ក្រសួង​ទេសចរណ៍រៀបចំការប្រកួតថតវីដេអូ​សមរាត្រី ដោយប្រើទូរស័ព្ទ អមដោយប្រាក់រង្វាន់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួង​ទេសចរណ៍រៀបចំការប្រកួតថតវីដេអូ​សមរាត្រី ដោយប្រើទូរស័ព្ទ អមដោយប្រាក់រង្វាន់

ក្រសួង​ទេសចរណ៍រៀបចំការប្រកួតថតវីដេអូ​សមរាត្រី ដោយប្រើទូរស័ព្ទ អមដោយប្រាក់រង្វាន់

ក្រសួង​ទេសចរណ៍​ប្រកាស​រៀប​ចំ​ការ​ប្រកួត​ប្រជែង​ថត​វីដេអូ​ អំពី​ព្រឹត្តិការណ៍​សមរាត្រី​ អង្គរ (Equinox Angkor) ក្រោម​ប្រធាន​បទ «អច្ឆរិយ​អង្គរ» ដោយ​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ ជាមួយ​ប្រាប់​រង្វាន់​ចាប់​ពី ៦០ ម៉ឺន ដល់ ២លាន​រៀល។

Advertisement

ដូច​ដែល​សាធារណជន​បាន​ជ្រាប បាតុភូត​កម្រ​ដែល​កើត​មាន​តែ ២ ដង ក្នុង ១ឆ្នាំ នៅ​កម្ពុជា ពោល​គឺ សមរាត្រី អង្គរ ខេត្ត​សៀមរាប។ ជា​រៀងរាល់​ឆ្នាំ នៅ​ចុង​ខែ​មីនា ចាប់​ពី​ថ្ងៃ​ទី ២១ ដល់ ២៣ នឹង​មាន​បាតុភូត​ដ៏​អស្ចារ្យ​ដែល​ព្រះ​អាទិត្យ នឹង​រះ​ឡើង​នៅ​ចំ​កំពូល​កណ្ដាល​នៃ​ប្រាសាទ​អង្គរវត្ត ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ទាំង​ជាតិ​និង​អន្តរជាតិ​មក​ទស្សនា​យ៉ាង​ច្រើន​កុះករ។ ជាមួយ​គ្នា ដើម្បី​ជំរុញ និង​ផ្សព្វផ្សាយ ឱ្យ​កាន់​តែ​ទូលំទូលាយ ក្រសួង​បាន​រៀប​ចំ​ការ​ប្រកួត​ថត​វីដេអូ ដោយ​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ អំពី​ព្រឹត្តិការណ៍ សមរាត្រី អង្គរ អម​ដោយ​ប្រាក់​រង្វាន់យ៉ាងច្រើន។

ខាង​ក្រោម​នេះ​ជា​លក្ខខណ្ឌ​នៃ​ការ​ចូល​រួម​ប្រកួត៖

  • ការ​ប្រកួត​ត្រូវ​ប្រើ​ទូរស័ព្ទ​ដៃ និង​ថត​ដោយ​ផ្ទាល់
  • ការ​ប្រកួត​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ២១ ដល់ ២២ ខែ មីនា ឆ្នាំ ២០២៦ (វីដេអូ ដាក់​ប្រកួត ត្រូវ​មាន​រយៈពេល ចន្លោះ​ពី ១៖៣០នាទី ទៅ ២នាទី)
  • រយៈពេល​នៃ​ការ​ទទួល​វីដេអូ ចាប់​ពី​ថ្ងៃ​ទី ២៣ ដល់ ២៤ ខែ មីនា ឆ្នាំ ២០២៦

សម្រាប់​ជយលាភី ៥ នាក់​នឹង​ទទួល​បាន​ប្រាក់​រង្វាន់៖ លេខ១ ទទួល​បាន ២លាន​រៀល , លេខ២ ទទួល​បាន ១.៥លាន​រៀល , លេខ៣ ទទួល​បាន ១លាន​រៀល , លេខ៤ ទទួល​បាន ៨០ម៉ឺន​រៀល និង​លេខ​៥ ទទួល​បាន ៦០ម៉ឺន​រៀល។

សូម​ធ្វើ​ការ​ស្កេន​តាម QR ខាង​ក្រោម​ដើម្បី​ចូល​រួម​ប្រកួត​ប្រជែង៖

រូបភាព ៖ ផ្ដល់ឲ្យដោយ មាស

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា