៌ខ្មែរ
  • Politico 360
  • One-Minute
  • សច្ចធម៌ប្រវត្តិសាស្ត្រ
  • វឌ្ឍនភាពកម្ពុជា
  • អំពីក្រុមហ៊ុន
APSARA Media Services Light Logo
មាលា និង Sydney ទៅថតរូបនៅភ្នំទឹកធំ ផ្អើលអ្នកស្រុកភូមិចោលរោមមើលឈូឆរ

មាលា និង Sydney ទៅថតរូបនៅភ្នំទឹកធំ ផ្អើលអ្នកស្រុកភូមិចោលរោមមើលឈូឆរ

តារា​ស្រី​កំពុង​ល្បី Mélia Constantin និង​មិត្ត​សម្លាញ់កញ្ញា Sydney Marith បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​រួម​ខេត្ត​មួយ ដើម្បី​ថត​រូប​ជាមួយ conceptលើ​ទូក សម្រាប់​ប្រម៉ូត​ឲ្យ​ផលិតផល។ ការ​ថត​នោះ​ធ្វើ​ឡើង​នៅ​ភ្នំ​ទឹក​ធំ ខេត្ត​កំពត របស់​ប្រទេស​កម្ពុជា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន។

ការ​ទៅ​ថត​របស់ Mélia Constantin និង​កញ្ញា Sydney Marith ធ្វើឲ្យ​អ្នក​ស្រុក​អ្នក​ភូមិ​ទៅ​ចោមរោម​មើល​ច្រើន​ឈូឆរ។ មនុស្ស​ម្នា​បាន​ទៅ​មើល មាលា និង ក្រុម​ការងារ​ថត​ជិះ​ទូក​ថត​យ៉ាង​សប្បាយ​រីករាយ ហើយ​មាន​អ្នក​ខ្លះ​លើក​ទូរស័ព្ទ​ផ្ទាល់ខ្លួន​មក​ថត​រូប​នាង​ផង​ដែរ។ សម្រស់​កូន​ខ្មែរ​កាត់​បារាំង Mélia និង​កូន​ខ្មែរ​កាត់​អាមេរិក Sydney បាន​ធ្វើឲ្យ​អ្នក​ស្រុក​មិន​អាច​ដក​ភ្នែក​ចេញ​ពី​អ្នក​ទាំង ២ បាន​ឡើយ។

តួឯក​ស្រី​រឿង «កំហឹងធ្មប់» និង Miss Planet Cambodia 2025 ទទួល​បាន​ស្វាគមន៍​យ៉ាង​រាក់ទាក់​ពី​សំណាក់​អ្នក​ភូមិ​ម្ដុំ​ភ្នំ​ទឹក​ធំ។ ពួកគេ​ក៏​បង្ហាញ​រូបភាព​ដែល​ថត​រូប​នាង​ជាមួយ​ក្រុម​ការងារ​ដែរ រហូត​ផ្ទុះ​សំណើច​ក្អាកក្អាយ មើល​ទៅ​ពិតជា​ស្រស់ស្រាយ រួសរាយ​ញញឹម​រាក់ទាក់​គ្នា ដូច​អ្នក​ស្គាល់​គ្នា​ជា​យូរ​មក​ហើយ។

វីដេអូ​របស់ មាលា បាន​បង្ហាញ​ឲ្យ​ឃើញ​ថា នាង​បាន​បបួល​ក្មេង​ៗ​ក្នុង​ភូមិ រួម​ជាមួយ​អ្នក​រួម​ការងារ​ជិះ​ទូក​លេង​កម្សាន្ត ព្រម​ទាំង​លេង challenge Aura farming។ ទាំង​ចាស់​ទាំង​ក្មេង​បាន​ថត​រូប​ជាមួយ​នាង​ដោយ​ទឹកមុខ​ញញឹមញញែម​ពេញ​ចិត្ត​ពេញ​ថ្លើម​ខ្លាំង ចំពោះ​ការ​ស្វាគមន៍។

គួរ​បញ្ជាក់​ផង​ដែរ​ថា ភ្នំទឹកធំ ជាតំបន់ធម្មជាតិដ៏ស្រស់បំព្រងមួយកន្លែងដែលមានទីតាំងស្ថិតនៅលើ ​ភូមិអន្លង់ថ្ងាន់ ឃុំឬស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត មានចម្ងាយប្រហែល ៤៦ គីឡូម៉ែត្រពីទីរួមខេត្ត៕

រូបភាព៖ Mélia Constantin

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា