សមារាត្រីជាឈុតតំណាងជាតិ ដេត ស្រីនាឌ ដែលជ្រើសទៅបង្ហាញ Miss Charm ​2025 | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សមារាត្រីជាឈុតតំណាងជាតិ ដេត ស្រីនាឌ ដែលជ្រើសទៅបង្ហាញ Miss Charm ​2025

សមារាត្រីជាឈុតតំណាងជាតិ ដេត ស្រីនាឌ ដែលជ្រើសទៅបង្ហាញ Miss Charm ​2025

Miss Charm Cambodia 2025 កញ្ញា ដេត ស្រីនាឌ បាន​ធ្វើឲ្យ​មហាជន​ភ្ញាក់ផ្អើល​ខ្លាំង ព្រោះ​នាង​បាន​បង្ហាញ​ឲ្យ​ពិភព​លោក​បាន​ឃើញ​យ៉ាង​ច្បាស់​ពី​ភាព​ប្រណីត​ភាព​នៃ​វប្បធម៌​ខ្មែរ ដែល​បាន​បំពាក់​លើ​ឈុត​តំណាង​ជាតិ ដែល​បង្ហាញ​កាលពី​យប់មិញ។

Advertisement

កម្មវិធី Miss Charm 2025 កាលពី​រាត្រី​ថ្ងៃ ៩ ខែ​ធ្នូ បាន​ឈាន​ដល់​វគ្គ Preliminary Competition ដោយ​មាន​បង្ហាញ​ឈុត​តំណាង​ជាតិ និង Evening Gown។ សម្រាប់​ឈុត​តំណាង​ជាតិ​របស់ Miss Charm Cambodia 2025 គឺ Angkor Equinox ដែល​ជា​សមរាត្រី​របស់​កម្ពុជា ១ ឆ្នាំ មាន ២​ដង​មាន​ព្រះ​អាទិត្យ​រះ​ចំ​កំពូល​ប្រាសាទ​អង្គរវត្ត​ដ៏​អស្ចារ្យ។

ចំណែក Evening Gown របស់ ស្រីនាឌ វិញ មាន​ឈ្មោះ​សិង្ហ​មាស ឬ The Golden Lion យ៉ាង​ភ្លឺចិញ្ចាច។ ឈុត​នេះ​ត្រូវ​បាន​បំផុស​គំនិត​ដោយ​យក​លំនាំ​រចនាបថ​តួ​សំពត់​របស់​អប្សរា មួយ​នៃ​ប្រាសាទ​អង្គរវត្ត ដែល​មាន​អាយុ​កាល​រាប់​រយ​ឆ្នាំ។ The Golden Lion បាន​តុបតែង និង​ឌិន​ដោយ​ត្បូង​ពណ៌​មាស​រាប់​ពាន់​គ្រាប់ ដែល​ធ្វើ​ឲ្យ​បវរកញ្ញា​មាន​ភាព​ស្រស់​ស្អាត និង​ទាក់ទាញ។ ពណ៌​មាស បង្ហាញ​ពី​ជ័យ​ជម្នះ និង​សុភមង្គល ខណៈ​ដែល​សិង្ហ មានន័យថា ក្លាហាន អង់អាច​មោះមុត ។ ជាពិសេស​ឈុត​នេះ​គឺ​ចង់​បង្ហាញ​ពី​ស្ត្រី​ម្នាក់​ដែល​មាន​ភាព​ថ្លៃថ្នូរ កេរ្តិ៍ឈ្មោះ និង​កិត្តិយស ដែល​មាន​ភាព​អស្ចារ្យ ដូច​សិង្ហ​មាស។

ពេល ដេត ស្រីនាឌ ដើរ​បង្ហាញ​ឈុត​តំណាង​ជាតិ Angkor Equinox ទឹកមុខ​ដ៏​អង់អាច​ក្លាហាន និង​រឹងមាំ​ដូច​ប្រាសាទ​ដូនតា​ខ្មែរ ដែល​ស្ពាយ​នៅ​ពី​លើ​ស្មា​​នាង។ អ្វី​ដែល​នាង​ធ្វើ​បាន​រឹតតែ​ល្អ ក្នុង​ពេល​បង្ហាញ​ឈុត​តំណាង​ជាតិ នាង​​​ចង្អុល​ដោយ​មិន​ញញើត ចំពោះ​ខ្មាំង​សត្រូវ៕

រូបភាព៖ Det Sreyneat

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា