ឈុតដ៏លេចធ្លោរបស់បងប្អូនស្រីក្នុងគ្រួសារ Kardashian – Jenner នៅ Met Gala 2026 | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឈុតដ៏លេចធ្លោរបស់បងប្អូនស្រីក្នុងគ្រួសារ Kardashian – Jenner នៅ Met Gala 2026

ឈុតដ៏លេចធ្លោរបស់បងប្អូនស្រីក្នុងគ្រួសារ Kardashian – Jenner នៅ Met Gala 2026

កម្មវិធី Met Gala 2026 បានត្រឡប់មកវិញម្តងទៀត ជាមួយនឹងប្រធានបទ Costume Art ដែលជំរុញឱ្យអ្នកចូលរួមទាំងអស់បង្ហាញនូវម៉ូដសម្លៀកបំពាក់ក្នុងទម្រង់ជាសិល្បៈ។ ដូច្នេះហើយ តារាស្រីក្នុងត្រកូល Kardashian – Jenner មិនថា Kris Kardashian ដែលជាម្ដាយ និងបងប្អូនស្រី Kim Kardashian, Kendall Jenner និង Kylie Jenner ឡើយ គឺមិនរំលងក្នុងការបង្ហាញ Outfits ដ៏លេចធ្លោតាមស្ទីលផ្ទាល់ខ្លួននោះទេ។

Advertisement

Kris Kardashian

ចាប់ផ្តើមជាមួយ Kris Kardashian ដែលបង្ហាញខ្លួនក្នុងឈុតពីម៉ាក Dolce&Gabbana ជាមួយស្ទីល Kaftan ដែលជាឈុតគ្របដណ្តប់ខ្លួនវែងរលុង បញ្ចេញពន្លឺរាល់ការធ្វើចលនាជាមួយនឹងការប៉ាក់អង្កាំពណ៌ទឹកក្រូច លាយជាមួយនឹងឈុតពណ៌ស និងក្បូរក្បាច់ប៉ាក់យ៉ាងល្អិតល្អន់។

Kim Kardashian

បន្តមកទៀតគឺ Kim Kardashian ដែលបានទាក់ទាញរាល់ខ្សែភ្នែកជាមួយនឹងឈុតដ៏ទំនើបចម្លែកពីម៉ាក Allen Jones។ វាគឺជាឈុតប្រភេទ Body Suit ធ្វើពីលោហៈ Metallic ពណ៌ទឹកក្រូច ភ្លឺចែងចាំង បង្ហាញរាងនិងដងខ្លួនយ៉ាងច្បាស់លាស់ ប្រៀបដូចជារូបចម្លាក់។

Kendall Jenner

ចំណែកឯ Kendall Jenner បានបង្ហាញខ្លួនក្នុងឈុតកាត់ពិសេសពីម៉ាក GAP ដែលត្រូវបានរចនាឡើងវិញដោយលោក Zac Posen។ រ៉ូបពណ៌គ្រីមរឹបរាងវាលស្មាជាមួយបច្ចេកទេសចាប់ម៉ូដនៅផ្នែកខាងក្រោមយ៉ាងស្រស់ស្អាតជួយឱ្យ Outfit មួយនេះមើលទៅឆើតឆាយបែប Old Hollywood ប៉ុន្តែនៅតែរក្សាភាពសាមញ្ញ ឬ Minimal បែបអាមេរិកបានយ៉ាងល្អឥតខ្ចោះ។

Kylie Jenner

បិទបញ្ចប់ជាមួយ Kylie Jenner ក្នុងឈុតពីម៉ាក Schiaparelli ដែលបានយកសិល្បៈនៃរូបរាងកាយមកធ្វើជាស្នូលនៃរចនា។ អាវពណ៌សាច់ដែលរំលេចរូបរាងឱ្យមើលទៅដូចជារូបចម្លាក់ បូករួមជាមួយសំពត់ប៉ាក់អង្កាំ និងការចាប់ផ្នត់សំពត់យ៉ាងផ្ចិតផ្ចង់។ Outfit មួយនេះបានឆ្លុះបញ្ចាំងពីប្រធានបទ ‘Costume Art’ យ៉ាងស្រួចស្រាល់បំផុត ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា