Miss Cambodia 2024 ឡូយ ច័ន្ទរស្មី បង្ហាញខ្លួនក្នុងឈុតស្បៃ ថត Pre-Wedding ត្រៀមចូលរោងការឆាប់ៗ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Miss Cambodia 2024 ឡូយ ច័ន្ទរស្មី បង្ហាញខ្លួនក្នុងឈុតស្បៃ ថត Pre-Wedding ត្រៀមចូលរោងការឆាប់ៗ

Miss Cambodia 2024 ឡូយ ច័ន្ទរស្មី បង្ហាញខ្លួនក្នុងឈុតស្បៃ ថត Pre-Wedding ត្រៀមចូលរោងការឆាប់ៗ

ឡូយ ច័ន្ទរស្មី Miss Cambodia 2024 ជា​បវរកញ្ញា​ខ្មែរ ដែល​ចប់​ការ​តំណាង​ជាតិ​លើ​ឆាក​អន្តរជាតិហើយ​ មិន​បាន​ផ្ដោត​សំខាន់​លើ​ការងារ​សិល្បៈ។ នោះ​ក៏​ព្រោះ​តែ​នាង​មាន​សមត្ថភាព ចំណេះដឹង​ផ្នែក​ដទៃ​ខ្លាំង ដូចនេះ​ហើយ​ទើប​ងាក​ទៅ​បម្រើ​ការងារ​ឯកជន ដូច​ពី​មុន​ការ​ជាប់​ជា Miss Cambodia 2024។

Advertisement

មិន​ត្រឹម​មិន​សូវ​ប្រឡូក​ក្នុង​ការងារ​សិល្បៈ​ឡើយ ហើយ​ថែម​ទាំង​ជា​បវរកញ្ញា​វ័យ​ក្មេង​ដែល​ឆាប់​រៀប​អាពាហ៍ពិពាហ៍។ Miss Cambodia 2024 ឆ្នាំ​នេះ​មាន​វ័យ ២៦ ​ឆ្នាំ​ប៉ុណ្ណោះ ហើយ​ក៏​កំពុង​ត្រៀម​ខ្លួន​ក្លាយ​ជា​ភរិយា​ដ៏​ល្អ​រូប​មួយ ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។ ដោយ​ថ្មី​ៗនេះ​កញ្ញា រស្មី បាន​បង្ហាញ​រូបភាព Pre-Wedding ជាមួយ​បុរស​ក្រៅ​សិល្បៈ​ឈ្មោះ ឧត្តម។

ក្នុង​ឈុត​សម្លៀកបំពាក់ Pre-Wedding ជាច្រើន​សន្លឹក ច្រើន​ម៉ូដ​សម្លៀកបំពាក់​របស់ ឡូយ ច័ន្ទរស្មី ​ឈុត​ស្បៃ ដែលSecretary General of Indonesia-Cambodia Alumni ពិត​ជា​ស្រស់​ស្អាត និង​ឆ្លុះបញ្ចាំង​ពី​សម្បត្តិ​វប្បធម៌​ខ្មែរ​ដែល​មាន​តាំងពី​ដូនតា។ ជាក់ស្ដែង​បើ​ពិនិត្យ​ឲ្យ​ច្បាស់​ពី ឈុត​របស់​ឡូយ ច័ន្ទរស្មី យក​លំនាំ​តាម​ឈុត​របស់​សម្ដេច​ព្រះ​មហាក្សត្រី នរោត្ដម មុនិនាថ សីហនុ។

ឡូយ ច័ន្ទរស្មី ការ​ប្រើប្រាស់​ស្បៃ​ស្ដើង​ៗ មាន​ប៉ាក់​ឌិន​យ៉ាង​ប្រណីត។ ឈុត​នាង​មាន​ស្បៃ រុំ​លើ​ខ្លួន​​ដែល​ព័ទ្ធ​ឆៀង​លើ​ខ្លួន​ពី​ស្ដាំ​គង​លើ​ស្មា​ឆ្វេង រួច​ទម្លាក់​ចុះ​មក​ត្រឹម​កណ្ដាល​ភ្លៅ។ មាន​ប្រភេទ​ខ្សែ​ឆៀង មាន​ដូចជា​ផ្កា​ដូង​សំបុក​អង្ក្រង​កន្ទុយ​កណ្ដុរ​សង្វាក់​ស្វាន​ឆ្អឹង​ពស់​ច្រវាក់​ឆាប។ ចំណែក​សំពត់ គឺ​ជា​សំពត់​សម្លុយ។ រី​ឯ​គ្រឿង​អលង្ការ​វិញ​មាន​ខ្សែក ឬ​ជី និង​មាន​ពាក់​ឆៀង​ចំហៀង​ពី​លើ​ស្បៃ ព្រម​ទាំង​កន្លាស់ចាបទាំងគ្រាប់។ ប្រភេទ​គ្រឿងអលង្ការ​បំពាក់​តាម​ដៃ​មាន​ឈ្មោះ​ថា បាន​ផាប់​គឺ​មាន​តែ​ខាង​ស្ដាំ​តែ​ប៉ុណ្ណោះ ហើយ​គ្រឿង​ពាក់​ក​ដៃ​មាន​ទាំង២ គឺ​រាប់​ពី​ទៅ​លើ​មាន​ដូចជា​ស្លឹក​ទេស ឬ​សន្លឹក​ទេស, ចិញ្ជៀន​ក្រង ឬ​វែន​ក្រង, ក្រវិលដៃ កន្ទ្រុំ២ជុំ និង​កង​រាក់។ រីឯ​គ្រឿង​ពាក់​លើក​ជើង​មាន​ដូចជា កង​ជើង ឬ​កង​ទង​ឈូក, ក្រវិល​ជើង ឬ​ក្រវិល​ទ្រ​កង។

គួរ​បញ្ជាក់​ផង​ដែរ​ថា ស្បៃ​ជា​អត្តសញ្ញាណ​ខ្មែរ នៅ​តែ​ស្ថិតស្ថេរ​តាំង​ពី​អតីតកាល សម័យ​នគរភ្នំ មក​ដល់​បច្ចុប្បន្ន។ សម្រស់​នារី​ខ្មែរ និង​វប្បធម៌​នៅ​តែ​មាន​តម្លៃ​មិន​ចេះ​រលាយ។ ស្បៃ​ជា​អត្តសញ្ញាណ​ជាតិ ជា​មរតក​សិល្បៈ​ដែល​បន្ត​វេន​ពី​ដូនតា និង​ជា​មោទនភាព​របស់​ជាតិ។ ការ​គ្រង​ស្បៃ​ក្នុង​ពិធី​ផ្សេង​ៗ ត្រូវ​បាន​គេ​ជឿ​ថា​ជា​នាំ​មក​នូវ​ភាព​ត្រជាក់ត្រជំ និង​រុងរឿង៕

រូបភាព៖ Classy Picture និង Mey Loy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា