​សិស្ស​ជាប់​បាក់ឌុប មិន​ទាន់​ចង់​បំពេញ «កាតព្វកិច្ច​យោធា» ក្រសួង​អនុញ្ញាត​ឱ្យ​ពន្យារពេល ៤ ឆ្នាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
​សិស្ស​ជាប់​បាក់ឌុប មិន​ទាន់​ចង់​បំពេញ «កាតព្វកិច្ច​យោធា» ក្រសួង​អនុញ្ញាត​ឱ្យ​ពន្យារពេល ៤ ឆ្នាំ

​សិស្ស​ជាប់​បាក់ឌុប មិន​ទាន់​ចង់​បំពេញ «កាតព្វកិច្ច​យោធា» ក្រសួង​អនុញ្ញាត​ឱ្យ​ពន្យារពេល ៤ ឆ្នាំ

ដំណឹង​ល្អ​! សម្រាប់​សិស្សានុសិស្ស (ភេទ​ប្រុស) ទើប​ប្រឡង​ចប់​បាក់ឌុប (ទី១២) ដែល​ជាប់​កាតព្វកិច្ច​យោធា​ ប៉ុន្តែ​ចង់​រៀន​មហាវិទ្យាល័យ​ឱ្យ​ចប់​សិន ពេល​នេះ​ក្រសួង​អនុញ្ញាត​ឱ្យ​ពន្យារពេល​បាន​រយៈពេល ៤ ឆ្នាំ។

យោង​តាម​អនុក្រឹត្យ​ស្ដី​ពី​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​កាតព្វកិច្ច​យោធា​រាជរដ្ឋាភិបាល ត្រង់​ជំពូក​ទី៣ លក្ខខណ្ឌ​និង​បែប​បទ​នៃ​ក​ពន្យារពេល មាត្រា១១ បាន​ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ជា​សិស្ស-និស្សិត ដែល​កំពុង​សិក្សា ឬ​ជនអន្តោប្រវេសន៍​ការងារ ឬ​មន្ត្រី​រាជការ​ដែល​កំពុង​បំពេញ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស អាច​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​ពន្យារពេល ១ ឆ្នាំ​ម្ដង (ចំនួន ៤ ឆ្នាំ)។ ដោយ​ឡែក រយៈពេល​នៃ​ការ​ពន្យារពេល ត្រូវ​បូក​បន្ថែម​ទៅ​លើ​អាយុ​ដែល​ត្រូវ​បំពេញ​កាតព្វកិច្ច​យោធា។

ជាមួយ​គ្នា ការ​ដាក់​ពាក្យ​សុំ​ពន្យារពេល​ត្រូវ​មាន​ការ​បញ្ជាក់​មូល​ហេតុ​និង​មាន​ការ​បញ្ជាក់​ពី​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច។ ចំពោះ​ការ​សម្រេច​អនុញ្ញាត ត្រូវ​មាន​ការ​សម្រេច​ផ្លូវ​ការ​ពី​គណៈកម្មការ​ជាតិ​កាតព្វកិច្ច​យោធា ក្នុង​រយៈពេល ៣០ ថ្ងៃ (នៃ​ថ្ងៃ​ធ្វើការ) ក្រោយ​ទទួល​ពាក្យ​របស់​សាមី​ខ្លួន។ គួរ​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​ពលរដ្ឋ​ខ្មែរ ដែល​ជា​ភេទ​បុរស មាន​អាយុ​ចាប់​ពី ១៨ ដល់ ២៥ ឆ្នាំ ត្រូវ​ចូល​រួម​បំពេញ​កាតព្វកិច្ច​យោធា ក្នុង​រយៈពេល ២៤ ខែ (២ឆ្នាំ) ៕

អនុក្រឹត្យ ស្តីពី ការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ៖ https://www.facebook.com/share/p/1D8Mhm4SHY/

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា