Michelle Chen តួ សៀវ ឡុងនី ក្នុងរឿង «ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍» ឆ្នាំ ២០១៤  ជ្រើយីហោកូនខ្មែរ ALmée Couture | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Michelle Chen តួ សៀវ ឡុងនី ក្នុងរឿង «ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍» ឆ្នាំ ២០១៤  ជ្រើយីហោកូនខ្មែរ ALmée Couture

Michelle Chen តួ សៀវ ឡុងនី ក្នុងរឿង «ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍» ឆ្នាំ ២០១៤  ជ្រើយីហោកូនខ្មែរ ALmée Couture

ពិតជា​គួរឲ្យ​ភ្ញាក់ផ្អើល​ដែល​តារា​ចិន​ដ៏​ល្បី Michelle Chen ឬ​មហាជន​ខ្មែរ​ស្គាល់​ថា​ជា​តួ​ស្រី សៀវ ឡុងនី បាន​ជ្រើសរើស​ឈុត​សម្លៀកបំពាក់​របស់​យីហោ​កូនខ្មែរ ដ៏​ល្បី ALmée Couture ដើម្បី​គ្រង​ចូលរួម​កម្មវិធី​ដ៏​សំខាន់​​មួយ។

Michelle Chen ស្លៀក​ឈុត​មួយ​ពី​បណ្តុំម៉ូដរដូវផ្ការីក/រដូវ​ក្តៅ ឆ្នាំ ២០២៧ របស់ ALmée Couture ដែល​មាន​ចំណង​ជើង​ថា “The Art of Remembering” នៅក្នុងកម្មវិធី Figaro Fashion Gala។ តួឯក​ស្រី​ចិន​ដ៏​ល្បី​វ័យ ៤៣ ឆ្នាំ​រូប​នេះ មាន​សម្រស់​ដ៏​លេចធ្លោ ពេល​ជ្រើស​ឈុត​ពណ៌​មាស​ដ៏​ប្រណីត។

អ្នក​គាំទ្រ​នៅ​កម្ពុជា​ជាច្រើន ធ្លាប់តែ​បាន​ទស្សនា​រឿង​ដែល​អ្នកនាង​សម្ដែង ពេលនេះ​តួឯក​ស្រី​រឿង “The Romance of the Condor Heroes” ឆ្នាំ ២០១៤ បាន​ធ្វើឲ្យ​អ្នក​គាំទ្រ​នៅ​ខ្មែរ​ភ្ញាក់ផ្អើល​ជាមួយ​រូប​ភាព​ថ្មី​ក្នុង​ឈុត ALmée Couture។

បើ​ក្រឡេក​ទៅ​មើល​រូបភាព​នៅ​លើ​បណ្ដាញ​សង្គម Instagram របស់ Michelle Chen អ្នកនាង​បាន​បង្ហោះ​រូបភាព​ជាច្រើន​ក្នុង​នោះ តួឯក​ស្រី​រូបនេះ​មាន​ថត​ជាមួយ តារា​ស្រី Carman Lee ជា​តួ សៀវ ឡុងនី ឆ្នាំ ១៩៩៥ ថែម​ទៀត​ផង។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពីថ្ងៃ ៩ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ នេះ​​តារា​ស្រី​ចិន Sun Yi ក៏​បាន​រើស​យក​ឈុត​របស់ ALmée សម្រាប់​ចូលរួម​កម្មវិធី W Gala ឆ្នាំ ២០២៦។ នា​រាត្រី W Gala Sun Yi ត្រូវ​បាន​គេ​បរិយាយ​ថា “នាងមើលទៅដូចជា​ព្រះនាង​ព្រៃដែល​បាន​ដើរចេញមក​ពី​ក្នុង​ព្រៃ​យ៉ាងពិតៗ—ពិតជាស្រស់​ស្អាតខ្លាំងណាស់​”៕

រូបភាព៖ ALmée Couture

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា