ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី" | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី"

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី"

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុង​ទំនៀមទម្លាប់​ប្រពៃណី និង​អាពាហ៍ពិពាហ៍​ខ្មែរ” ដែលនឹងប្រព្រឹត្តិទៅនៅពេលឆាប់ៗខាងមុខនេះ។

សិក្ខាសាលា​នោះ​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ ៦ ខែ​តុលា ឆ្នាំ ២០២៦ នៅ​វេលា​ម៉ោង ១ រសៀល នៅ​សាល​អង្គរវត្ត ទី​ស្ដីការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។ សម្រាប់​មហាជន​ដែល​មាន​បំណង​ស្វែង​យល់​បន្ថែម​ពី​វិស័យ​នេះ ព្រម​ទាំង​អ្នក​ដែល​ប្រកប​អាជីវកម្ម​លើ​វិស័យ​សម្អាងការ អ្នក​ច្នៃ​ម៉ូដ​សម្លៀកបំពាក់ អ្នក​ផលិត​មាតិកា និង​អ្នក​ដែល​ប្រប​មុខ​របរ​ពាក់ព័ន្ធ និង​ប្រហាក់ប្រហែល អាច​ចុះឈ្មោះ​ចូលរៀន​ឲ្យ​បាន​មុន​ថ្ងៃ ៣០ ខែ​កញ្ញា ឆ្នាំ ២០២៦។

គោល​បំណង​ក្នុង​ការ​រៀបចំ​សិក្ខាសាលា​តម្រង់​ទិញ​នេះ គឺ​ដើម្បី​បញ្ជ្រាប​ការ​យល់​ដឹង​ពី​ស្បៃ​ខ្មែរ និង​របៀបរបប​ប្រើប្រាស់​នៅ​ក្នុង​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​ដ៏​ផូរផង់ ឧត្ដុង្គឧត្ដម និង​ប្រកប​ដោយ​សេចក្ដី​ថ្លៃថ្នូរ​របស់​ខ្មែរ​យើង និង​របៀបរបប​ប្រើប្រាស់​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​ខ្មែរ អត្តសញ្ញាណ​ជាតិ ដែល​យើង​ត្រូវតែ​រួម​គ្នា​លើក​តម្កើង ថែរក្សា អភិរក្ស និង​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមថ្លែងអំណរគុណចំពោះទឹកចិត្តស្រឡាញ់ ថែរក្សា ការពារមរតកវប្បធម៌ ពីសំណាក់សាធារណជនទាំងអស់៕

រូបភាព៖ Jenna Norodom និង Soriya Norodom

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា